បកមករាងតូចនៅឯផ្ទះខាងក្រោយឯណោះវិញគេកំពុងតែកាន់កន្សែងជូតសក់ក្បាល បន្ទាប់ពីងើបពីដេកមិនឃើញជុងហ្គុកស្ទើរតែរាល់ថ្ងៃ គេក៏ងើបរៀបចំគ្រែឲ្យរៀបរយ រួចក៏ទៅសម្អាតខ្លួន។
តុតុ///សម្លេងគោះទ្វារ
«ថេយ៌...នេះម៉ែណា៎»ម៉ែដោះ
«បាទម៉ែដោះ»រាងតូចឮហើយក៏ប្រញាប់ទៅបើកទ្វារ ក៏ឃើញម៉ែដោះលើកអាហារពេលព្រឹកមកឲ្យគេ
«ហិសៗ...នេះម៉ែយកអាហារពេលព្រឹកមកឲ្យណា៎»ម៉ែដោះនិយាយទាំងដើរចូលទៅក្នុងផ្ទះតូច ហើយយកវាទៅដាក់លើតុ
«មិនបាច់ធ្វើបែបនឹងក៏បានដែរ ខ្ញុំអាចធ្វើញុាំខ្លួនឯងបាន ណា៎ម៉ែដោះ»ថេហ្យុង
«តែនេះជាបញ្ជារបស់លោកស្រី...លោកថែមទាំងឲ្យយកអាហារពៅសុខភាពមកឲ្យកូនទៀតផង»ម៉ែដោះសម្លឹងមើលទៅថាសអាហារ ដែលមានទាំងទឹកដោះគោ ទឹកផ្លែឈើ ផ្លែឈើស្រស់ ជាមួយនំនេកជាច្រើនសម្រាប់ថេហ្យុង។
«តែនេះវាច្រើនពេកហើយ»ថេហ្យុងនិយាយពេលឃើញអាហារលើថាស ដូចសម្រាប់មនុស្ស៣នាក់ទៅហើយ
«អា...កុំទៅខ្វល់អី...មោះឆាប់អង្គុយចុះ...ចៅរបស់ម៉ែប្រហែលជាឃ្លានហើយ»ម៉ែដោះដាក់ឲ្យរាងតូចអង្គុយចុះ
«.....»រាងតូចក្រោយឮម៉ែដោះនិយាយបែបនេះក៏ញញឹម
«យប់មិញដេកលក់ស្រួលថាដែរទេកូន»គាត់និយាយទាំងអង្អែលក្បាលរាងតូច
«បាទ...ធម្មតាទេម៉ែដោះ»ថេហ្យុង
«អរររ....ចឹងកូនញុាំឲ្យច្រើនៗឲ្យណា ម៉ែទៅស្រោចផ្កាខាងក្រៅហើយ»
«អ៊េស!!នោះជាការងាររបស់ខ្ញុំទេម៉ែដោះ»
«លោកស្រីម្ចាស់ ប្រាប់កូនថាយ៉ាងម៉េច ហ៎ាស»
«តែស្ងាមៗពេកខ្ញុំក៏មិនចេះនៅដែរ ម៉ែដោះ»
«ស្តាប់ម៉ែ!!កូននៅឲ្យតែស្ងាមទៅបានហើយ»និយាយរួចគាត់ចេញទៅក្រៅ ដើម្បីធ្វើការជំនួសរាងតូច ទៅរកតែថេហ្យុងគេរកឃាតមិនបាន។
+ល្ងាច
ល្ងាចបានចូលមកប្រហែលម៉ោង៦:៣៥នាទីជុងហ្គុកបានមកដល់ផ្ទះតាមពេលវេលាទៀងពេលដូចតែរាល់ដង។
YOU ARE READING
Taehyung's LIFE [Short Novel]
Actionជីវិតរបស់គេពិតជាសំណាងណាស់ បន្ទាប់រស់នៅក្នុងខ្លួននាមជាអ្នកបម្រើក្នុងវិមានចន រហូតក្លាយជាលោកប្រុសតូចក្នុងគ្រួសារចន។ Taekook