ភាព.៣០ ជំងឺផ្លូវចិត្តដំណាក់កាលទី2

1.5K 84 18
                                    

ស្នេហាមួយនេះតើវាអាច បន្តបានយូរប៉ុន្មានទៀតទៅ បើឈឺចាប់រាល់ថ្ងៃ ដោយសារតែស្នេហាយ៉ាងនេះ

ប្រាវវវវ

< អុះ ស្អីនិង ...?> នាយតូច កំពុងតែឈរធ្វើម្ហូបនៅផ្ទះបាយ កំពុងតែធ្វើសុខៗ ក៏លឺសម្លេងបែករបស់អីក៏មិនដឹង នាយតូច ក៏បានដើរទៅមើលយ៉ាងលឿន

< ម្ចាសតូច គឺរូបថតរៀបការរបស់ម្ចាស់តូច និងលោកម្ចាស់ សុខៗក៏វាធ្លាក់មកដោយឯងៗ > អ្នកបម្រើម្នាក់ ដែលកំពុងតែរើសអំបែងកញ្ចក់ ដែលបានបែក ក៏ឃើងនាយតូចដើរមកមើល ទាំងស្ងៀមស្ងាត់

< បាទ មិនអីទេ រូបនិងបងជួយយកទៅចោលផង ព្រោះថាវារហែកកន្លែងមុខរបស់ខ្ញុំបាត់ទៅហើយ > នាយតូច មិនសួរនាំច្រើន ក៏ពឹងអោយអ្នកបម្រើ យករូបថតនិងទៅបេាះចោល ព្រោះថាវាខូចបាត់ទៅហើយ ប្រើទៀតក៏មិនកើត ព្រោះថាវារហែកចំនិងមុខនាយតូចតែម្ដង

< ចាស ម្ចាសតូច >

< ហុឹមម > នាយតូច ងក់ក្បាលរួច ក៏ដើរមកផ្ទះបាយវិញ ដើម្បីធ្វើម្ហូបបន្ត ដោយមិនគិតអីច្រើនឡើយ

< ម៉ែដេាះ ជួយមើលម្ហូបអោយខ្ញុំផង ខ្ញុំចង់ទៅរកទិញរបស់មកដាក់ទូរទឹកកកបន្ថែម > ថេហ៍ ចុះមកប្រាប់មឯែដេាះ ដែលនៅក្នុងផ្ទះបាយអោយគេផង ព្រោះចង់ទៅផ្សារមួយភ្លែត

< បានណា ម្ចាសតូច បើកបរដោយសុវត្ថិភាព > នាយតូច ក៏ងក់ក្បាល រួចបើកឡានចេញទៅ ដោយខ្លូនឯង ជីនសុង សុំជូនក៏មិនអោយជូន គេចង់ទៅដោយខ្លួនឯង

ក្នុងឡាន

< ពូនេាះ បើកម៉ូតូស្អីចឹង > នាយតូច ដៃកំពុងតែកាន់ចង្កូតឡាន ពោលឡើង ទាំងឆ្ងល់និងមនុស្សបើកមូ៉តូអោយពេញតែផ្លូវ រវល់តែមើល និងគេចពីរពូនេាះ ក៏មិនបានមើលមុខក្រោយ បន្តិចក្រោយមកក៏

ផាំងងង ប្រាវវវវ

ឡាននាយតូចស្រាប់តែក្រឡាប់ ភ្លាមៗ ព្រោះតែមានឡានដឹកទំនិញ ធំមួយ បានបើកមកពីរចំហៀង ដោយមិនបានមើលមុខក្រោយ ក៏ជ្រុលទៅបុកនិងឡាននាយតូច មួយទំហឹង ធ្វើអោយឡានថេហ៍ ក្រឡាប់មិនដឹងជាត្រឡប់ទៅហើយ ហើយក៏មិនដឹងថាម្ចាស់ឡាន យ៉ាងមិចដូចគ្នា

ទារុណកម្មស្នេហ៍ម៉ាហ្វៀកំណាចចន🔥🔞(  ចប់ )Where stories live. Discover now