ភាគទី៦

27 2 0
                                    

ភាគទី៦

ស្នាមថើបដំបូងដែលស៊ូហ្វេយ៍ទុកសម្រាប់តែមនុស្សដែលខ្លួនស្រឡាញ់ នៅទីបំផុតបែជាបាត់បង់វាដោយសារតែព្រះរាជបុត្រជីយ៉ាង! ...


<តើទ្រង់កើតអី? ហេតុអ្វីទ្រង់ហ៊ានធ្វើរឿងទាំងនេះដោយមិនខ្មាស់អៀន?>
"អ្ហ៎ា..." ស៊ូហ្វេយ៍រុញព្រះរាជបុត្រចេញហើយសម្លក់ទ្រង់ដោយកែវភ្នែកមិនពេញចិត្ត!
"តើទ្រង់ដឹងថាវាខុសទេ?"
"យើង..."
"រឿងនៅថ្ងៃនេះ សូមមេត្តាបំភ្លេចវាចោលទៅ!" និយាយចប់ហើយក្នុងនាមជាអង្គរក្សដើរតាមព្រះរាជបុត្រគ្រប់ជំហ៊ានពេលនេះដើរចាកចេញទៅដោយមិនបានរក្សាកិរិយាគោរពដល់ព្រះរាជបុត្រអីទៀតទេ
ឈិន ជីយ៉ាង ទ្រង់បានតែឈរមើលស៊ូហ្វេយ៍ដើរចេញទាំងមិនសប្បាយព្រះទ័យ !
Skip
ប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីព្រះរាជបុត្រជីយ៉ាងចាប់ថើបស៊ូហ្វេយ៍ ។
ព្រះអង្គ បានកោះហៅស៊ូហ្វេយ៍ជាសម្ងាត់ដើម្បីជួបនិយាយគ្នា ។
ក្រាក
ស៊ូហ្វេយ៍បានបើកទ្វាបន្ទប់ សម្លឹងមើលមកខាងក្នុងដោយរក្សាទឹកមុខស្ងប់ស្ងាត់ គេដើរចូលហើយក៏បិទទ្វាទៅវិញ...
តឹបៗ
"ក្រាបថ្វាយបង្គំព្រះអង្គ!" ស៊ូហ្វេយ៍លត់ជង្គង់ចុះគោរពស្តេចដោយភាពមុឺងម៉ាត់
"ក្រោកឡើង!"
"អរព្រះគុណព្រះអង្គ!" ស៊ូហ្វេយ៍ក្រោកឡើងមកវិញ នឹងឈររង់ចាំស្តាប់បន្ទូលរបស់ព្រះអង្គ
"អ្ហឺយ...នៅមុននេះ យើងទទួលបានសំបុត្រមកពីព្រំដែន! ក្នុងសំបុត្របាននិយាយថា នគរខាងជើងបានឈ្លៀតឱកាសវាយប្រហារព្រំដែននាពេលថ្មីៗនេះ ពួកគេត្រូវការទ័ពជំនួយដើម្បីតទុល!"
"..."
"ប៉ុន្តែ...ឯងក៏បានដឹងហើយថា មេទ័ពពូកែៗទាំងអស់ ពេលនេះពួកគេចាស់ៗអស់ទៅហើយ បើទោះបីជាមានវិជ្ជាអស្ចារ្យប៉ុណ្ណា បើគ្មានកម្លាំងរាងកាយ តើធ្វើដូចម្តេចពួកគេនឹងអាចប្រយុទ្ធតទុលនៅក្នុងសង្គ្រាមបាន?...យើងដឹង ថាពួកគេនឹងមិនអាចដឹកនាំទ័ពបានទេ..." ព្រះអង្គមានបន្ទូល ខណ:ទឹកព្រះភក្ត្ររបស់ទ្រង់ហាក់ដូចជាអស់សង្ឃឹម
"ដូច្នេះទ្រង់ចង់មានន័យ...?"
"ត្រូវហើយ ឯងគិតមិនខុសទេ! ឯងមានសម្ថភាពពីកំណើត បង្វឹកបង្វាត់ឯងប៉ុន្មានឆ្នាំមកនេះ ឯងគួរតែមានថ្វីដៃល្អណាស់! យើងគិតថាបញ្ហាលើកនេះឯងស័ក្តិសមនឹងដោះស្រាយវាបាន!!"
"...ទូលបង្គំ! នឹងព្យាយាមឱ្យអស់ពីសម្ថភាពក្រាបទូល!!" ស៊ូហ្វេយ៍លត់ជង្គង់យ៉ាងរហ័ស ទូលថ្វាយពីភាពតាំងចិត្តដ៏មុះមុត ធ្វើឱ្យព្រះអង្គសព្វព្រះទ័យជាខ្លាំង
"ល្អណាស់...យើងជឿជាក់ឯងហើយស៊ូហ្វេយ៍! ឯងត្រូវតែធ្វើឱ្យបានល្អ!!"
"ទទួលព្រះរាជបញ្ជាព្រះអង្គ!!" ...
ព្រះអង្គទ្រង់បានញញឹម ...។
បន្ទាប់ពីស៊ូហ្វេយ៍បានចាកចេញទៅវិញ ព្រះអង្គទ្រង់សម្លឹងស៊ូហ្វេយ៍រហូតដាច់កន្ទុយនេត្រា ។
"ឱ្យយើងសុំទោស ស៊ូហ្វេយ៍! យើងគ្មានជម្រើសផ្សេងក្រៅពីនេះទេ! ...ទោះបីយើងដឹងថាឯងមានអាយុទើបតែ18ឆ្នាំក៏ដោយ!!"
....
