Heeseung x you

17 0 0
                                    

រឿង.(Fan girl )

Lee Heeseung គឺជាតារាប្រុស K-pop ម្នាក់ដែរកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ព្រោះតែទេពកោសល្យភាគប្រសប់និងសម្រស់របស់គេ ។

You គឺជាអ្នកគាំទ្រម្នាក់របស់ Heeseung អ្នកគាំទ្រគាត់តាំងពីគាត់ចូលក្នុងសិល្បៈដំបូងមកម្លេះអ្នកតែងតែទៅមើលរាល់ការប្រគំតន្ត្រីរបស់គាត់តែងតែទៅជួបគាត់នៅពេលដែរមានកម្មវិធីជួបជុំអ្នកគាំទ្រម្ដងៗ Heeseung ទុកអ្នកដូចជាមិត្តភក្តិជិតស្និទ្ធម្នាក់យ៉ាងចឹងរាល់រឿងសម្ងាត់របស់គាត់គឺគាត់តែងតែប្រាប់អ្នកជានិច្ច គាត់និងអ្នកតែងតែណាត់ជួបគ្នាញឹកញ៉ាប់មានភាពស្និទ្ធស្នាលស្ទើរតែលើសពីFanទៅហើយហើយអារម្មណ៍អ្នកចំពោះគាត់ក៏បានលើសព្រំដែនកំណត់ដែរ។

តិងតុងៗ..សម្លេងនាឡិកាបានបន្លឺឡើងវាបញ្ចាក់ថាអ្នកដល់ពេលសម្រាកពីធ្វើការហើយអ្នកក៏ប្រញ៉ាប់ផ្លាស់សម្លៀកបំពាក់និងធ្វើដំណើរដោយថ្មើរជើងដើម្បីទៅរក Heeseung តាមការណាត់ទាំងសប្បាយចិត្តអ្នកដើរបណ្ដើរចុចទូរស័ព្ទបណ្ដើរស្របពេលដែរដំណើររបស់អ្នកស្រាប់តែឈប់ភ្លាមៗក្រោយឃើញ សារព័ត៌មានដែរបានចុះពី Heeseung !!

( តារាប្រុស Lee Heeseung កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនារីក្រៅសិល្បៈម្នាក់ ទំនាក់ទំនងនេះបានបែកធ្លាយក្រោយគេប្រទះឃើញអ្នកទាំង2បានលួចណាត់គ្នាជាច្រើនដងនិងបានប្រទះឃើញពួកគេនៅក្នុងឡានជាមួយគ្នាទៀតផង!!)

អ្នកមិននិយាយអ្វីទាំងអស់កែវភ្នែកកំពុងតែសម្លឹងទៅអេក្រង់ទូរស័ព្ទទាំងអារម្មណ៍វិលវុលកែវភ្នែកទាំងគូររបស់អ្នកក៏ចាប់ផ្ដើមស្រវ៉ាង់តំណក់ទឹកថ្លាៗជាច្រើនក៏ហូរចុះមកទាំងឥតព្រាងទុកអ្នកប្រញ៉ាប់ជូតទឹកភ្នែកចេញនិងប្រញ៉ាប់ទៅរក Heeseung !!

" សួរស្តីតើ Heeseung ចាំខ្ញុំយូរដែរទេ?"អ្នកសួរទៅកាន់គាត់ដែរកំពុងតែឈរចាំអ្នកនៅលើដងផ្លូវមួយដែរមានមនុស្សច្រើនគួរសម

" មិនយូរទេ..តើថ្ងៃនេះអ្នករវល់ខ្លាំងមែនទេ?"គាត់សួរទៅអ្នកទាំងញញឹមតាមទម្លាប់របស់គាត់ ស្នាមញញឹមរបស់គាត់វាធ្វើឱ្យអ្នកស្ទើរតែស្រែកយំម្ដងៗទៅហើយព្រោះថាអ្នកបានឃើញព័ត៌មានមុននេះ

You've reached the end of published parts.

⏰ Last updated: Jul 08 ⏰

Add this story to your Library to get notified about new parts!

Short storyWhere stories live. Discover now