Ep 19 ហេតុអីអូនខឹងបង

463 35 0
                                    

Fourth ឃ្លានហើយរឺនៅ គេងហើយហេសដោយសារចេញមកជាងមួយម៉ោងទៅហើយតែមិនមាននរណានិយាយគ្នាសោះទាំងអ្នកខាងមុខនិងអ្នកខាងក្រោយទើបបានជាGeminiគេសួទៅកាន់Fourth ទាំងកំពុងចុចកំព្យូទ័រ តែមិនមានចម្លើយតបទើបនាយងើបមុខមើលបន្ដិចឃើញថាអ្នកដែលនាយបានសួគឺកំពុងតែគេងបាត់ទៅហើយ

    អាឡូ pond ឯងមានដឹងរឿងកាលពីម្សិលមិញដែរទេ ហេតុអីបានជាFourthមិននិយាយរកយើងសោះចឹង

គឺរឿងយល់ច្រឡំហ្នឹងណា

យល់ច្រឡំ ហើយយល់ច្រឡំរឿងអីទៅ

គឺរឿងរបស់ឯងនិងDasaនិងហើយ...

ក្មេងក្បាលខូចទៅចេះប្រចណ្ឌមកពីណាទេនេះបើខឹងមិចមិនប្រាប់ហេតុអីត្រូវសម្ងំយំបែបនេះ
នាយនិយាយបណ្ដើរអង្អែលសក់Fourthបណ្ដើរហើយក៏លើកបីទៅបន្ទប់គេងនៅក្នុងឡាននោះដើម្បីគេងអោយបានស្រួល បន្ដដំណើររហូតដល់គោលដៅ

Je em និងJake យកអីវ៉ាន់ទុកក្នុងបន្ទប់ហើយក៏ទៅសម្រាកសិនទៅបើកមកឆ្ងាយហើយ

ចាស/បាទ លោកប្រុស

Fourth មកដល់ហើយណាងើបឡើង Fourth

.... មិនមានការឆ្លើយតប

Fourth ចាំទៅគេងនៅក្នុងរីសតតទៅណា

បីទៅ នាយតូចបើកភ្នែកមកហើយនិយាយទៅកាន់នាយកំបុតៗបើនាក់មិនយល់គឺមិនយល់

Gemini វិញមិននិយាយអីទេក៏បីរាងតូចចូលក្នុងរីសតតាមការស្នើរសុំ ហើយនាយតូចក៏គេងក្រោមទ្រូងប្ដីបន្ដមិនខ្វល់ពីភ្នែកបុគ្គលិកដែលធ្វើការក្នុងរីសតអីបន្ដិច ម្នាក់ៗនាំគ្នាច្រណែននិងគូស្នេហ៌មួយគូនេះគ្រប់ៗគ្នា តែកុំមើលពីរនាក់ដែលកំពុងតែដើរសំដៅទៅក្នុងបន្ទប់របស់ខ្លួន ទាំងមិនចាប់អារម្មណ៍និងកែវភ្នែកអ្នកណាទាំងអស់

មកដល់ហើយភ្ញាក់ឡើង ឆាប់រៀបចំខ្លួននិងអាលបានទៅញ៉ាំអាហារជុំគ្នា នាយដាក់រាងតូចលើគ្រែថ្នមៗហើយប្រាប់ដោយសំឡេងស្រទន់បំផុត

មិនទៅ មិញក្រែងថាអោយគេមកគេងហី ឡើងដល់លើគ្រែភ្លាមទាញភួយគ្របជិតឈឹង ហើយឈ្លាតបើកត្រង់ក្បាលបន្ដិចមកនិយាយជាមួយGeminiហើយយកភួយបិទដេកផ្កាប់មុខវិញបាត់

ទ្រព្យបង្កប់ស្នេហ៏💸 💙Where stories live. Discover now