ភាគ០១៖ថ្ងៃទី១នៃការរៀបការរួច!!

109 11 1
                                    

ទីបំផុត ការប្រាថ្នារបស់ក្លាយជាការពិត ការរំពឹងទុកជាយូរបានជោគជ័យ នាយហ៊ាន នាយក្លាហាន នាយទទួលបានគេមកក្លាយ
ជាដៃគូរជីវិត ។
ថ្ងៃទី១នៃមង្គលការរបស់ពួកគេរួចរាល់ ថ្ងៃដែលស្វាមីភរិយាថ្មីថ្មោង
មួយគូរនេះកំពុងនៅក្បែរគ្នា ប្រសិនសួរនាយ តើនាយនិងឲ្យភរិយាខ្លួន ក្លាយជាម្ដាយគេក្នុងអាយុ១៨ឆ្នាំទេ គេមិនអាចឡើយ ។
" ម្ដាយ គេមិនអាចក្លាយជាម្ដាយស្ថិតក្នុងវ័យប៉ុណ្នឹងទេ គេមានអ្វីជា
ច្រើនគួររៀនសូត្របន្ថែម និងស្រូបយកចំណេះដឹងថ្មីៗទៀតផង ខ្ញុំ
ជាស្វាមី ជាអាណាព្យាបាលប្រពន្ធ ជាសសររឹងមាំសម្រាប់គេហើយក៏ជាទីប្រឹក្សាដំបូងដែលថេយ៍មករក " នាយញញឹមហើយតបសារទៅកាន់អ្នកគាំទ្ររបស់ថេយ៍ ពួកគេឃើញប្រពន្ធនាយខ្យូត
ទើបនាំគ្នាគាំទ្របាក់ទឹកបាក់ដី ទាំងថេហ្យុងមិនមែនជាតារាផង ។
អ្វីគួរអស់សំណើចជាងហ្នឹងទៅទៀតនោះ គឺហេតុអ្វីចាំបាច់មានអ្នក
ផ្ញើកាដូរ និងសំបុត្រស្នេហា ម៉េចម្នាក់ៗប្រហើនហ៊ានមើលរំលងគេ
អ៊ីចឹង ក្រែងដឹងលឺហើយថានាយជាអ្នកណា នាយជាស្វាមីណា ។
" បង!! " ថេយ៍ចេញពីបន្ទប់ទឹក ដោយរាងកាយគ្រោងឈុតគេង
ពណ៍ប្រផេះ ក្រឡាការ៉ូគូរនឹងឈុតរបស់នាយ ។
" បាទ!!ហុចកន្សែងមកឲ្យបងមកអូន " នាយទម្លាក់ទូរស័ព្ទចុះរួច
ងាកមកចាប់អារម្មណ៍សម្លេងស្រួយស្រេះរបស់នាយតូច អ្វីៗគ្រប់
យ៉ាងប្រលែងចោលអស់ ទូរស័ព្ទដែលកំពុងមមាញឹកចុចតបសារ
អ្នកគាំទ្រ ក៏លែងមានទៀត ។
" នេះបាទ!! " ថេហ្យុងហុចកន្សែងឲ្យនាយ ។
" សក់របស់អូនមិនគួរសើមទេ " នាយជូតបណ្ដើរឧទានបណ្ដើរ ។
" ហេតុអ្វី!! " ចម្ងល់កើតមានមួយរំពេច តើសម្ដីរបស់នាយកំពុងចង់
សម្ដៅលើអ្វីទៅ ?
" បងបារម្ភអូនឈឺ!! ដឹងទេ កក់សក់ពេលយប់ អូនមិនផ្លុំសក់ឲ្យស្ងួត
វាអាចបង្កក្លាយជាជំងឺផ្ដាសាយបានណាអូន ពេលអូនឈឺបងមិន
សប្បាយចិត្ដទេ " នាយនិយាយទាំងព្រួយចិត្ដ ប្រពន្ធនាយក្មេងអ៊ីចឹងមិនអាចធ្វេយប្រហែសបានទេ នាយបានទទួលយកកូនគេមក
រស់នៅជាមួយហើយ អ៊ីចឹងពាក្យពេចន៍នៃការសន្យារបស់នាយបានហារស្ដីចំពោះមុខភ្ញៀវកិត្ដិយសនោះ ត្រូវអនុវត្ដន៍ ។
តើនាយអាចនិយាយចោល សន្យាជាខ្យល់បានទេ វាមិនអាចនាយ
ធ្វើអ៊ីចឹង វាខ្មាស់ខ្លួនឯង រអៀសចិត្ដពេកក្រៃ គ្រាន់រឿងថ្នមបីបាច់
មើលថែប្រពន្ធតូចមួយនាយធ្វើមិនកើតផង តើនាយមានសិទ្ធិស្អីទៅធ្វើការងារធំលំដាប់កំពូលបានទៅនោះ ។
" អូនអរគុណ!! " ថេយ៍ញញឹម តាំងពីស្គាល់នាយមក តើមានពាក្យ
ថាពិបាកចិត្ដដែលទេ វាសឹងតែគ្មានសោះ ហាក់ដូចគ្មានរឿងសោក
