ភាគទី៥ : បេះដូងលោតឌុកដាក់ៗ

207 44 4
                                    

   ពេលវេលាបានកន្លងទៅផុត3ថ្ងៃ នាពេលព្រឹកគ្រប់គ្នាងើបធ្វើការតាមធម្មតា ខុសអីតែកំលោះសង្ហារស៊ុងហ៊ុនត្រូវបានម្ដាយនាយឲ្យទុកការងារចោលនិងបង្ខំឲ្យមកនាំស៊ុននូទៅដើរលេង។

"កូនហ៊ុន! នេះមកទទួលស៊ុននូមែនទេ?"អ្នកស្រីគីម ប្រញាប់ចេញពីក្នុងបន្ទប់មក ក្រោយឮអ្នកបម្រើក្នុងផ្ទះដើរទៅប្រាប់គាត់ថាស៊ុងហ៊ុនមក

"ជម្រាបសួរអ្នកមីង"ស៊ុងហ៊ុន អោបគោរពមនុស្សដែលមានវ័យចំណាស់ជាងខ្លួនតាមទំនៀមទម្លាប់របស់ជនជាតិកូរ៉េ

"ចាស៎ៗ តែថាមិនដឹងជាអ្នកមីងអីទេ បន្តិចទៀតក៏ក្លាយជាគ្រួសារតែមួយទៅហើយ ហៅថាម៉ាក់ចាប់ពីពេលនេះឲ្យហើយទៅកូន"អ្នកស្រីគីម

"បាទអ្នកម៉ាក់"ស៊ុងហ៊ុន ក៏ញឹមៗហៅទាំងអៀនមាត់

"ម៉ោះ! អង្គុយសិនមកកូន"អ្នកស្រីគីម នាំស៊ុងហ៊ុនទៅកាន់បន្ទប់ទទួលភ្ញៀវ

"ហ្យុនណា ជួយឡើងទៅហៅអ្នកប្រុសឯងបន្តិចមក"

"ចា៎សអ្នកស្រី"ហ្យុនណា ក៏បានឡើងទៅហៅស៊ុននូតាមបញ្ជារវស់អ្នកស្រីគីម

"តុក តុក! អ្នកប្រុស~"ហ្យុនណា គោះទ្វាបន្ទប់របស់ស៊ុននូទាំងភ័យៗ

"ហ៉ើយ! មានការអី?"ស៊ុននូ បើកទ្វាបន្ទប់មកសួរទាំងជ្រួញចិញ្ចើមដាក់នាង

"គឺអ្នកស្រីឲ្យមកហៅអ្នកប្រុសចុះទៅខាងក្រោម"ហ្យុនណា

"អឺ! ចុះទៅឥឡូវហើយ"ស៊ុននូ

"ចា៎សៗអ្នកប្រុស"ហ្យុនណា នាងក៏ចុះទៅខាងក្រោមមិនហើយ ដើម្បីប្រាប់អ្នកស្រីគីម

   ស៊ុននូបែរខ្លួនចូលក្នុងបន្ទប់ថែមម្សៅថែមក្រេមបាញ់ទឹកអប់និងយកទូរស័ព្ទ រូចក៏ចុះទៅខាងក្រោមទាំងទឹកមុខធុញទ្រាន់ ហៅចុះទៅនឹងមិនដឹងរឿងអីទៀតហើយទេ។

"ចុះមកហើយឬលោកកូន?"អ្នកស្រីគីម

"ម៉ាក់ក៏ឃើញហើយ នៅសួរទៀត"ស៊ុននូ

"ឆាប់មកអង្គុយទីនេះមក"អ្នកស្រីគីម បក់ដៃហៅកូនឲ្យទៅអង្គុយជិតគាត់

"ម៉ាក់មានការអី? ហើយលោកឯងមកផ្ទះគេទាំងព្រឹកនឹងអត់ការងារធ្វើទេឬយ៉ាងម៉េច?"ស៊ុននូ ដើរអង្គុយជិតម្ដាយនិងសួរទៅកាន់ម្ដាយខ្លួន ហើយក៏បែរទៅសួរស៊ុងហ៊ុនដែលអង្គុយនៅទល់មុខនោះ

You've reached the end of published parts.

⏰ Last updated: Jul 21 ⏰

Add this story to your Library to get notified about new parts!

☽︎•𝐈𝐟 𝐰𝐞 𝐜𝐚𝐧 𝐒𝐭𝐚𝐫𝐭 𝐚𝐠𝐚𝐢𝐧•☾︎ |[²𝐒𝐮𝐧]| -𝐊𝐡𝐦𝐞𝐫-Where stories live. Discover now