ភាគ9 : បងស្រី✨💕

30 2 0
                                    


ក្រោយទទួលបានការលួងលោមពីប្អូនប្រុសដែលមិនស្គាល់ពី ប្រវត្តិច្បាស់ ស៊ាវចាន់ក៏វិលត្រឡប់មករៀនវិញយ៉ាងធម្មតា នាយមិនមែនក្ដីសង្ឃឹមទៀតឡើយ ថាគេនឹងនៅមានវត្តមាននៅលើលោកនេះ។

" ឯងកើតស្អី? "នាងល្អិតស៊ូស៊ូទោះបីជាអាក្រក់ល្អកក៏ជាមិត្តស៊ាវចាន់ម្នាក់ដែរ ពេលគេលែងមាត់ក នាងក៏បារម្ភទើបចូលមកសួនាំទាំងងើយឆ្ងល់។

" គ្មានស្ងីទេ ខ្ញុំចង់រៀន "ទោះមានក៏មិនដឹងនិយាយស្អីបើគេមិនដឹងពីអារម្មណ៍របស់នាយ ដែលឯកាផងនោះ នាងតូចស៊ូស៊ូពេបមាត់បន្តិចមុន នឹងទៅតុរបស់ខ្លួនវិញ។

" ហិុម.."នាងក្រមុំបានត្រឹមដកដង្ហើមធំមើលមិត្តខូចចិត្ត ហ្វុងអុីក៏ពិបាកចិត្តមិនស្ទើនោះដែរ ពេលដែលស៊ាវចាន់លែងជាមនុស្សម្នាតទៅទៀត។

ទឹង ~

សម្លេងកណ្ដឹងបាននៃកដណ្ដឹងសាលា ស៊ាវចាន់បានរៀបចំរបស់របររួចក៏ចាក់ចេញទៅទាំងមេឃកំពុងភ្លៀងនាយបាបដើរទៅទាំងងារម្មណ៍ហេវហត់នាយ ហត់នឿយនឹងជីវិតណាស់ មេរៀនជីវិតតែងតែបង្រៀនមេរៀនឈឺចាប់មកដល់នាយ។

" អុីបូបងនៅឯណា៎ ទីនោះកក់ក្ដៅដែលទេ? ត្រជាក់ដែលទេ? អូនរងាណាស់ អូនចង់ឲ្យបងឱបអូន លួងអូន នៅពេលដែលអូនឯកោបំផុតតែបងហិក.. "នាយពិតជារងាណាស់ នឹកណាស់ នឹកគ្រប់ទង្វើល្អៗ ដែលមានឲ្យគ្នាទៅមក។

" ហិក 2ខែ2ថ្ងៃបន្ទាប់ពីបងចាក់ចេញទៅ បេះដូងអូនប្រេះបែកក្លាយជាដីដែលប្រេះបែកកំហែង ហិក ចុកចាប់ឈឺផ្សាពេញក្រអៅដូង ហុឺៗ"

"មិនដឹងថាអូនរស់បែបនេះដល់ពេលណា៎ អូនដឹងថានិស្ស័យពួកយើងបានអស់ វាបានកាត់ផ្ដាច់តែអូនគ្រាន់តែចង់ដឹងថាបងរស់នៅយ៉ាងម៉េចហើយ? ត្រូវការអូនចុះទៅឋានខ្មោចកំដរដែរទេ? "

" អូននឹកបង នឹកបងណាស់ ប្ដីសម្លាញ់ "មេឃកាន់តែត្រជាក់តែនាយមិនរងាដូចចិត្តដែលកំពុងឯកា នាយនឹកគេ នឹកគេស្តើឆ្គូតទៅហើយ បើនិស្ស័យមានពិត នាយចង់ជួបគេម្ដងទៀត។

" តក់" ទឹកភ្នែករបស់អ្នកដែលកំពុងគេងធ្វើឲ្យគ្រប់គ្នានាំគ្នាមើលមើលនាងក្រមុំដែលជាគូរដណ្ដឹងជូតខ្លួននឹងមើលថែគេយ៉ាងយកចិត្តទុកដាក់បំផុត។

🔥💝កំលោះឆ្នាស់ប៉ះខ្មោចសង្ហា💕✨Where stories live. Discover now