Ep2 : គ្រោះថ្នាក់ចរាចរណ៍

518 74 9
                                    

   ក្នុងបន្ទប់ដែលមានសិស្សប្រុសរូបស្រស់កូនកាត់បីសាសន៍កំពុងតែសិក្សាពីប្រវត្តិតាមអ្វីដែលលោកគ្រូបានផ្ដល់ឲកាលពីថ្ងៃមិញ។ គេព្យាយាមមើលម្ដងហើយម្ដងទៀតដើម្បីរកចំណុចសំខាន់សរសេរចូលអត្ថបទ។ គេផ្ចង់អារម្មណ៍ចង់ផ្តោតទៅលើរឿងហេតុនៅស.វទី១៥ប៉ុណ្ណោះតែមិនដឹងជាហេតុភេទអ្វីធ្វើចិត្តរបស់គេនឹកឃើញដល់រូបថតខ្សែងរាជវង្សទាំង៤អង្គដែលបន្សល់ទុកនៅចុងស.វទី១៨។ ដោយចិត្តនៅមិនស្ងប់នាយក៏សម្រេចចិត្តបើកកុំព្យូទ័រឆែករកពណ៌មាន។

   ដៃស្រឡូនចុចទៅលើពាក្យ ' រាជវង្សសតវត្សទី១៨ ' ក៏ចេញនៅរូបគំនូររបស់ខ្សែរាជវង្សជាច្រើន ។ រូបដែលទាក់ទាញភ្នែកនាយបំផុតគឺជាអ្នកអង្គម្ចាស់ទី១ នៃរាជវង្សAlibeta។

  ភ្នែកមុតស្រួចដូចជាខ្លាតាមប្រម៉ាញ់សត្វ សក់កំណើតខ្មៅក្រឹប កាយមាំមាឌធំ សាកសមជាមនុស្សជំនាន់ស.វ១៨។ គាត់សង្ហាណាស់ ទោះនោះជារូបគូរដោយដៃក៏នៅតែអាចបង្ហាញពីភាពល្អឥតខ្ចោះ និងអំណាចគាត់មកបានដែរ។

  នីគីមើលរូបនោះរហូតភ្លេចភ្លាំងស្មារតី ប៉ុន្តែការចុះលើឯកសារនៅប្រព័ន្ធខាងក្រោមរូបបាននិយាយថា

" អេវ៉ាន់ ឡឺឌុគរាជបុត្រនៃមហាក្សត្រីទី៩ ជាអង្គម្ចាស់ទី១ នឹងច្បងគេក្នុងខ្សែររាជវង្សទីVIIនៃAlibeta ជាព្រះរាជបុត្រដែលលើកដៃសម្លាប់ព្រះជេដ្ឋា និងបិតាខ្លួនដើម្បីបានគ្រប់គ្រងប្រទេស  " នីគីអានវាចេញមកឮៗ ទាំងមិនគួរឲជឿ មុខមាត់គេទោះមើលទៅកំណាចយ៉ាងណាក៏ដោយ ប៉ុន្តែនាយនៅតែមើលមិនឃើញចំណុចណាដែលបង្ហាញថាគេហ៊ានសម្លាប់សាច់ឯងអញ្ចឹងសោះ

" អេ~មេរៀននេះរៀនរួចហើយតើ! មិចបានលោកគ្រូអត់លើកពីអង្គម្ចាស់ទី១មកនិយាយអញ្ចឹង? " នីគីបើកទៅមើលនៅសៀវភៅមេរៀនរបស់ខ្លួនឃើញថាមេរៀននៅសតវត្សទី១៨គឺរៀនរួចហើយ តែម្ដេចនាយមិនដឹងមិនស្គាល់ពីអង្គម្ចាស់ម្នាក់នោះទៅវិញ?

   នីគីអង្គុយគិតសុខៗខ្យល់ត្រជាក់ក៏បក់មកប៉ះកាយធ្វើឲគេរងាព្រឺមួយរំពេច ភ្នែកក៏ឡើងស្រពិលៗ ព្រិលៗមួយរំពេច។ នីគីក្រវីក្បាលពីរបីដងដើម្បីឲភាពស្រពិលចេញពីមុខ។ មិនបានប៉ុន្មានទូរស័ព្ទគេក៏រោទ៍ឡើង អ្នកដែលចូលមកគឺជាអ្នកម៉ាក់របស់គេ

អាថ៍កំបាំងអង្គម្ចាស់ទី១ | heekiWhere stories live. Discover now