បន្ទាប់ពីស៊ូហ្វេយ៍ទទួលភារកិច្ចត្រូវចេញទៅការពារព្រំដែន អធិរាជបានតែងតាំងគេគឺជាមេទ័ពប្រមុខជាបណ្តោះអាសន្នក្នុងគ្រាមានសង្គ្រាមព្រំដែនមួយនេះ...ហើយវាក៏ជាគ្រាដែលស៊ូហ្វេយ៍នឹងព្រះរាជបុត្រជីយ៉ាងបានបែកគ្នាអស់រយ:ពេលជិតមួយឆ្នាំ ។
11ខែក្រោយមក
ស៊ូហ្វេយ៍ មេទ័ពប្រមុខបណ្តោះអាសន្ន មានអាយុ19ឆ្នាំហើយ បានដឹកនាំកងទ័ពមួយចំនួនដែលបានរងរបួសពីក្នុងសង្គ្រាមមកកាន់ក្រុងវិញដើម្បីទទួលការព្យាបាលពីរាជពេទ្យនឹងត្រឡប់ទៅជួបជុំគ្រួសារ...ចំណែកកងទ័ពមួយចំនួនធំទៀតដែលមានសុខភាពល្អប្រសើរ ស៊ូហ្វេយ៍បានចាត់តាំងមេក្រុមដែលមានសម្ថភាពម្នាក់នៅគ្រប់គ្រងការពារព្រំដែន ជៀសវាងមានបញ្ហាសាជាថ្មី ។
ចំណែកស៊ូហ្វេយ៍នៅពេលនេះ បានទទួលដំណែងជាមេទ័ពភ្លាមៗបន្ទាប់ពីចូលដល់រាជវាំង ។ ... មហិច្ឆតាស្នេហាជាតិរបស់ស៊ូហ្វេយ៍បានកើនឡើង គេស្នើរសុំព្រះអង្គដើម្បីទៅការពារព្រំដែនខាងជើងរយ:ពេលកាន់ឆ្នាំ ដើម្បីប្រាកដថានគរជិតខាងមិនវាយប្រហារម្តងទៀត! ហើយព្រះអង្គ បានយល់ព្រមដោយមិនបាច់ពិចារណា ធ្វើឱ្យមន្ត្រីទាំងអស់មានការងឿងឆ្ងល់? ហេតុដូចម្តេច ធ្វើឱ្យព្រះអង្គជឿទុកចិត្តក្មេងប្រុសអាយុទើបតែ19ឆ្នាំម្នាក់នេះខ្លាំងម្លេះ? ...ក្រោយពីនោះ ស៊ូហ្វេយ៍ក៏បានទៅការពារព្រំដែនខាងជើងដូចបំណង ជាហេតុធ្វើឱ្យគេកាន់តែឃ្លាតឆ្ងាយពីព្រះរាជបុត្រជីយ៉ាង...គិតឱ្យសព្វៗទៅ តាំងពីមានហេតុការថើបគ្នាជាមួយព្រះរាជបុត្រជីយ៉ាងហើយ ស៊ូហ្វេយ៍ក៏ចេះតែគិតរកវិធីយ៉ាងណា ធ្វើឱ្យខ្លួនគេនៅឆ្ងាយពីព្រះរាជបុត្រជីយ៉ាងកាន់តែឆ្ងាយ គឺកាន់តែល្អបំផុត... ហើយពិតប្រាកដណាស់ គេបានការពារនៅឯព្រំដែនអស់រយ:ពេល2ឆ្នាំ ទើបគេត្រឡប់មកក្នុងក្រុងវិញ ដោយហេតុព្រោះតែទទួលបានការកោះហៅពីអធិរាជ ។
បន្ទាប់ពីឈានជើងចូលក្នុងរាជធានីម្តងទៀតបន្ទប់ពីរយ:ពេល2ឆ្នាំ ស៊ូហ្វេយ៍ នឹងព្រះរាជបុត្រជីយ៉ាង គ្មានភាពស្និទ្ធស្នាលជាមួយគ្នាទៀតឡើយ ដោយហេតុ ព្រោះតែស៊ូហ្វេយ៍ចេះតែគេចមុខពីព្រះរាជបុត្រមិនឈប់ ។
.....
ហើយព្រះអធិរាជកោះហៅស៊ូហ្វេយ៍មកលើកនេះ ក៏ព្រោះតែទ្រង់សម្លឹងឃើញថា ព្រំដែនខាងជើងពេលនេះមានសុខសន្តិភាពហើយ...ដោយឡែកព្រំដែនខាងត្បូងវិញ ក៏កំពុងតែមានការឈ្លានពានពីសំណាក់នគរជិតខាងម្តងទៅវិញ ... ព្រះអង្គក៏គ្មានមនុស្សគួរឱ្យទុកចិត្តបានក្រៅពីស៊ូហ្វេយ៍ ហេតុដូច្នេះហើយ ទ្រង់ក៏បានបញ្ជូនស៊ូហ្វេយ៍ទៅកាន់ព្រំដែនខាងត្រូងជាមួយកងទ័ពរាប់ពាន់នាក់ ។
មិនយូរប៉ុន្មាន ស៊ូហ្វេយ៍ក៏បានយកឈ្នះទ័ពរបស់នគរជិតខាង នឹងបានរៀបចំកងទ័ពការពារព្រំដែនខាងត្បូងសារជាថ្មី កាន់តែរឹងមាំជាងមុន ។ ភាពអង់អាច នឹងសម្ថភាព ភាពស្នេហាជាតិដ៏ស្មោះត្រង់របស់ស៊ូហ្វេយ៍ មិនយូប៉ុន្មាន គេក៏អាចយកឈ្នះចិត្តរបស់ប្រជាជនទូទាំងនគរឱ្យស្រឡាញ់ចូលចិត្តគេដោយឯងៗ ។

