ភាគទី២ : និស្ស័យ

378 66 15
                                    

   បន្ទាប់ពីទិញរបស់របររួចអស់ ស៊ុននូក៏បានបើកឡានសម្ដៅមករកហាងកាហ្វេរបស់ជេគដើម្បីមកញ៊ាំរបស់ដែលគេចូលចិត្តញ៊ាំនៅទីនោះ ក្រៅពីហាងរបស់ជេគ ស៊ុននូមិនខ្ចីលូកជាមួយឡើយ ព្រោះថារសជាតិវាមិនដូចគ្នានោះទេ។

"សុំដូចរាល់ដងមកណា"ស៊ុននូ ចូលមកដល់ក៏ប្រាប់ទៅបុគ្គលិករួចក៏បង្ហួសទៅអង្គុយតុជាមួយជេគ

"មិនហៅឃ្យុងមីនមកទេឬ?"ជេគ

"ចុះឮគេថារវល់នោះអី"ស៊ុននូ

"អឺ ចុះឯងនេះអត់រវល់ទេឬ?"ជេគ សួរបែបចង់ផ្កើនទៅស៊ុននូ

"បាទ! គឺទំនេរ24ម៉ោងតែម្ដង"ស៊ុននូ ឯនេះក៏មិនណយដែរ តបវិញទាំងផ្កើនដូចគ្នា

"ហ៉ើយ ឯងនេះ"

   ជេគមិនដឹងថាត្រូវគួរនិយាយអ្វីជាមួយនឹងស៊ុននូឲ្យចូលគ្នាទៀតឡើយបើនិយាយហើយក៏នៅតែដដែល អញ្ចឹងមានតែងើបចេញទៅមើលការខុសត្រូវក្នុងហាងបន្ត។ ឯស៊ុននូក៏នៅអង្គុយញ៊ាំខេកដែលគេបានកុម្មង់មកមុននេះញ៊ាំដោយមិនខ្វល់ពីអ្វីទាំងអស់។

"តុផ្សេងពេញអស់ហើយ តើខ្ញុំអាចសុំរួមតុជាមួយផងដែរ បានទេ?"

   កំពុងតែញ៊ាំក៏មានអ្នកមកនិយាយសុំអង្គុយរួមជាមួយដែរ ស៊ុននូក៏ប្រញាប់ងើបមុខមើលទៅគេម្នាក់នោះយ៉ាងលឿន។

"អៅ? គឺជាលោក?"ស៊ុននូ

"បាទ ពួកយើងជួបគ្នាម្ដងទៀតហើយ"

"ហាហា ប្រហែលជានិស្ស័យហើយមើលទៅ"ស៊ុននូ

"ប្រហែលហើយមើលទៅ អញ្ចឹងតើខ្ញុំអាចសុំរួមតុជាមួយផងបានទេ?"

"បាទ ប្រាកដជាបានហើយ"ស៊ុននូ ក៏យល់ព្រមដោយស្នាមញញឹម

"អរគុណណាស់"

"មិនអីនោះទេ"ស៊ុននូ

"និយាយចឹងលោកឈ្មោះអីដែរ? នេះពួកយើងជួបគ្នាដោយចៃដន្យ2ដងហើយ"

"ខ្ញុំឈ្មោះ គីម ស៊ុននូ ចុះលោកនោះ?"

"ឈ្មោះខ្ញុំគឹ យ៉ុន ជេហ្យុក រីករាយដែលបានស្គាល់ណា"

"បាទ"ស៊ុននូ ក៏ញញឹមវិញជាការគួរសម

"លោក! នេះជាកាហ្វេរបស់លោក"នៅពេលនោះក៏មានអ្នកបុគ្គលិកម្នាក់លើកកាហ្វេមកឲ្យនាយ

☽︎•𝐈𝐟 𝐰𝐞 𝐜𝐚𝐧 𝐒𝐭𝐚𝐫𝐭 𝐚𝐠𝐚𝐢𝐧•☾︎ |[²𝐒𝐮𝐧]| -𝐊𝐡𝐦𝐞𝐫-Where stories live. Discover now