part 4

88 25 0
                                    

    ព្រឹកថ្មីថ្ងៃថ្មីដែលជាថ្ងៃសម្រាក ហើយជុងហ្គុកនាយទៅធ្វើការនោះទេគេនៅសម្រាកលងលក់ជាមួយនឹងថេហ្យុងរហូតដល់៦ព្រឹកទើបភ្ញាក់។

«លោកប្រុស!!លោកប្រុសមិនទៅធ្វើការទេឬ?»រាងតូចភ្ញាក់ពីដំណេកបែរមុខទៅរករាងក្រាស់ដែលកំពុងដេក

«អឹម!!ថ្ងៃនេះថ្ងៃសម្រាក យើងមិនទៅទេ»ជុងហ្គុកនិយាយទាំងបិទភ្នែក ហើយរឹតបណ្តឹងការឱប ធ្វើឲ្យរាងតូចពិបាកដកដង្ហើមជាខ្លាំង

«អឹម...លោកប្រុសខ្ញុំពិបាកដង្ហើមណាស់»ថេហ្យុងនិយាយទាំងរួញច្រានទ្រុននាយតិចៗ

«Ahh...យើងច្រឡំ»ឮបែបនេះជុងហ្គុកប្រលែងរាងតូចហើយងើបពុតខ្លួន មុននិយាយ

«ឯងងើបទៅសម្អាតខ្លួនទៅ បន្តិចទៀតយើងធ្វើអីឲ្យឯងញុាំ»

«មិនអីទេ លោកប្រុសបន្តិចទៀតម៉ែដោះនឹងយកអាហារពេលព្រឹកមកហើយ ហើយលោកប្រុសគួរតែត្រឡប់ទៅផ្ទះធំវិញទៅ»

«ដេញយើង?»

«អត់ទេ ប៉ុន្តែបើម៉ែដោះមកឃើញនោះ ឲ្យខ្ញុំនិយាយយ៉ាងមិចទៅ»

«ឃើញក៏ឃើញទៅ មិនយូរមិនឆាប់កុំតែដឹងដដែល»

តុតុ///សម្លេងគោះទ្វារ

«ថេយ៌!!ភ្ញាក់់ឬនៅកូនម៉ែយកអាហារពេលព្រឹកមកឲ្យណា៎»និយាយមិនទាន់ផុតពីមាត់ផងសម្លេងម៉ែដោះក៏បានពន្លឺឡើងនៅខាងក្រៅផ្ទះ

«ភ...ភ្ញាក់ហើយម៉ែដោះ!!ធ្វើ ធ្វើយ៉ាងម៉េចទៅ?»ថេហ្យុងក៏ភ័យ

«ចាំយើងទៅបើកទ្វារ»🤦<ចឹងក៏ចឹង>

«ហុឺយ...លោក-ប»រកតែរាងតូចឃាត់ មុនទានជុងហ្គុកក៏ងើបពីលើគ្រែដែរទៅបើកទ្វារភ្លាម

ក្រាក!!

«កូន-....!!លោកប្រុស?»ម៉ែដោះភ្ញាក់ផ្អើលភ្លាមៗពេលឃើញជុងហ្គុកនៅក្នុងបន្ទប់របស់ថេហ្យុងបែបនេះ

«ឲ្យអាហារមកខ្ញុំមកខ្ញុំមក ហើយម៉ែដោះត្រឡប់ទៅវិញចុះ»ជុងហ្គុកទទួលអាហារពីម៉ែដោះ

«....»ម៉ែដោះគាត់ញញឹមបន្តឹចហើយសម្លឹងមើលទៅជុងហ្គុកដើរទៅក្នុងផ្ទះ ហើយគាត់ក៏ដើរទៅវិញវាតើដោយមិនបានដេញដោលអ្វីបន្តិចឡើយ..ហេតុអ្វី?

Taehyung's LIFE [Short Novel]Where stories live. Discover now