ភាគ15 : គេនោះជាអ្នកណា៎?✨

38 4 0
                                    

គ្រាន់តែឃើញអុីបូធ្វើឲ្យភូមិគ្រឹះក្រឡាប់ចាក់ នាងក្រមុំក៏ស្រែកឃាត់នាយក្រាស់ ព្រោះថាយ៉ាងណា៎ក៏ស៊ាវចាន់ជាសង្សាហ្វុងអុីនាយក៏មានសិទ្ធមកទីនេះក្នុងឋានៈសង្សាប្អូនប្រុស លោកដោយលែកនាយកំលោះក៏ព្រមស្ងាត់ព្រោះមិនចង់ឲ្យនាងពិបាកចិត្ត តែកែវភ្នែកនាយសម្លក់សម្លឹងពួកគេ2នាក់ចង់ជ្រុះចេញមកខាងក្រៅ កុំឲ្យនាយបានឱកាសណាស់មិនចឹងនាយនឹងសុីមិនឲ្យសល់ឆ្អឹងនោះទេ អាល្អិត។

"ហឺស "ទាល់តែនាងនិយាយទើបគេព្រមស្ងាត់ នាយតូចហាក់អន់ចិត្តនិងទង្វើគេ ពេលឃើញគេហាក់បី ដូចស្អប់នាយណាស់ ទាំងដែលនាយគ្មានបំណងអ្វីក្រៅពីស្រឡាញ់ នាយមិនដឹងទេថាបានសាងអ្វីទៅលើគេនោះ។

" មិនអីទេ យ៉ាងណា៎គេក៏មិនមែនអ្នកក្រៅ "នាងក្រមុំពោលទាំងអួលៗក្នុងទ្រូងនាងសម្លឹងមើលពួកគេ2នាក់ទាំងក្នុងហាក់ឈឺឆៀបៗដូចមានម្ជុលមុតស្រួចចាក់ទម្លុះកណ្ដាលបេះដូង ពេលដឹងថាស៊ាវចាន់នឹងហ្វុងអុីពិតជា ពិតជាសង្សានឹងគ្នា ។

" តែយើងមិនចង់បាន មិនចង់រាប់ញាតិជាមួយអ្នកក្រ"ក្រទាំងលុយ ក្រទាំងស្នេហា មានមួយមិនស្កប់មាន10ចង់បាន20 ពិតជាគួឲ្យខឹងមែន។

"តែគេមិនមែនអ្នកក្រ ទោះគេជាកំព្រាតែគេខំតស៊ូមកម្នាក់ឯងគេពិតជារឹងមាំនឹងគួរឲ្យស្លាញ់ខ្លាំងណាស់"ក្រមានមិនសំខាន់នាយមានបាមួយកន្លែង ជានាយករងនៃត្រគូល មិនខ្វះលុយចាយទេនាយអាចចិញ្ជឹមគេបាន។

" ហឺស "មិនដឹងថាគេដាក់អ្វីឲ្យប្អូននាយ ញាំុទេទើបងប់យ៉ាងនឹង នាយគ្មានផ្លូវវទេ គ្មានផ្លូវឲ្យគេបានទៅលើប្អូនប្រុសរបស់នាយនោះទេនាយមិនព្រមទេ។

" គឺខ្ញុំបានសុំលោកប៉ា ឲ្យគេសម្រាកនៅទីនេះ2.3ថ្ងៃសិន " ដោយហេតុតែស្រឡាញ់ព្រមគ្រប់យ៉ាងឲ្យ តែគេសប្បាយចិត្ត សង្ឃឹមថាគេនឹងមានក្ដីសុខចុះ នាយតូចបានអង្វរនាយយូរណាស់ទម្រាំតែនាយយល់ព្រមឲ្យមក។

" យើងមិនព្រម "ទៀតហើយ អុីបូតែងតែប្រកែកបែបនេះព្រោះមិនចង់ឃើញមុខ នាំតែធ្វើឲ្យមានអារម្មណ៍ក្បត់ក្លារ៉ា នាយមិនចង់ធ្វើឲ្យនាងឈឺ តែនាយបែជាធ្វើឲ្យគេឈឺចាប់។

🔥💝កំលោះឆ្នាស់ប៉ះខ្មោចសង្ហា💕✨Where stories live. Discover now