Jakehoon🌸💔

215 13 0
                                    

រឿង. ភរិយាក្នុងបេះដូង

តើវាឈឺចាប់ប៉ុណ្ណាបើអ្នកដឹងថាអ្នកនិងត្រូវឃ្លាតពីមនុស្សដែរអ្នកស្រឡាញ់ស្មើរជីវិតនោះ?

តឹបៗ សម្លេងសម្រិបជើងបុរសម្នាក់ដើរចូលក្នុងបន្ទប់ពេទ្យVIPមួយទាំងទឹកមុខស្រពោនគេដើរចូលមកដល់ក៏សន្សឹមៗទៅក្បែរគ្រែដែរគូរដណ្ដឹងខ្លួនកំពុងតែអង្គុយនិយាយជាមួយគ្រួសារ។

" បងប្រុស!"នីគីក្រឡេកឃើញបងប្រុសខ្លួនមកដល់ក៏ពោលហៅតិចៗ

" ពួកយើងចេញទៅវិញសិនទៅឱ្យកូនៗគេបាននិយាយគ្នា!"លោកផាក់ប៉ារបស់សុងហ៊ុងក្រឡេកឃើញកូនប្រុសក៏ប្រញ៉ាប់ប្រាប់ទៅប៉ាម៉ាករបស់ជេគនិងអ្នកផ្សេងទៀតឱ្យចេញទៅក្រៅ

" បងសម្លាញ់កុំយំអី"សម្លេងខ្សាវៗរបស់រាងតូចក៏បន្លឺឡើងក្រោយអ្នកផ្សេងទៀតចេញទៅអស់ក៏ក្រឡេកឃើញស៊ុងហុនដែរជាគូរដណ្ដឹងហូរទឹកភ្នែកមកតក់ៗមិនឈប់

" គ្រប់យ៉ាងនិងមិនអីទេមែនទេជេគអូននិយាយទៅគ្រប់យ៉ាងនិងមិនអីទេ..ហ្ហឹកៗ"សុងហ៊ុនអោបរាងតូចដែរអង្គុយលើគ្រែជាប់និយាយបន្លប់ខ្លួនឯងទាំងដែរនាយដឹងច្បាស់ថារាងតូចសល់ពេលមិនយូរទៀតទេ!!

ជេគនិងស៊ុងហុនស្រឡាញ់គ្នា7ឆ្នាំហើយពួកគេតស៊ូជាមួយគ្នារហូតដល់បានភ្ជាប់ពាក្យតែទេវតាលេងសើចនិងក្ដីស្រឡាញ់របស់ពួកគេទាំងពីពេកហើយ បែរជាចង់យកម្នាក់ទៅដោយជំងឺដែរមិនអាចព្យាបាលបាន!!

" ត្រូវហើយគ្រប់យ៉ាងនិងមិនអីទេបងកុំយំអី លែងសង្ហារហើយណា បើបងលែងសង្ហារអូនទៅរកអ្នកផ្សេងមិនខាន!"ជេគងើបមុខចេញពីទ្រូងរបស់ស៊ុងហុនយកដៃទៅជូតទឹកភ្នែកគេបណ្ដើរទឹកភ្នែកខ្លួនឯងក៏ហូរមកបណ្ដើរ

" ហ្ហឹកៗ..អូនសន្យាបានទេថាមិនទៅចោលបង.បង..បងខ្លាច..ហ្ហឹកៗ "សុងហ៊ុន យំខ្លាំងៗលែងខ្មាស់ជេគទៀតហើយរាល់ដងនៅពេលមកមើលរាងតូចគេតែងតែព្យាយាមទប់ទឹកភ្នែកមិនបញ្ចេញមកឡើយតែពេលនេះគឺទប់មិនជាប់ទៀតឡើយ

" ស៊ុងហុនហា អូនស្រលាញ់បងអូនមិនទៅណាចោលបងទេអូនសន្យា!"ជេគ

" បងនិងចាំសន្យារបស់អូន!"ស៊ុងហុននិយាយចប់ក៏អោនទៅថើបបបូរមាត់ជេគថ្នមៗទាំងទឹកភ្នែកហូរមិនឈប់

Short storyWhere stories live. Discover now