ថ្ងៃនេះជាថ្ងៃល្អពិតមែនបន្ទាប់ពីបញ្ចប់ការសិក្សាររយៈពេល5ឆ្នាំនៅសហរដ្ឋអាមេរិក តួស្រីមុខស្រស់របស់យើងបានត្រឡប់មកពីអាមេរិកវិញទាំងទឹកមុខសប្បាយរីករាយ ហើយក៏បានតេទៅសួរម៉ាក់របស់នាងថាមានគំរោងទៅណាទេព្រោះថ្ងៃនេះជាថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍25ឆ្នាំរបស់ប៉ាម៉ាក់នាង តែស្រីស្រស់របស់យើងមិនបានប្រាប់ទេថានាងមកប្រទេសចិនវិញទាន់ពេលគំរប់ខួបអាពាហ៍ពិពាហ៍របស់ប៉ាម៉ាក់នាងនោះ។
ការសន្ទនា របស់ម៉ាក់កូនកំពូលcute😝💜
Liang meiyi:Helloកូនស្រីសំណព្វចិត្តរបស់ម៉ាក់ callម៉ោម៉ាក់ទាំងព្រឹកមានការអីមែនទេកូន
Liang beiyi(adminសុំកាត់ខ្លីៗហៅត្រឹមxiao yiវិញហើយណា៎):អ្នកម៉ាក់ហា៎ ថ្ងៃជាថ្ងៃអីដែរ
Liang meiyi:ជាថ្ងៃអីចេះ ថ្ងៃពុធ ទី17មានអីមែនកូន
Xiao yi:ម៉ាក់ភ្លេចមែនឬក៏ធ្វើភ្លេចនៀក ថ្ងៃនេះជាថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍25ឆ្នាំរបស់ម៉ាក់ណា៎
Liang meiyi:អ៎ អ៎...ម៉ាក់ធ្វើភ្លេចនឹងហា៎កូន(តាមពិតភ្លេចមែនទែន🥲)
Xiao yi:ចឹងម៉ាក់ទៅធ្វើនៅហាងដើមមែន ចាំថតរូបឱ្យកូនមើលដូចរាល់ឆ្នាំផងណា៎
Liang meiyi:ចា៎ my cutie girlរបស់ម៉ាក់😘bye bye ណាកូន ជុប ជុប
Xiao yi:ចា៎ ម៉ាក់bye bye ជុប ជុប😘(ហើយតួស្រីរបស់យើងក៏បិទទូរស័ព្ទអង្គុយញញឹមម្នាក់ឯងនៅក្នុងឡានតាក់សុី ព្រោះឡានរបស់គេនៅឯផ្ទះហើយមិនទាន់ទៅទេព្រោះចង់supriseប៉ាម៉ាក់គេហ៎)
..............................បកមកមើលប៉ាម៉ាក់របស់សៀវអុីយើងវិញ បន្ទាប់ពីអ្នកស្រីLiangនិយាយទូរស័ព្ទសប្បាយរីករាយជាមួយកូនស្រីគាត់មក តាមពិតគឺគាត់ហើយនិងប្ដីរបស់គាត់កំពុងតែចុះលិខិតលែងលះទៅវិញ
Liang meiyi:បងគិតថាកូនយើងទទួលយកបានទេ
Ling baishu:ម៉ោគិតពេលនៀក វាមិនហួសពេលពេកទេហីអ្នកស្រីLiang(និយាយបែបឌឺ)
អ្នកកាន់លិខិតលែងលះ:តើអ្នកទាំងពីរគិតយ៉ាងម៉េចឱ្យប្រាកដនៀក
Liang meiyi:ខ្ញុំថាដូចជាគួរតែ...........
Liang baishu:អឺ..ពួកខ្ញុំ.............
