ថ្ងៃនេះជួបរឿងរញ៉េរញ៉ៃច្រើនដល់ហើយ ទម្រាំតែបានញ៉ាំបាយថ្ងៃត្រង់ម៉ោងក៏រៀងជ្រៃទៅហើយខ្ញុំ
លោកអគ្គនាយកនេះបាយ ប្អូនFourthពឹងយកមកអោយ <ជូលី>ដោយសារតែប្អូនពឹងហើយទើបនាងយកមកអោយតែម្ដងទៅ
ចុះគេនៅឯណា<Gemini>នាយក៏ឆ្ងល់ ម៉េចបានចាំបាច់ពឹងគេធ្វើអីមកខ្លួនឯងមិនបានរឺយ៉ាងម៉េច
<គឺកំពុងនៅក្នុងបន្ទប់ឆុងកាហ្វេចា៎ >បន្ទាប់ពីពឹងជូលីហើយ Fourth ក៏ប្រាប់ទៅជូលីថាចាំខ្លួនឆុងកាហ្វេអោយទុកជាការអរគុណមុននិងមក ចឹងបាននាងដឹងថាFourthគឺនៅបន្ទប់ឆុងកាហ្វេ
ទៅវិញបានហើយ វាជារឿងធម្មតាទៅហើយដែលនាយតែងតែអោយដេញបុគ្គលិកចេញព្រោះនាយក៏មិនសូវជាចូលចិត្តនិយាយច្រើនជាមួយអ្នកក្រៅផ្សេងទៀត ក្រៅពីគ្រួសារនិងមិត្ត ជិតស្និត
ចា៎ ចៅហ្វាយបញ្ជាអោយទៅហើយនៅធ្វើអីទៀតណាមួយលោកប្រធានម្នាក់នេះមុខកំពុងតែម៉ូវផងបើដឹងថាFourth មានរឿងមិញទៀតខឹងស្លាប់ហើយ
*Coffee'room
ហេតុអីមិនយកបាយអោយបងខ្លួនឯងពឹងគេយកអោយបងធ្វើអី<Gemini> បន្ទាប់ពីឆ្ងល់ហើយនាយក៏មិនទុកវាជាចម្ងល់អោយនៅជាមួយយូនោះដែរក៏បានដើរមកសួររាងតូចនៅក្នុងបន្ទប់
ឆុងកាហ្វេGemini លោកមកមិចមិនប្រាប់សោះចឹង លោះព្រលឹងខ្ញុំអស់ហើយ<Fourth>មិនភ័យទើបចម្លែកបើដំណើររាងក្រាសមកអោយស្ងាត់ឈឹងគ្មានអោយដំណឹងគ្នាមុនសោះចឹង
កំពុងធ្វើអី ហើយដៃត្រូវនិងអីមកហាស អោយបងមើលបន្ដិចហុចដៃមក មើលចុះក្រហមខ្លាំងណាស់ នាយមិនឆ្លើយទេក៏សួរបកមកវិញរីឯចក្ខុក៏បាបរេរាក្រឡេកឃើញឃើញដៃរាងតូចហាក់ដូចជាកំពុងមានរបួស
មិនអីទេគ្មានអីទេ ក្រោយលឺគេសួរមកកាន់បែបនេះហើយរាងតូចក៏ធ្វើជាមិនមានអី ហើយក៏យកដៃនោះទៅព័ទ្ធនៅក្រោយខ្នង
ហុចដៃមក នាយបានងើបមុខមើលសម្លឹងដោយប្រាកដប្រជាព្រោះថាក្មេងនេះណា និយាយធម្មតាជាមួយមិនស្ដាប់ទេទាល់បង្ខំបានស្ដាប់
បាទ Fourth ហុចដៃអោយGeminiមើលអោយទាំងចិត្តមិនចង់តែដោយសារតែខ្លាចដូចលើកមុនទៀតក៏ព្រមទៅ
YOU ARE READING
ទ្រព្យបង្កប់ស្នេហ៏💸 💙
Short Storyអូនមានសិទ្ធត្រឹមជាមនុស្សជំនួស បងនិយាយត្រូវអូនគ្មានតម្លៃនិងអាចយកក្ដីស្រឡាញ់របស់បងបានទេកុំឡើយសូម្បីតែគិត....