Ep6 : ការពារធ្វើអី?

1K 56 2
                                    

អ្នកខាងនោះសើចកក្អឹកឯអ្នកខាងនេះមុខដូចទឹកត្នោតជូរ មើលតែមុខក៏ដឹងដែលថាគេធុញថប់កម្រិតណា

« មើល៍ប៉ះតិចមើល៍ » បែរមុខមកនាយហើយក៏លើកដៃទៅស្ទាប់ដើមទ្រូងរបស់រាងក្រាស់

« ឡើងសុទ្ធតែសាច់.. » ប៉ះខាងក្រៅមធ្យមងំលុកដៃចូលអាវគេទៀតនឹងហា៎ ។ លេងសើចច្រើនណាស់នៅជិតគ្នាមិនបានទេដឹងតែមានរឿងឈ្លោះរហូតដល់បាត់គ្នានៅមិនសុខ

~~ Night ~~

គ្មានអ្វីចម្លែកនេះយប់ម្សិលមិញជុងហ្គុកគេងផ្ទះថេយ៍ឥឡូវថេយ៍មកគេងផ្ទះជុងហ្គុកម្តង។ កំពុងតែកែរលំហាត់នៅលើតុស្ងាត់ៗក៏មានដៃកូនស្វាមួយចូលមកអោប.កគេពីក្រោយ

ជុប!ជុប!ឆ្វេងមួយស្តាំមួយថើបដោយកាយតូចដែរឈរនៅខាងក្រោយគេនោះ ទម្លាក់ប៊ិចចុះលើសៀវភៅហើយក៏បែរមុខមករកគេ

« ហត់អត់ពេលកែរចឹង? »

« អត់ទេ ចុះអូនពេលណាគេងយប់ជ្រៅហើយណា » ក្រលែកមើលនាឡិការដែរព្យុះនៅលើជញ្ជាំងដើរដល់លេខ12យប់ទៅហើយ នៅតែមិនទាន់ចូលគេងទៀត

« អត់មានបងអោបផង គេងអត់លក់ »

« ចុះរាល់ដងមុខគេងលក់? »

« ពីមុន..ផ្សេងឥឡូវផ្សឹង »

« ទៅគេងមុនបងទៅ បងនៅបង្ហើយកិច្ចការសិន » ទាញប៊ិចមកកាន់វិញព្រមជាមួយនឹងក្រដាសកិច្ចការនៅលើតុនោះយកមកកាន់ដើម្បីកែរបន្ត

សម្លឹងមើលរាងក្រាស់មួយសន្ទុះថេយ៍ដើរចូលទៅអង្គុយនៅលើភ្លៅរបស់នាយ អត់កៅអីអង្គុយ អង្គុយលើមនុស្សម្តងមើល៍🌚

« មកអូនជួយកែរឲ្យឆាប់រួច » ចាប់យកក្រដាសនឹងប៊ិចពីដៃនាយមាំ យកមកមើលខ្លួនឯងវិញម្តង។ជុងហ្គុកក៏ញញឹមបន្តិចទៅរកគេ មុននឹងអោនទៅថើបថ្ពាល់គេមួយខ្សឺតទាំងដៃអោបចង្កេះកាយយ៉ាងជាប់

« សិស្សថ្នាក់ណានឹងធ្លាក់ច្រើនមេស? »

« ថ្នាក់អូននឹងហើយ ឡើងពន្យល់មេរៀនក៏មិនចេះឲ្យធ្វើលំហាត់ក៏មិនចេះ ពូកែតែប្រពន្ធបងមួយ »

« ប្រាប់អូនថាបាន150ពេញតែដល់ដាក់ក្នុងក្រដាសអូនបានតែ140នឹង?!បាត់ទៅណ10ពិន្ទុ » បើកឃើញរបស់ខ្លួនក៏ស្រែកសួរនាយ

🌺លោកគ្រូគណិតកំពូលស្នេហ៍💫(ចប់)Where stories live. Discover now