[33].កើតអី?

74 9 6
                                    

    នៅក្នុងបន្ទប់អ្នកជំងឺមួយ មានតែសំឡេងម៉ាសុីនអុកស៊ីសែន និងសំឡេងដកដង្ហើមរបស់រាងក្រាស់តែប៉ុណ្ណោះ ស៊ូប៊ីនអង្គុយលើសាឡុសម្លឹងមើលរាងកាយតូចច្រឡឹងរបស់ភរិយាទាំងអារម្មណ៍អួលអាប់ពិបាកបរិយា សម្លឹងមើលពេលណាក៏ឆួលទឹកភ្នែកមក ក្នុងចិត្តគិតតែពីបន្ទោសខ្លួនឯង។

  «បើសិនពេលវេលាអាចថយក្រោយបាន បងសុំអោយអ្នកដែលដេកនៅលើគ្រែនោះគឺជាបង»នាយក្រាស់និយាយតិចៗម្នាក់ឯង នាយចង់អោយពេលវេលាថយក្រោយកុំអោយមានរឿងដ៏ចង្រៃនោះកើតឡើងអោយសោះ។

  «បងប្រុស!!បងថ្លៃ ហឹកៗៗ..ខ្ញុំសុំទោស អ្នកដែលដេកនៅលើគ្រែនេះគួរតែជាខ្ញុំ ហឹកៗ បើខ្ញុំមិនទៅរត់ចូលឡានទេបងថ្លៃក៏គ្មានរឿងបែបនេះកើតឡើងដែល ខ្ញុំពិតជាសុំទោសពិតមែន»ជីនអាបើកទ្វារចូលមក ហៅបងប្រុសរបស់ខ្លួនហើយ ក៏ដើរជិតគ្រែអ្នកជំងឺ សម្លឹងមើលទឹកមុខស្លេកស្លាំងរបស់យ៉ុនជុនហើយ យំអាណិតបងថ្លៃរបស់ខ្លួនតែម្តង។

  «កុំយំអីជីនអា រឿងវាកើតឡើងហើយក៏អោយកើតទៅចុះ កុំបន្ទោសខ្លួនឯងអី»កាយមាំងើបទៅអង្អែលក្បាលលួងលោមប្អូនស្រី នាយក៏មិនចង់អោយមានរឿងបែបនេះកើតឡើងដែល។

Skip

  @ពេលយប់

    ព្រះចន្ទរះមកជំនួសនឹងព្រះអាទិត្យ ទីក្រុងទាំងមូលចាប់ផ្តើមបើកភ្លើងយ៉ាងស្រស់ស្អាត មនុស្សម្នានិងសត្វលោកទាំងអស់ក៏ចូលសម្រាករៀងៗខ្លួន ពន្លឺព្រះចន្ទបន្លឺមកចូលក្នុងបន្ទប់អ្នកជំងឺ បង្ហាញអោយឃើញរូបរាងស្រឡូនមនុស្សស្រីម្នាក់ មានរូបរាងស្គមទឹកមុខស្លេកស្លាំង ឈរធ្វើមុខក្រៀមក្រំសម្លឹងមើលទៅកាន់មនុស្សប្រុសកាយតូចដែលកំពុងតែគេងនៅលើគ្រែនោះ។

  «ហឺយ!!!យ៉ុនជុន ហេរីសម៉ា អើយយ៉ុនជុន ហេរីសម៉ា យើងនេះដូចជាមើលស្រាលឯងពេកហើយ ជីវិតឯងពិតជាវែងជាងអ្វីដែលយើងគិតទៅទៀត យើងគួរតែជួលឡានអាខ្នាតធំមកវិញល្អទេ ហិហិៗ ខ្នាតធំអារបៀបថាឡានកុងតាន័រខ្នាតធំនោះណា គឺបំបុកឯងនេះអោយងាប់កុំអោយនៅទើសមុខទើសមាត់យើងនៅជាមួយនឹងបងស៊ូប៊ីនអីន៎ ហាស៎ហាៗៗ»ជីនអានិយាយបណ្តើរសើចបណ្តើរឡាយលំនិងស្នាមញញឹមទៀត មិនខុសពីមនុស្សសតិមិនប្រក្រតីអ្វីបន្តិចសោះ រឿងដែលនាងរត់ចូលឡាននោះគឺជាឆាកល្ខោនរបស់នាងទេ(ចរឹកឆ្កែខាំមិនលែងពិតមែន🙂‍↕️)។

You've reached the end of published parts.

⏰ Last updated: Jul 29 ⏰

Add this story to your Library to get notified about new parts!

[ផ្អាក]ស្អប់ប្រែស្រឡាញ់ (ត.ពីអាខោនចាស់)Where stories live. Discover now