បន្ទាប់ពីដើរចេញពីហាងកាហ្វេហើយពេលនេះហូប៊ីក៏ដើរនៅលើផ្លូវដោយបំរុងថានឹងទៅផ្ទះខ្លួនវិញបន្ទាប់ពីអង្គុយតេស្តរស់ជាតិអស់ច្រើនម៉ោងពេលនេះក៏រួចរាល់។ទឺត...ទឺត....
" នេះម៉ោងប៉ុន្មានហើយឯងមិនទាន់គេងទៀត " ហូប៊ីដែលលើកទូរស្ទព៍មុននឹងសួរនំាអ្នកដែលតេមករកខ្លួននៅពេលនេះដោយសារតែពួកគេនៅខុសគ្នា ។
( យើងទើបតែមកពីបារនឹងហើយតែឯងកំពុងធ្វើអី )
" គ្មានធ្វើស្អីផង! តែថានឹងទៅផ្ទះនឹងឯង "
ការសន្ទានរបស់មនុស្សពីរនាក់នៅតែបន្តជាមួយគ្នារហូតមិននឹងដាក់ទូរស្ទព៍ចុះរហូតមកដល់ចំនុចមួយធ្វើអោយហូប៊ីនេះភ្ញាក់បើកភ្នែកធំៗនឹងសម្តីរបស់មនុស្សម្នាក់ដែលនិយាយចេញមក" ស្អីគេ... មានមនុស្សសង្ហារៗចឹងហើយឯងនៅមិនត្រូវចិត្តទៀតនេះឯងចង់បានទេវបុត្រមែនទេ? "
( មិនមែនចំណង់ចំណូលចិត្តយើងផង គិតតែពីឯងទៅពេលណាឈប់ជួបគូរណាត់ទៅ )
" ចំាយើងទៅសួរប៉ាយើងសិន តែថាទៅក៏គ្មានអីដែរព្រោះគេមិនចូលចិត្តយើងផងណាមួយកន្លែងដែលកក់ជាលុយប៉ាយើងចឹងយើងទៅកុំអោយខាតតើសគ្មានអីខុសផង "
( ហ៊ើយ.... រូបរាងឯងប៉ុណ្ណឹងហើយនៅគ្មានអ្នកត្រូវការទៀតណ៎ )
" ចឹងឯងទទួលយកយើងទៅចឹង "
( ហ្ហាស )
" យើងដាក់ចុះហើយខ្ចិលរំខានឯងដេកណាស់បិទហើយបាយៗ... "មិនទាន់នឹងនិយាយចប់ស្រួលបបួលផងពេលនេះហូប៊ីក៏ចុចបិតតែម្តងដោយមិនដឹងថាខ្លួនទៅណានុះទេនៅពេលនេះក្រៅពីត្រលប់ទៅផ្ទះរបស់ខ្លួននឹងឯងក៏ព្រោះតែគេគ្មានអីធ្វើចឹងហើយគេក៏សំរេចចិត្តទៅគេងល្អជាង ។
ខនដូរ
រាងតូចដែលមកដល់បន្ទប់របស់ខ្លួនក៏គ្មានស្អីក្រៅពីលោតទៅគេងនៅលើគ្រែតំាងសភាពខ្ចិលច្រអូលតែម្តងនេះបើមាននរណាមកឃើញវិញក៏ហួសចិត្តនឹងគេជាខ្លំាងដែរគ្មានធ្វើស្អីសោះក្រៅពីគេងនឹងស៊ី ។
[ ពេលយប់ ]
នៅក្នុងក្លឹបមួយកន្លែងនៃទីក្រុងសេអ៊ូលដោយមានហូប៊ីនៅក្នុងនឹងដូចគ្នាគេកំពុងតែអង្គុយផឹកស្រារបស់ខ្លួនដោយសម្លឹងមើលទៅមនុស្សនៅក្នុងក្លឹបរាត្រីមួយនេះទំាងញញឹមរីករាយណាស់....
YOU ARE READING
🥀បេតាសំណព្វចិត្ត🥀
Romance[ ខ្លួនជាបេតាតែធ្វើចរិកជាអាល់ហ្វា ] [ ខ្លួនមានឋានៈថោកទាបតែតំាងជាអូមេហ្គា ]