Jungkook x jimin
______
"ជី..ជីមីន!" លោកស្រីឈីនអ៊ុនហៅឈ្មោះកូនប្រុសទាំទាក់ទើ គ្មានភាពក្លាហានជាមួយកូនប្រុសម្នាក់នេះសោះ។ គេដូចជាឪពុកគេយ៉ាងអ៊ីច៊ឹងស្ងៀមស្ងាត់តែគួរឲ្យខ្លាច។
"មានអ្វីចង់សួរ?"
"ហេតុអ្វីបានដឹងថាតេអុីបាត់ខ្លួន ?" នាងមិនបានទាក់ទងនិងលោកផាកទៀតទេសូម្បីសុខទុក្ខគ្នាពួកគេមិនចង់ដឹងពីគ្នាឡើយគឺរស់នៅរៀងខ្លួនដោយយកតែកូនម្នាក់មួយមើលថែ។ មិនដឹងថាមានរឿងអ្វីទើបអ្នកទាំងពីរដាច់ចិត្តចែកផ្លូវគ្នាទាំងមិនស្ដាយនឹងខ្លាចថាកូនៗរស់នៅខ្វះភាពកក់ក្ដៅឬអត់នោះឡើយ។
"អតីតស្វាមីលោកស្រីយ៉ាងណាក៏ដឹង! ប្អូនខ្ញុំបាត់ខ្លួនឲ្យអ្នកជាបងប្រុសនេះរស់នៅស្រួលបានយ៉ាងម៉េច? លោកស្រីមើលថែគេបានល្អណាស់ តែលោកស្រីមិនដឹងថានៅសាលាគេជួបរឿងអីទេ? "
"តេអុីមិនដែលប្រាប់ទេ"
"មនុស្សដែលឆាប់ខ្លាចគិតថាហ៊ាននិយាយ ថានៅសាលាត្រូវគេធ្វើបាបនោះ លោកស្រីជាម្ដាយគេតែមិនដែលផ្ដល់ភាពកកក្ដៅឲ្យគេទេលោកស្រីគិតថាខំតែធ្វើការមួយមុខយកលុយឲ្យគេទៅរៀនគេនឹងមានក្ដីសុខមែនទេ?
" ឬទាល់តែនិយាយចេញមកនិយាយឲ្យដឹងគ្រប់យ៉ាង?រឿងខ្លះ ពាក្យខ្លះមិនបាច់ទាល់ម្ចាស់វានិយាយទេ លោកស្រីជាម្ដាយគេមិនដែលសង្កេតកូនខ្លួនឯងទេឬ? "
បានដឹងដូច្នោះលោកស្រីរលីងរលោងចេញទឹកភ្នែកមិនស្មានដល់ថាកូនជាទីស្រឡាញ់នាងជួបរឿងបែបនោះ។ នាងពិតជាមិនបានសួរនាំកូនទេពេលគេមកពីរៀនមួយថ្ងៃនាងខំតែធ្វើការរកលុយឲ្យកូនរៀនដោយមិនបានផ្ដល់ភាពកកក្ដៅឲ្យកូនទេ។ ទើបតែពេលនេះនាងដឹងថាតេអុីកម្សត់ប៉ុណ្ណាព្រឹកញុាំបាយម្នាក់ឯង ទៅរៀនមកពីសាលាក៏ម្នាក់ឯងគ្មានមិត្តភក្តិ ពេលខ្លះក៏ចាំម្ដាយញុាំបាយជាមួយតែមិនឃើញម៉ាក់គេមកទេ ប្រាប់ថាការងារច្រើនអាចនឹងមកផ្ទះយប់ជ្រៅទើបគេត្រូវញុាំបាយម្នាក់ឯងរាល់ថ្ងៃរាល់ល្ងាច។
"ហុឺ...!!! ម៉ាក់សុំទោស តេអុីម៉ាក់សុំទោស ហុឺ!!!" ជីមីនមិនចង់នៅមើលម្ដាយយំក៏ក្រោកឈរចេញទៅក្រៅ អ្នកបម្រើមើលមកគេទាំងលួចគិតថាគេជាអ្នកណាមកមិនប៉ុន្មានក៏ធ្វើឲ្យលោកស្រីពួកគេយំហើយនៅមកធ្វើអត់ខ្វល់ទៀត។ ជីមីនគេមិនខ្វល់ស្រាប់ហើយមនុស្សគេនេះចង់អ្នកណាគិតអីលើគេគិតទៅគេមិនហាមទេកុំឲ្យតែគិតហើយមកចង់រករឿងធ្វើបាបគេបានហើយមិនអ៊ីច៊ឹងគេក៏មិនទុកដែរ ។
YOU ARE READING
មនុស្ស 2 ផ្សេងគ្នា |Kookmin|
Nouvellesខ្ញុំជា ផាក ជីមីន មិនមែនជាគេនោះទេតែឯងត្រូវសងនូវអ្វីដែលឯងធ្វើដាក់គេ...
