អ្នកទាំងពីររត់កាត់ព្រៃជ្រៅដើម្បីចាកចេញពីពួកទាហានតាមបាញ់ុ។ នីគីមិនទាន់ដឹងថាមានរឿងអ្វីកើតឡើងទេប៉ុន្តែក៏សម្រេចចិត្តរត់មកតាមនាយម្នាក់នោះ។ បើតាមការឮមកមិនខុសម្នាក់នេះមានឈ្មោះ អេវ៉ាន់ ឈ្មោះដូចប្រហែលៗខ្លាំងណាស់។ រត់មួយសន្ទុះពួកគេក៏មកដល់ត្រើយម្ខាងនៃទន្លេ ទឹកហូតខ្លាំងធ្វើឲពួកគេមិនអាចឆ្លងទៅម្ខាងទៀតបាន ។ បុរសនោះឈប់នៅមួយកន្លែងមុននឹងងាកមកមើលនីគី
" អាម៉ាន់សារ៉ា រីគី! វាជាជម្រើសចុងក្រោយរបស់យើងហើយ! " នាយថាមុននឹងអូសដៃនីគីលោតចូលទៅក្នុងទឹកដែលហូរមិនដាច់ ។
" អេ- " នីគីមិនទាន់នឹងបាននិយាយអ្វីផងក៏ត្រូវធ្លាក់ចូលមកក្នុងទឹកម្ដងទៀត
ពេលនោះកម្លាំងទឹកខ្លាំងណាស់ធ្វើឲនីគីវិលវល់ទៅតាមកម្លាំងទឹកដែលបោកបក់។ គេមិនដឹងថាខ្លួនកំពុងនៅក្នុងកន្លែងណាទេ តែអ្វីដែលនាយដឹងគឺសម្លៀកបំពាក់នាយនៅដូចកាលពីមុននាយចេញទៅយកម្ដាយ ទាស់ថាពេលនោះនាយជួបគ្រោះថ្នាក់ក៏ធ្លាក់ទឹក ហើយពេលដឹងខ្លួនមកក៏មិនដឹងថាខ្លួននៅទីណាទៀត។
កាយតូចត្រូវទឹកបក់វីវក់សឹងនឹងបោកក្បាលទៅនឹងថ្មទៅហើយ តែក៏មានដៃមាំក្រាស់ក៏មកក្រសោបកាយតូច ទាញនាយមកជាប់ទ្រូង ដៃម្ខាងនៅនឹងចង្កេះម្ខាងទៀតទាញក្បាលនាយមកឱបផ្អឹបនឹងទ្រូង ដើម្បីការពារនាយពីការប៉ះទង្គិចជាមួយនឹងសិលាក្នុងទឹក ។ នីគីសម្លឹងមើលមុខមាំគេជាប់ទាំងមិនយល់ តើគេជាអ្នកណា? គេធ្វើអ្វីបានជាមានអ្នកតាមទម្លាប់?មិនតែប៉ុណ្ណោះថែមទាំងជាសេនាវាំងទៀត
" ឱបយើងឲជាប់! " គេស្រាប់តែនិយាយឡើង មាត់គេនិយាយយ៉ាងញ៉ាប់ នីគីមិនដឹងថាធ្វើដូចម្ដេចក៏ឱបចង្កេះគេតាមពាក្យគេប្រាប់
នាយមិនដឹងថាគេខ្សឹបខ្សាវពីអ្វីទេ ប៉ុន្តែនាយក៏ដឹងអារម្មណ៍មួយថាខ្លួនបានមកដល់កន្លែងដែលគ្មានទឹកហូរកាត់ទៀតឡើយ ដោយសារគ្មានទឹកហូរមកប៉ះកាយ នីគីបើកភ្នែកព្រឹមៗចេញពីទ្រូងរបស់គេ ឃើញថាពេលនេះបានមកដល់កន្លែងមួយ ដែលហាក់មិនគួរឲជឿត្រឹមតែមួយប៉ព្រិចភ្នែកគេមកដល់ទីនេះ។ លើទីគោកដែលមានទឹកហូរតិចៗ មានកូនផ្ទះមួយនៅជ្រុងម្ខាង។ គេហាក់មិនយល់ហេតុអ្វីនៅសុខៗមកដល់កន្លឺងមួយផ្សេងទៀតទាំងដែលអម្បិញមិញនេះកំពុងតែត្រូវទឹកបក់វីវក់សឹងនឹងស្លាប់ទៅហើយ។
![](https://img.wattpad.com/cover/371045724-288-k428639.jpg)
YOU ARE READING
អាថ៍កំបាំងអង្គម្ចាស់ទី១ | heeki
Fanficឈុត: ហង្សស្លាបក្អែក សិស្សនិស្សិតប្រវិត្តសាស្ត្របានឆ្លងពេលវេលាមកចូលមកដើមសតវត្សទី18តើគេបានជួបរឿងអ្វីខ្លះនៅក្នុងពេលនោះ? តើគេនឹងត្រូវធ្វើអ្វីខ្លះដើម្បីបានត្រឡប់មកវិញ? ⚠️ ជារឿងប្រឌិតប្រវិត្តសាស្ត្រក្នុងរឿងនេះជាការប្រឌិតឡើង⚠️