Ep18 : អូនគឺលេខមួយសម្រាប់បង

1.1K 59 1
                                    

« អួយ៎ » សម្លេងតូចឆ្មាក៏លឺឡើងស្របពេលដែលដៃកំពុងតែលើកឡើងយកមកប៉ះក្បាលរបស់ខ្លួន ។ ភ្នែកព្យាយាមបើកសម្លឹងមើលទៅជុំវិញខ្លួន ចំណែកខ្លួនក៏ប្រឹងងើបមកអង្គុយ

« កន្លែងអីនឹង? » ថេយ៍លានមាត់សួរខ្លួនឯងទាំងឆ្ងល់ពេលឃើញស្ថានភាពបន្ទប់នេះមើលទៅមិនស្រួលសោះ ។បម្រុងថានឹងងើបទៅហើយតែក៏ត្រូវស្ងៀមមកវិញក្រោយងាក់ភ្នែកទៅចុងជើងឃើញច្រវ៉ាក់ជាប់.កជើងរបស់ខ្លួន

« ហ៉ើយ!?អ្នកណាជាអ្នកធ្វើបែបនេះ!? » ភ្ញាក់ព្រឺតសឹងតែមិនជឿនឹងភ្នែកថាមានគេហ៊ានធ្វើដូច្នេះមកលើខ្លួន ។ ភ្លេចខ្លួនមួយភ្លែតសោះលីលីយ៉ាក៏ស្រាប់តែបង្ហាញរូបរាងមក

« ភ្ញាក់ហើយ? » នាងឈរអោបដៃមើលទៅកាយតូចដែរអង្គុយនៅលើឥដ្ឋសម្លឹងមករកនាងនោះ ទាំងញញឹមយ៉ាងស្រស់ទៅកាន់ថេយ៍ទៀតផង

« នាងចាប់ខ្ញុំមកធ្វើអី?! »

« បើឯងមិនធ្វើអីយើង យើងក៏មិនចាប់មកដែរ » តបរួចនាងក៏ដកយកកូនកាំបិតស្រួចមួយដើមដែរដាក់នៅលើតុមកកាន់ក្នុងដៃ

« ចង់ធ្វើអីនឹង..? » រៀងភាំងដែរពេលឃើញនាងកាន់កាំបិតអញ្ចឹង

« យើងចង់ដឹងថាពេលឯងមុខអាក្រក់ទៅជុងនៅស្រឡាញ់ឯងទៀតឬអត់? » ឈានជើងចូលទៅកាន់ជិត ថេយ៍កាន់តែរំកិលខ្លួនថយក្រោយភ័យឡើងស្លេកមុខអស់ហើយ

« ចាប់ដៃគេឲ្យជាប់! » គ្រាន់តែលឺនាងស្រែកបញ្ជាភ្លាមអង្គរក្សពីរនាក់ក៏ស្ទុះចូលមកចាប់ដៃទាំងសងខាងរបស់រាងតូចជាប់មិនឲ្យគេរើបាននោះទេ

« លែង!ប្តីនាងអ្នកមករកខ្ញុំមុន ខ្ញុំមិនបានទាក់ទងគេទេ! »

« បើដឹងអញ្ចឹងហើយឯងនៅក្បែរគាត់ធ្វើអី?! »

« មិនបាននៅក្បែរ!ខ្ញុំដេញគេចេញពីខ្ញុំយូរហើយបើមិនជឿទៅសួរប្តីនាងខ្លួនឯងទៅ »  ប៉ុន្តែនាងបែរជាញញឹមហើយក៏ចាប់លើកចង្ការរាងតូចឡើងលើបន្តិច ចុងកាំបិតដ៏ស្រួចចាប់ផ្តើមទម្លាក់នៅលើស្បែកមុខរបស់ថេយ៍

« ហឹក.. » ឈាមស្រស់ក៏ហូរចេញពីថ្ពាល់ថេយ៍តែម្តង មួយកាំបិតនោះធ្វើឲ្យថ្ពាល់ម្ខាងត្រូវឈូតចេញស្លាក់ស្នាមដូចឆ្មាក្រញៅអញ្ចឹងពីមួយកន្លែងទៅមួយកន្លែងទៀត ស្ទើរតែពេញមួយផ្ទៃមុខឯណោះទើបនាងឈប់

🌺លោកគ្រូគណិតកំពូលស្នេហ៍💫(ចប់)Where stories live. Discover now