ពេលនោះអ្នកកាន់លិខិតលែងលះក៏ចាប់ដកលិខិតលែងលះចេញពីដៃអ្នកទាំងពីរទៅហើយ ប៉ុន្តែគឺពួកគាត់លែងគិតយូរហើយ គឺកញ្ឆក់លិខិតលែងលះពីដៃអ្នកកាន់នោះយកមកស៊ីញេឡើងលឿងតែម្ដង ឡើងអ្នកកាន់លិខិតលែងលះនឹងគាត់រៀងអស់សំណើចបន្តិចដែរ😂)
Liang meiyi:ហើយសុំដាក់ក្របពណ៌ខៀវដូចគេខាងណោះផងណាលោក(និយាយទៅកាន់អ្នកបោះត្រាលិខិតលែងលះ)
អ្នកបោះត្រា:បាទ អ្នកនាង
ចប់រឿងលែងលះហើយពួកគេក៏ទៅហាងអាហារមួយដែលពួកគេតែងតែទៅជាប្រចាំតាំងពីខួបអាពាហ៍ពិពាហ៍លើកទី1រហូតមកដល់ពេលនេះដើម្បីញុាំអាហារ និងថតរូបផ្ញើទៅឱ្យxiao yiមើលពេលនាងទៅរៀននៅសហរដ្ឋអាមេរិក ហើយលើកនេះក៏ពួកគេគិតថាធ្វើដូចរាល់ដងព្រោះមិនដឹងថាកូនស្រីមកវិញ ហើយពួកគេទាំងពីរក៏មិនទាន់មានគំរោងប្រាប់រឿងលែងលះនេះឱ្យសៀវអុីដឹងនៅពេលណាទេ.....
Liang baishu:ហើយៗតោះទៅហាងនោះដើម្បីថតរូបឱ្យផ្ញើឱ្យកូនឱ្យលឿនៗទៅល្ងាចនេះខ្ញុំប្រញ៉ាប់
Liang meiyi:គិតថាប្រញ៉ាប់តែលោកឯងមែនទេ ខ្ញុំក៏ប្រញ៉ាប់ដែរមានណាត់party birthdayរបស់មិត្តភក្ដិខ្ញុំផង ទៅឱ្យលឿនៗទៅ
កាត់មកដល់កន្លែងហាងអាហារ ពេលនោះពួកគាត់ទាំងពីរបានorderម្ហូបរួចអស់ហើយ នៅពេលដែលញុាំបានពាក់កណ្ដាល..........
Liang meiyi:ត្រូវហើយជិតដល់ម៉ោងហើយ ម៉ោះលោកថតរូបផ្ញើឱ្យកូនឱ្យលឿនៗទៅ ខ្ញុំប្រញ៉ាប់ ក្មួយប្រុសសំណព្វចិត្តខ្ញុំប្រហែលជាជិតមកដល់ហើយ(បញ្ជាក់:ក្មួយប្រុសម្នាក់នោះគឺតួប្រុសLi pei shanរបស់យើងនឹងឯង ប៉ុន្តែគេគ្រាន់តែជាក្មេងដែលអ្នកស្រីLiangយកមកចិញ្ចឹមទុកដូចកូនបង្កើតតែប៉ុណ្ណោះ ថែមទាំងតួស្រីរបស់យើងស្អប់គេដល់ឆ្អឹងទៀតផង🥲)
Liang baishu:ទៅខ្ញុំដឹងហើយ ម៉ោះថតរូប(ថាហើយក៏ទាញទូរស័ព្ទយកមកថត)
Liang meiyi:នែ៎ លោកញញឹមបន្តិចតើបានទេ ថតរូបឱ្យកូនមើលឬក៏ថតលេងនៀក
Liang baishu:អឺ ok ok(ថាហើយក៏ញញឹម រាប់លេខថយក្រោយដើម្បីថតរូប)តោះៗ 3 2 1<ក្រឹប>
Xiao yi:suprise(ចា៎សគឺគ្មានអីទៀតទេគឺតួស្រីរបស់យើងរត់ចូលកាំម៉េរា ធ្វើឱ្យទទួលបានរូបថតដែលតួស្រីរបស់យើងញញឹមយ៉ាងស្រស់ ឯងប៉ាម៉ាក់របស់នាងវិញគឺហាមាត់ជង្គ្រោងតែម្ដងព្រោះតែវាsupriseពេក😂)
Xiao yi:ហឺយរូបថតលើកនេះស្អាតៗតែម្ដង😂(និយាយបណ្ដើរអូសមើលរូបថតបណ្ដើរ)
