Part 1 លាហេីយ...

156 15 8
                                    

+ម៉ោង 10 យប់នៅតាមដងផ្លូវស្ងាត់មួយកន្លែង

«យេីងបែកគ្នាទៅ» សម្លេងមនុស្សប្រុសវ័យជំទន់ម្នាក់បាន
និយាយឡេីងទាំងរំភេីយដោយមានបារីកាន់នឹងដៃហេីយក៏មានដូចជាកាំបិតនៅជាប់ខ្លួនទៀតផងមេីលទៅទំនងជាក្មេងពាល

«អត់ទេហេតុអ្វីបានជាបងសុំបែកអូនអូនធ្វេីខុសអីមែនទេ?បេីអូនធ្វេីឲ្យបងមិនពេញចិត្តត្រង់ណាអូនសុំទោសតែពួកយេីងកុំបែបគ្នាអី» ទន្ទឹមនឹងនេះសម្លេងមនុស្សប្រុសម្ខាងទៀតក៏បានបន្លឺឡេីងគេនិយាយទាំងចង់យំនឹងព្យាយាមចាប់អង្រួនដៃបុរសដែលនៅឈរពីមុខខ្លួន

«ចេញទៅ!កន្លងមកនេះយេីងគ្រាន់តែយកឯងមកលេងសេីចប៉ុណ្ណោះពិននឹងហេីយឯងមិនដឹងទៀត...យេីងជាក្មេងពាលណាវេីយឲ្យយេីងទៅស្រឡាញ់មនុស្សប្រុសគ្នាឯងតទៅមុខទៀតច្បាស់ជាអ្នកផ្សេងមេីលងាយយេីងជាមិនខាន...ឆាប់ចេញទៅ» បុរសនោះក៏បន្តនិយាយឡេីងហេីយក៏បានបង្ហុយផ្សែងបារីឡេីងលេីទៀតផងដូចពេលនេះគ្មានរឿងអ្វីកេីតឡេីងចឹង

«អូនដឹងថាបងខ្មាស់គេព្រោះតែមានសង្សារជាមនុស្សប្រុសតែបងមិនស្តាយទេហេស៎ពួកយេីងស្រឡាញ់ជិត3ឆ្នាំហេីយហេីយអូនក៏ស្រឡាញ់បងខ្លាំងដែរកុំបែកគ្នាអីអូនអង្វរបងចុះ..ហ្ហឹក» គេក៏ខំអង្វរទាំងទឹកភ្នែកហូររហេីមព្រោះតែមិនចង់បែកគ្នាជាមួយសង្សារខ្លួនទោះបីជាដឹងថាសង្សាររបស់គេជាក្មេងពាលដេីរតែបង្ករឿងមួយចូលរឿងមួយក៏ពិតមែនតែគេនៅតែស្រឡាញ់នាយក៏ព្រោះតែការស្រឡាញ់នេះហេីយធ្វេីឲ្យគេគរថ្លង់ធ្វេីជាមិនដឹងរឿងអីដែលនាយបានប្រព្រឹត្ត

«និយាយមិនចេះស្តាប់ទេហេស៎...ថាបែកគឺបែកហេីយលែងដៃយេីងទៅហេីយពួកយេីងឈប់ពាក់ព័ន្ធនឹងគ្នាទៀត»នាយក៏បានគ្រលាស់ដៃចេញពីគេមួយទំហឹងហេីយក៏ដេីរទៅបាត់ទៅមិនសូម្បីតែងាកក្រោយ

«ហឹក..ហឹក..អត់ទេកុំអី» រាងតូចក៏បានដួលទៅនឹងដីស្រែកយំទាររកមនុស្សខ្លួនស្រឡាញ់ឲ្យត្រឡប់មកវិញគេពិតជាមិនអាចរស់នៅខ្វះនាយបានពិតមែនប៉ុន្មានឆ្នាំមកនេះពួកគេរស់នៅជាមួយគ្នាដូចគ្រួសារតែមួយទៅហេីយហេតុអ្វីក៏មកបញ្ចប់ដោយងាយស្រួលបែបនេះ...

និស្ស័យនឹងវាសនា//HYUNLIXWhere stories live. Discover now