ភាគទី៥

35 4 0
                                    

ភាគទី៥

     “បងប្រុស! បងប្រុសស៊ូហ្វេយ៍…ហិហិ”
     “....”
     “ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងហៅបងថាបងប្រុសស៊ូហ្វេយ៍ហើយណា…” ព្រះរាជបុត្រមានបន្ទូលទាំងស្នាមញញឹម ធ្វើឱ្យស៊ូហ្វេយ៍ចាប់ផ្តើមគាំងនឹងបន្ទូលដ៏ស្មោះត្រង់របស់ទ្រង់…
     តឹប តឹប
     “ព្រះរាជបុត្រ ដល់ពេលសោយក្រយ៉ាហើយក្រាបទូល”
     មេដោះវ័យចំណាស់អាយុក្បែរ50នាំ បានធ្វើដំណើរចូលមកក្បែរព្រះកាយរបស់ព្រះរាជបុត្រ បន្ទាប់មកក៏ដាស់តឿនឱ្យព្រះរាជបុត្រប្រញ៉ាប់យាងទៅសោយក្រយ៉ាពេលព្រឹក ថ្ងៃនេះជាថ្ងៃពិសេស ព្រោះព្រះអង្គ នឹងស្នំឯកស៊ូក៏យាងមកសោយក្រយ៉ាកំដររាជបុត្រតូចផងដែរ ។
     “យើងដឹងហើយ! យើងនឹងប្រញ៉ាប់ទៅ…” បន្ទាប់ពីមានបន្ទូលហើយព្រះរាជបុត្រជីយ៉ាងក៏បែមករកស៊ូហ្វេយ៍ ចាប់ដៃស៊ូហ្វេយ៍យ៉ាងស្និទ្ធស្នាល ទាញស៊ូហ្វេយ៍ឱ្យទៅជាមួយ
     “អ៎េ…ព្រះរាជបុត្រ?” មួយព្រឹកនេះតាំងពីបានជួបនឹងព្រះរាជបុត្រ ស៊ូហ្វេយ៍ទទួលបានអារម្មណ៍ផ្លែកៗជាច្រើនពីព្រះរាជបុត្រតូចព្រះជន្ម9វស្សាមួយអង្គនេះ
<តើមានរឿងអីចំពោះខ្ញុំ? ហេតុអ្វីខ្ញុំមានអារម្មណ៍ថាចម្លែកម្លេះ?> ត្រូវព្រះរាជបុត្រដឹកដៃបណ្តើរ ស៊ូហ្វេយ៍ក៏លួចស៊ួរខ្លួនឯងបណ្តើរដោយមានអារម្មណ៍ថាវិលវល់ រឿងល្អៗចូលមករកគេវាលឿនពេក ធ្វើឱ្យគេទទួលយកវាមិនបានទេ ព្រោះវាដូចជាលឿនពេកហើយ តាំងពីគេបានប្រទះជួបនឹងព្រះរាជបុត្រ ជីវិតរបស់គេក៏ចាប់ផ្តើមមានពន្លឺលឿនណាស់ ។
     …..
     “ហិច…ហឹប…”
     ក្តុក
     “យើងចាញ់ហើយហ៎េស?”
     ដាវឈើរបស់ព្រះអង្គបានជ្រុះទៅលើដីបន្ទាប់ពីត្រូវដាវឈើរបស់ស៊ូហ្វេយ៍វាយត្រូវ
     “រាជទានទោសព្រះរាជបុត្រ!” ស៊ូហ្វេយ៍ប្រញ៉ាប់លុតជង្គប់សុំការអភ័យទោសពីព្រះរាជបុត្រ ព្រោះគេថ្លើមធំ ហ៊ានយកឈ្នះព្រះរាជបុត្រ មិនទុកមុខឱ្យទ្រង់
     “តើសុំកាលើកលែងទោសធ្វើអីទៅ? បងប្រុសស៊ូហ្វេយ៍មានបានធ្វើអ្វីខុសឯណា!”

     “មើលទៅក្មេងម្នាក់នេះពិតជាមានទេពកោសល្យ”

     ៥ឆ្នាំក្រោយមក
អឹប
     ព្រះរាជបុត្រជីយ៉ាងរុញខ្លួនស៊ូហ្វេយ៍ឱ្យផ្អឹបនឹងជញ្ជាំង ។
     “តើបងមានដឹងថាខ្លួនឯងគួរឱ្យទាក់ទាញប៉ុណ្ណាទេ ស៊ូហ្វេយ៍?”
     ស៊ូហ្វេយ៍សម្លឹងមើលព្រះរាជបុត្រ ហើយឆ្លើយតបដោយអារម្មណ៍ស្ងប់បំផុត៖
     “ទូលបង្គំមិនដឹងទេ!”
     “ហឹស! តើបងពិតជាមិនដឹងមែនឬគ្រាន់តែធ្វើមិនដឹង?”
     “ទូលបង្គំពិតជាមិនដឹង…?”
ស៊ូហ្វេយ៍ស្រាប់តែភ្ញាក់ផ្អើលខណ:គេនិយាយមិនទាន់ចប់ព្រះរាជបុត្របែជាអោនថើបបបូរមាត់របស់នាយ ។

(14ឆ្នាំ-18ឆ្នាំ)
    





រឿង-រវាងអធិរាជនឹងស៊ូហ្វេយ៍Where stories live. Discover now