[32].គ្រោះថ្នាក់

79 7 4
                                    

«ជីនអា!!តើឯងគិតថាធ្វើបែបនេះសមដែលឬទេ?»ស៊ូប៊ីនសួរទៅជីនអាទាំងមុខមាំ ដែលនាងកំពុងតែឈរអោនមុខចុះទាំងភ័យខ្លាច។

«បងប្រុស...អោយខ្ញុំសុំទោស ខ្ញុំធ្វើនេះគ្រាន់តែស្រឡាញ់បង»នាងងើបមុខតបនឹងស៊ូប៊ីនវិញ ឯយ៉ុនជុននៅឈរមើលពួកគេទាំងពីរយ៉ាងស្ងាត់ស្ងៀម។

«ស្រឡាញ់បង?ស្រឡាញ់បងឯងក៏មិនចាំបាច់ធ្វើដល់ថ្នាក់នេះដែល»ស៊ូប៊ីន

«ហឹកៗ..ខ្ញុំស្រឡាញ់បងមិនមែនជាបងប្អូនទេ បងយល់ទេ ខ្ញុំស្រឡាញ់បងខ្លាំងណាស់ តាំងពីថ្ងៃដែលពួកយើងជួបគ្នាដំបូងមកម្លេះ ដោយសារតែទង្វើល្អៗរបស់បងទើបធ្វើអោយខ្ញុំស្រឡាញ់បង ហឺៗ...ខ្ញុំស្រឡាញ់បងមុន ប៉ុន្តែបងបែរជាស្រឡាញ់គេទាំងដែលគេជាអ្នកមកក្រោយ តើសមដែលឬអត់?ខ្ញុំធ្វើបែបនេះព្រោះតែស្រឡាញ់បង ហឹកៗៗ»ជីនអានិយាយបណ្តើរយំបណ្តើរនឹកអាណិតខ្លួនឯងដែលជ្រួលខ្លួនធ្វើរឿងដល់ថ្នាក់នេះ ប៉ុន្តែក៏មិនអាចបន្ទោសនាងតែម្ខាងបានដែល ព្រោះតែការយល់ច្រឡំដែលមិនបាននិយាយជាមួយគ្នាបានដាច់ស្រាច។

«បើសិនជាបងបាននិយាយជាមួយខ្ញុំនៅរឿងនេះតែបន្តិច ខ្ញុំក៏មិនជ្រួលខ្លួនលិចលង់ដោយសារតែទង្វើល្អៗរបស់បងដែល អារម្មណ៍កក់ក្តៅ អារម្មណ៍ស្រឡាញ់ពីឪពុកម្តាយខ្ញុំមិនដែលមានទេ ក៏ព្រោះតែខ្ញុំជាកូនកំព្រា សូម្បីតែឪពុកម្តាយក៏មិនត្រូវការផង បងគឺជាមនុស្សតែម្នាក់ដែលតែងតែនៅក្បែរខ្ញុំគ្រប់ពេលវេលា មិនថាពេលដែលខ្ញុំជួបទុក្ខលំបាកឬយ៉ាងណាមានតែបងប៉ុណ្ណោះដែលនៅក្បែរខ្ញុំ ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាមិនអាចធ្វើបែបនេះបានជាដាច់ខាតប៉ុន្តែចិត្តនិងបេះដូងរបស់ខ្ញុំមិនអាចហាមបានទេ»ជីនអាបន្តប្រយោគរបស់ខ្លួនទាំងទឹកភ្នែកសស្រាក់សស្រាំង យ៉ុនជុនឈរស្តាប់នាងនិយាយទាំងមានអារម្មណ៍ថាអាណិតនាងជាខ្លាំង ឯស៊ូប៊ីនឈរស្តាប់ប្អូនទាំងមានអារម្មណ៍ខុស ដែរខ្លួនមិនបានប្រាប់ប្អូនបែបនេះ។

«បង...បងសុំទោសជីនអា»ស៊ូប៊ីននិយាយទាំងញ័របបូរមាត់ សម្លឹងមើលទៅប្អូនស្រីដែលឈរយំទាំងមិនអាចនិយាយអ្វីបាន។

[ផ្អាក]ស្អប់ប្រែស្រឡាញ់ (ត.ពីអាខោនចាស់)Where stories live. Discover now