🍂បេតាសំណព្វចិត្ត🍂4

67 12 2
                                    


• New Day ( 9:00Am )

ទឺតៗ.... សម្លេងរោក៍នៅតែបន្លឺឡើងត្រហឹងតែគ្មានសូម្បីតែការចុចទទួលនោះទេគឺគ្មានតែម្តងមិនត្រឹមតែមិនលើកគឺបែរជាទាយភួយក្របឡើងជិតខ្លួនទៀតផង ។

" នរណាមិចក៏ទំនេរម្លេះតេរកងាប់ស្អីទំាងព្រឹកនឹង " ការរំខានវាក៏ធ្វើអោយខ្លួនអស់ភាពអត់ធ្មត់ដូចគ្នាទើបក្រោបអង្គុយហើយក៏ចុចទទួលដោយមាត់ជេរតែម្តង។
" អាកូនកំម្ចិលឯងនៅគេងដល់ណាមិនមើលម៉ោងទេអីនេះបើផែនដីរលាយឯងនឹងហើយងាប់មុនគេនោះ " សម្លេងដែលជេរបកមកវិញធ្វើអោយភ្នែកដែលបិតក៏បើកយ៉ាងធំហើយក៏មើលទៅទូរស្ទព៍ខ្លួនវិញ ។

" ម៉ាក់.... កូនស្មានតែនរណាមុននេះ "
" កុំមើលសើចស្ញើញ... ពេលល្ងាចមកផ្ទះប៉ាចង់និយាយជាមួយកូន " គ្រន់តែលឺចឹងរងតូចនេះក៏ប្រកែកភ្លាមដោយមិនចង់ទៅហើយក៏ដឹងថាទៅមានរឿងអីផ្សេងដែលទើបមិនចង់ទៅនៅពេលនេះ ។

" ម៉ាក់.... ទូរស្ទព៍កូនខូចហើយស្តាប់អីមិនលឺទេចឹងដាក់ចុះហើយអ្នកម៉ាក់.... " ហូប៊ីក៏ចុចបិទភ្លាមមុននឹងបោះវាចោលទៅម្ខាងហើយក៏គេងបន្តងទៀតដោយទាយភួយក្រោបយ៉ាងជិតតែម្តង ។
..........

មួយថ្ងៃមួយៗវាគ្មានអីអោយជាសំគាល់ថាមនុស្សម្នាក់នេះធ្វើស្អីនោះទេក្រៅពីហាងនំនឹងឯងគឺគ្មានអីជាធំដុំនោះហើយក៏គ្មានអីជាការកត់សំគាល់ដូចគ្នា ។

" ..... " គ្រាន់តែបើកទ្វារចូលក្នុងហាងភ្លាមវាក៏ធ្វើអោយHobiកំលោះសង្ហារាងតូចម្នាក់នេះប្រញាប់បិទច្រមុះខ្លួនតែម្តងដោយសារតែក្លិនរបស់អូមេហ្គាដែលគេបានបញ្ចេញ heat របស់ពួកគេមកធ្វើអោយអ្នកដែលដើរចូលមកប្រពុលមុខតែម្តង ។

( ហ៊ឺយ.... ហេតុអីអោយខ្ញុំដឹងពីក្លិននេះបើជ្រុលជាកើតមកជា Beta ហើយនៅអោយកម្មមកទៀតមិនយល់សោះនេះលេងសើចពេកទេដឹង )

Hobi រអ៊ួនៅក្នុងចិត្តតែម្នាក់ឯងដោយសារតែពេលនេះគេក៏មួម៉ៅពេលដែលបានដឹងពីអីដែលមិនគួរផ្លុំនៅពេលនេះតែយ៉ាងណាក៏មិនអោយជាបញ្ហារបស់ខ្លួននៅពេលនេះដូចគ្នា....

" យកអានេះមួយ... ហើយមួយនេះនឹងថែមរបស់នេះដូចគ្នា អួល.... ដាក់មួយនេះទៀត ហ៊ឹម.. ប៉ុណ្ណឹងសិនចុះ " នេះកម្មង់ធម្មតាៗទេតែពេញតុបាត់ទៅហើយនឹងឆ្ងល់ថាម្នាក់ឯងញុំាអស់ដែលមែនទេ? មិនយល់ថាហៅច្រើនមកធ្វើអីតែថាគ្មានអីក្រៅពីថតរូបនឹងឯង ។

🥀បេតាសំណព្វចិត្ត🥀Where stories live. Discover now