ភាពរុងរឿងរបស់ស៊ូហ្វេយ៍ពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែកើនឡើងឥតឈប់ឈរ...រហូតគេមានអាយុ23ឆ្នាំ នៅព្រំដែនខាងជើងក៏មានការវាយប្រហាេម្តងទៀត ដែលលើកនេះវាសាហាវជាងលើកមុន...ព្រោះតែពេលខណ:នោះស៊ូហ្វេយកំពុងតែយាមនៅព្រំដែនខាងត្បូង ហើយ នៅព្រំដែនខាងជើងមិនមានការប្រុងប្រយ័ត្នខ្ពស់ដូចជាកាលដែលស៊ូហ្វេយ៍គ្រប់គ្រង...ដូច្នេះហើយទើបធ្វើឱ្យទ័ពសត្រូវវាយប្រហារទម្លុះចូលក្នុងនគរយ៉ាងងាយស្រួល...ព្រោះស៊ូហ្វេយ៍នៅឆ្ងាយ ទម្រាំតែធ្វើដំណើរមកដល់ដើម្បីរារាំងសត្រូវបាន សត្រូវក៏វាយប្រហារបំផ្លាញនគរឈីងអស់ជាច្រើនខេត្តបាត់ទៅហើយ !
"តើគួរធ្វើយ៉ាងម៉េចទៅ?!" ខ្លួនប្រាណប្រឡាក់ជោគទៅដោយឈាមក្រហមឆ្អិនឆ្អៅ
"ឆាប់ដកទ័ពថយក្រោយ!!" សម្លេងស្រែកបញ្ជារបស់ស៊ូហ្វេយ៍
....
ស៊ូហ្វេយ៍បានបន្តធ្វើសង្គ្រាមបន្តបន្ទាប់ជាច្រើនខែនៅតែគ្មានផលល្អ...។ ព្រះអធិរាជបានដឹងដំណឹងទាំងអស់នេះ ដើម្បីប្រទេសជាតិមាតុភូមិ ទ្រង់បានសម្រេចព្រះទ័យកែនទ័ពរាប់លាននាក់ដើម្បីចូលរួបធ្វើសង្គ្រាម...សង្គ្រាមលើកនេះពិតជាធ្ងន់ធ្ងរណាស់! នគរឈិនបានបាត់បង់ទឹកដីស្ទើតែពាក់កណ្តាលប្រទេស!! ក្នុងកំឡុងពេលធ្វើសង្រ្គាមបាន2ឆ្នាំ ព្រះអធិរាជបានសោយទិវង្គត់ដោយសារស្នាដៃពួកសត្រូវ...នៅចុងបញ្ចប់ ព្រះអង្គក៏នៅតែផ្តល់ជំនឿចិត្តទៅលើស៊ូហ្វេយ៍ទាំងស្រុង ថាស៊ូហ្វេយ៍នឹងអាចយកឈ្នះនៅក្នុងសង្គ្រាមនេះបាន...





រឿង-រវាងអធិរាជនឹងស៊ូហ្វេយ៍Where stories live. Discover now