Part 1

227 41 9
                                    

   នៅក្នុងផ្ទះវិមានដ៏ធំស្កឹមស្កៃមួយកន្លែងក្នុងទីក្រុងសេអ៊ូល ក្រោមការរស់នៅរបស់គ្រួសារចន ដោយមានសមាជិក២នាក់ លោកស្រីចន និងកូនប្រុសតែម្នាក់គឺចន ជុងហ្គុក។លោកស្រីគាត់ស្រលាញ់កូនប្រុសខ្លាំងណាស់ តាំងពីកូនគាត់នៅតូចរហូតដល់ធំ គាត់តែងតែដើរតួជាម្តាយផង ឪពុកផងសម្រាប់កូនរបស់គាត់ គាត់មិនដែលឲ្យកូនប្រុសរបស់គាត់គ្មានភាពកក់ក្តៅពីគាត់នោះឡើយ។លោកស្រីគាត់មានចរឹកកាចខ្លាំងណាស់ បើគាត់ត្រូវជេគឺជេ មាត់ឆៅក៏មាត់ឆៅ ធ្វើឲ្យបរិវាក្នុងផ្ទះនាំគ្នាខ្លាច និងមិនហ៊ានជាមួយគាត់នោះឡើយ ប៉ុន្តែទោះគាត់កាចយ៉ាងណា ក៏គាត់នៅតែចិត្តល្អផងដែរ គាត់មនុស្សស្តាប់ហេតុផល ច្រើនជាងការមើលឃើញ។

    ចន ជុងហ្គុក ពេលនេះនាយមានអាយុ២៩ឆ្នាំហើយនៅមិនទាន់មានមនុស្សក្នុងចិត្តនៅឡើយ ធ្វើឲ្យលោកស្រីម្ចាស់ មានកូនចិត្តបារម្ភបន្តិចបន្តួចផងដែរ ខ្លាចថាកូនរបស់គាត់នៅព្រៅ មិនគិតគូររឿងគ្រួសារ រៀបការ យកប្រពន្ធកូននោះទេ។

   នៅក្នុងខណៈពេលនេះក្នុងផ្ទះវិមាននេះក៏កំពុងមានរឿងមួយ ដោយអ្នកបម្រើម្នាក់កំពុងអង្គុយក្រោមជើងរបស់លោកស្រីចន ទាំងទឹកភ្នែករលីងរលោង ភ័យខ្លាចនឹងលោកស្រី ជេស្តីឲ្យខ្លួន។

«ឯងទៅដេកជាមួយអ្នកណា?ហា៎ស បានជាពោះប៉ោងដ៏ថ្នាក់នេះ ថេយ៌ហ្យុង»លោកស្រី និយាយទាំងសម្លឹងមើលទៅមុខបរិវាដែលអង្គុយបត់ជើងនៅក្រោមជើងគាត់ ទាំងទឹកភ្នែកឱបពោះខ្លួនឯងតិចៗ

«ខ្ញ...ខ្ញុំសុំទោសលោកស្រី ហឹក...តែខ្ញុំប្រាប់លោកស្រី មិនបានពិតមែន អ្ហឹកៗៗ»រាងតូចនិយាយទាំងយំដង្ហក់ដង្ហើម

«ម៉េ្តចក៏ប្រាប់មិនបាន?បើយើងមិនឃើញ មិនសួរ យើងប្រហែលមិនដឹងឡើយ»លោកស្រីចន

«ថេយ៌...ប្រាប់លោកស្រីភ្លាមទៅកូន ស្រួលលោកស្រី ដោះស្រាយឲ្យកូនណា៎»ម៉ែដោះដែលនៅឈរជិតនោះប្រាប់ឲ្យរាងតូចនិយាយ គាត់តែងតែស្រលាញ់រាងតូចដូចជាកូនបង្កើតអញ្ចឹង ពេលឃើញបែបនេះគាត់ក៏តក់ស្លុតដែរ

Taehyung's LIFE [Short Novel]Where stories live. Discover now