Liang meiyi:ម៉ាក់មិននឹកស្មានថាកូនមកពេលនេះសោះ ចឹងកូនញុាំបង្អែមសិនទៅ អូនហា៎សុំមុឺនុយបន្តិច
Liang baishu:អេ៎ មុឺនុយនៅជិតដៃអូនហើយទេតើ រវល់មើលកីឡាកាសឬក៏យ៉ាងម៉េចនៀក(ថាហើយក៏ហុចមួយឱ្យទៅxiao yiហើយយកមួយមកមើល ទើបដឹងថានោះមិនមែនជាមុឺនុយទេតែជាលិខិតលែងលះរបស់ពួកគេទៅវិញ ព្រោះអ្នកស្រីLiangសុំឱ្យដាក់ក្របលិខិតលែងលះនោះវាចៃដន្យគឺដូចគ្នាជាមួយនឹងមុឺនុយម្ហូបនៅហាងនេះដែរហើយពួកគេទាំងពីរក៏ភាំងងាកទៅមើលកូនស្រីដែលទើបតែដឹងពីការលែងលះនេះ)
Xiao yi:នេះជាស្អី ហេតុផលអីបានជាប៉ាម៉ាក់លែងលះគ្នា(សួរទាំងយំ)លោកប៉ាហេតុផលអ្វីទៅ(ថាហើយក៏រត់ចេញទៅបាត់)
Liang meiyi:កូនអុី ចាំម៉ាក់សិនកូន
Liang baishu:អូនមិនបាច់ទៅទេ ក្រែងមានណាត់ហេស៎ ទៅៗទុកឱ្យបងជាអ្នកដោះស្រាយជាមួយកូន
Liang meiyi:ប្រាកដហើយណា៎ថាលួងកូនទៅផ្ទះបាន okចឹងបើកូនព្រមទៅផ្ទះពេលណាcallប្រាប់ខ្ញុំឱ្យដឹងផង(ថាហើយក៏ដើរចេញទៅ)
បកមកមើលXiao yiវិញពេលនេះកំពុងតែយំនៅក្នុងបន្ទប់ទឹកនៅក្នុងហាងអាហារនោះនៅឡើយទេ
Liang baishu:តុក តុក កូនអុី ទទួលយកការពិតទៅកូន ប៉ានិងម៉ាក់បានលែងលះគ្នាហើយ ក៏ប៉ុន្តែទោះបីជាយ៉ាងណាប៉ានៅតែជាប៉ារបស់កូន ម៉ាក់ក៏នៅតែជាម៉ាក់របស់កូនដែរណាកូន
Xiao yi:ហេតុអី ហេតុអីទៅប៉ា ហុឹកៗ(និយាយបណ្ដើរយំបណ្ដើរ)អ៎ឬក៏ម៉ាក់ជាអ្នកចោលប៉ាមែនទេ ចាំខ្ញុំជាអ្នកទៅនិយាយជាមួយម៉ាក់(ថាហើយក៏បើកទ្វារគេចពីប៉ារបស់គេចេញទៅខាងក្រៅ)
Liang baishu:កូនអុី កូនអុីឈប់ចាំប៉ាសិនកូន
Xiao yiមិនស្ដាប់ហើយក៏ដើរចេញមកដល់ក្រៅហាងឃើញម៉ាក់របស់គេចូលឡានជាមួយតួប្រុសរបស់យើង វារឹតតែធ្វើឱ្យតួស្រីយើងខឹងដាច់ក្បាលដាច់កន្ទុយតែម្ដងនៅពេលឃើញសត្រូវរបស់ខ្លួនជិះឡានមកយកម៉ាក់របស់ខ្លួនចេញទៅដូច្នេះ ហើយពេលនោះយើងដឹងស្រាប់ហើយថាតួស្រីយើងគឺមិនទាន់បានទៅយកឡានទេ ចឹងគឺមានតែហៅតាក់សុីជិះដេញតាមគេនឹងឯង😂អ្នកសរសេរខ្ជិលពេកសរសេរបានតែប៉ុណ្ណឹងទេ😩
សូមរង់ចាំអានភាគបន្ត ភាគក្រោយតួឯកបានជួបគ្នាហើយចា៎🤭
សរសេរដោយ:e_x_Lusi
ជួយគាំទ្រadminថ្មីផងចា៎😘💜
YOU ARE READING
ល្បែងស្នេហ៍សងសឹក🖤🔥
AçãoLiang bei yi(លាំង បុីអុី) Li pei shan(លី ផីសាន) (ចាំមើលពីរនាក់នឹងតទៅមុខទៅជាយ៉ាងណាទៅណ៎)