សហរដ្ឋអាមេរិក ( ទីក្រុងញូវយ៉ក )ក្លឹបរាត្រីនៃកណ្តាលក្រុង
សម្លេងតន្ត្រីដែលកំពុងតែចាក់បន្លឺនៅក្នុងហាងកំដរភ្លៀវដែលចូលមកអោយអន្លុងអន្លោតទៅតាមភ្លេងដែលបានរៀបចំឡើង...
បុរសដែលបោះជំហានដើរចូលមុននឹងអង្គុយយ៉ាងស្ងៀមស្ងាត់ដោយមានកែវស្រានៅពីមុខរបស់ខ្លួនដោយសញ្ចឹងគិតដូចជាមានរឿងដែលទុកនៅក្នុងចិត្ត។
កែវភ្នែករបស់មនុស្សពីរនាក់ក៏ប្រញាក់គ្នាដោយចេតនាមុននឹងធ្វើអោយមនុស្សម្នាក់ចំាផ្តើមមានចិត្តទៅលើប្រុសម្នាក់នោះដោយមិនដឹងខ្លួនតែដឹងត្រឹមថាពេលនេះខ្លួនបានធ្លាក់ចូលក្នុងអន្ទាក់របស់គេទៅហើយអមនឹងស្នាមសើចដែលលិចចេញមកទៀតធ្វើអោយខ្លួនចំាផ្តើមរង្គួលរង្គើលបេះដូង។
( គេពិតជាស្រស់ស្អាតណាស់... កំរមានអ្នកដែលទាក់ទាញបែបនេះណាស់ខ្ញុំមិនដែលឃើញអូមេហ្គាណាស្រស់ស្អាតចឹងទេ? )
នេះមិនត្រឹមតែធ្លាក់ចូលអន្ទាក់គេទេថែមទំាងធ្លាក់ក្នុងរណ្តៅស្នេហារបស់គេទៀតដល់ថ្នាក់ធ្វើអោយខ្លួននេះក្លាហានដល់ថ្នាក់ដើរទៅរកគេតែម្តងដោយមិនស្ទាក់ស្ទើរ។
" តើខ្ញុំអាចអង្គុយជាមួយលោកបានទេ"
" បាទ... "រយះពេលមួយសន្ទុះធំដែលពួកគេទំាងពីរនិយាយគ្នាមួយស្ទុះមើលទៅដូចជាត្រូវរៅគ្នាណាស់មានទំាងសើចនឹងញញឹមអមនឹងសម្តីដែលនិយាយចេញមកយ៉ាងទន់ភន្ល់ធ្វើអោយមនុស្សម្នាក់កាន់តែពេញចិត្តជាខ្លំាង ។
" ចំាជួបគ្នានៅកូរ៉េ "
" ឈប់សិនតើលោកឈ្មោះអី... "
" ស៊ូអា... ផាក ស៊ូអា "ប្រទេសកូរ៉េ ( ទីក្រុងសេអ៊ូល )
រាងតូចដែលអង្គុយនៅលើសាឡុងដោយកំពុងតែប្រើដៃរបស់ខ្លួនយ៉ាងញាប់ហើយក៏លឿនដូចជាព្យុះដែលកំពុងតែបក់មកចឹងដល់ថ្នាក់ចង់ស្រក់ទឹកមាត់ទៅហើយអមនឹងកែវភ្នែកដែលប្រឹងសម្លឹងទៀតនុះសឹងតែជ្រុះចេញមកក្រៅទៅហើយនៅក្នុងវិនាទីនេះ ។
" ឆ្គួតណាស់ "
មនុស្សម្នាក់ដែលដើរមកដោយមិនដឹងពីកន្លែងណានុះទេតែថាគឺនៅក្នុងបន្ទប់នេះឯងមុននឹងលូកដៃមកទាញយកទូរស្ទព៍ពីអ្នកដែលកំពុងតែចំហរមាត់ជក់ដៃក្នុងការកាប់សម្លាប់គ្នានៅពេលនេះតែក៏គំាងដល់ថ្នាក់សម្លក់អ្នកដែលមកកញ្ឆក់យកទូរស្ទព៍ខ្លួន ។
YOU ARE READING
🥀បេតាសំណព្វចិត្ត🥀
Romance[ ខ្លួនជាបេតាតែធ្វើចរិកជាអាល់ហ្វា ] [ ខ្លួនមានឋានៈថោកទាបតែតំាងជាអូមេហ្គា ]