"ហ្ហឹក ហ្ហឹក "
"ហាស ហាស យើងសប្បាយចិត្តពេលដែលបានឃើញឯងក្នុងសភាពបែបនេះ" ខ្លួនប្រាណញីញ័រដែលប្រឡាក់ដោយម្សៅបូកផ្សំជាមួយក្លិនទឹកត្រី ឆ្អាបពងមាន់ត្រូវគេចាក់ពីលើក្បាល មនុស្សមួយក្រុម6នាក់មានប្រុសនិងស្រីព្រួតធ្វើបាបមនុស្សតែម្នាក់យកជាការលេងសប្បាយរីករាយដោយមិនគិតថាទង្វើនេះបាបកម្មនិងសងដល់ពួកគេឬយ៉ាងណា?
"ពួកឯងធ្វើបាបយើងគ្រប់គ្រាន់ឬនៅ? ហ្ហឹក "សំឡេងញ័រៗសួរទៅមនុស្សមួយក្រុមនោះ ។ គេទ្រាំឲ្យពួកនេះធ្វើបាបយូរណាស់ហើយ មិនមែនចង់ទ្រាំទេតែមកពីគេមិនហ៊ានតដៃជាមួយមនុស្សគេស្លូត ទោះដឹងថាគេជាកូនអ្នកមានតែភាពស្លូតរបស់គេធ្វើឲ្យពួកមួយក្រុមនេះបានចិត្តឲ្យតែអ្នកដែលស្លូតនិងត្រូវពួកគេធ្វើបាប។
"អូ ឥឡូវនេះក្លាហានជាងមុនហើយណ៎?"
"ចុះបើថានៅ? ឯងចង់វាយយើងហ្ហេស? ស្មឿកៗដូចឯងនេះមិនហ៊ានធ្វើអីយើងទេ ចាក់ទឹកត្រីថែមទៅ ""ហ្ហឹក ហ្ហឹក" មិនអាចធ្វើអីបានត្រឹមក្ដាប់ដៃយំ
----
"ប្រូង"
រាងកាយធ្លាក់ពីលើស្ពានចូលក្នុងទឹកទាំងគ្មានចិត្តថានឹងហែលឡើងលើគោកសោះ សុខចិត្តបិទភ្នែកបណ្ដោយខ្លួនឲ្យចុះក្រោមតាមទឹក ។
"ខ្ញុំហត់ ខ្ញុំឈឺ ខ្ញុំចង់សម្រាក សុំទោសប៉ាម៉ាក់"
...
"ហាស ថាម៉េចតេអុីបាត់ខ្លួន?"
"ពួកឯងត្រូវរកកូនយើងឲ្យឃើញ"សំឡេងស្រីវ័យកណ្ដាលស្រែកដាក់កូនចៅដែលបានបញ្ជាឲ្យទៅយកកូនចេញពីរៀនបែរជាត្រឡប់មកវិញគ្មានស្រមោលកូនហើយនៅនាំពាក្យថាអ្នកប្រុសតូចបាត់ខ្លួនទៀត។"បាទលោកស្រី"
.....
3សប្ដាហ៍ក្រោយ
"ពួកខ្ញុំសុំព្យួការសិក្សាមួយរយៈ"
"ហេតុអី?ពួកឯងទៅណា មូលហេតុអ្វីជាចម្បង?"នាយកសាលាកំពុងសួរទៅកាន់កូនសិស្សដែលសុំផ្អាកការសិក្សា
YOU ARE READING
មនុស្ស 2 ផ្សេងគ្នា |Kookmin|
Short Storyខ្ញុំជា ផាក ជីមីន មិនមែនជាគេនោះទេតែឯងត្រូវសងនូវអ្វីដែលឯងធ្វើដាក់គេ...