សៅ ការខូចខិត្ដ នោះកើតឡើងចេញពីជុងហ្គុកនោះទេ ។
" អរគុណធ្វើអ្វី!! វាមិនជារឿងត្រូវអរគុណបងទេ ថេយ៍ហ្អា...បងធ្វើ
វាចេញពីកន្លែងនេះ " នាយលើកដៃមកចង្អុលបេះដូងរបស់ខ្លួនឯងវា
បញ្ជាមកច្បាស់ៗថាធ្វើវាចំពោះថេហ្យុងម្នាក់គត់ ប្រពន្ធតូចស្ដើងរបស់នាយ ប្រពន្ធទើបក្លាយជាមនុស្សធំអាយុ១៨ឆ្នាំពេញលេញ ។
" តើបងធ្វើបែបនេះយូរប៉ុណ្ណា តើក្នុងមួយឆ្នាំឬមួយឆាវ ជុងហ្គុកហ្អា
អូនខ្លាច ទង្វើនៃការបារម្ភ ថ្នមចិត្ដ តាមចិត្ដអូនរហូតនោះ ពីមុនអូនខ្លាចបងប្រែជាមនុស្សផ្សេង មនុស្សដែលសោះកក្រោះ គ្មានការយល់ចិត្ដអូន គ្មានការព្រួយបារម្ភពីអូន ហើយរិតតែគ្មានពាក្យថាអូនហ្អាអូនមិនគួរធ្វើវា មិនគួរអរគុណបង អូនខ្លាចថាវាមិនលឺបន្ដទៀតនាពេលអនាគត ប៉ុន្ដែ បងដឹងទេអូនមានអារម្មណ៍ថាបងធ្វើវា
ចេញពីចិត្ដ មិនមែនជាការសម្ដែង ភន្ដ័បំន្លំភ្នែកអ្នកដទៃនោះទេ តែបងធ្វើវាចេញពីបេះដូងមួយនេះ!! " នាយតូចនិយាយទាំងរំភើប គេ
ពីមុនគិតផ្ដេសផ្ដាសលើនាយ ខ្លាចអើយខ្លាច តែទង្វើពាក្យពេចន៍
សម្ដី ការថ្នមចិត្ដថ្នមកាយរបស់នាយធ្វើឲ្យរឿងរ៉ាវនៃការភ័យព្រួយ
ក៏ប្រែស្រឡាស់អស់ គ្មានសេសសល់ ។
" តើអូនគិតបែបណា!! "
" អូនគិតបែបណាឬ...អឹម!! តាមពិតណា អូនមិនគិតទេថាអាចក្លាយជាប្រពន្ធរបស់បងស្របច្បាប់ "
" ហេតុអ្វី!! "
" ព្រោះអូននៅក្មេងតូចញឹប អូនមិនគួរថាអាចក្លាយជាប្រពន្ធគេទេ
ហើយរិតមិននឹកគិតថាគ្រប់អាយុភ្លាម មានប្ដីភ្លែតអ៊ីចឹងសោះ ហិហិ
មានប្ដីថ្នមចិត្ដចឹង ទើបចាស់ៗតែងតែនិយាយថាយកប្ដីទៅស្រណុក
ចិត្ដស្រណុកកាយ ហិហិ " ថេហ្យុងនិយាយបណ្ដើរកាយវិការដាក់
នាយបណ្ដើរ សើចកក្អឹក រៀបរាប់មួយៗ បបូរមាត់តូចស្រួចឲ្យដូច
គូទម្ជុលចឹង ។
" អ៊ីចឹងឬ? "
" បាទ!! "
" ចុះត្រឡប់ទៅពេលបងសុំអូនលើកដំបូងនោះ ហេតុអ្វីបធិសេធបង រកលេសថាអូនក្មេង អូនខ្លាចចំណងនៃការរៀបការនោះ!! "
នាយអស់សំណើច អួយក្មេងកំហូចណាស្រែកញ៉េញៗថាខ្លួនមិន
ព្រម ទោះស្រឡាញ់ក៏មិនព្រម នាយតាមលួងយ៉ាងយូរទើបព្រមការជាមួយគ្នា ។
" អូនខ្លាចមែនតើ!! " មិនឲ្យខ្លាចម៉េច គេទាន់ដឹងលឺ ឬស្គាល់ពីពិភព
លោកនៅខាងក្រៅផង ឲ្យការបាត់ហើយវាមិនសមសោះ ។
" ហើយចុះមតិរបស់អូនឥឡូវ!! "
" ការបង អូនត្រូវតាសការ ហិហិ!! " បានប្ដីថ្នមម្លឹងៗមិនការដូចចិត្ដ
អាក្រក់ពេក ដូចយាយធ្មប់ពេកហើយ ចឹងការទៅណ៎ ប្រថុយមួយដៃសិន ។
" ចុះប្រសិនបើគេឲ្យអូនរៀបការជាមួយមនុស្សស្រីដើម្បីបិទបាំងនៃភេទ បិទបាំងនៃអត្ដចរិតរបស់ខ្លួន អូនធ្វើវាទេ " មនុស្សប្រភេទ
បែបនេះសំបូរណាស់ ហ៊ានទាញមនុស្សស្រីគ្មានកំហុស គ្មានការ
ទទួលរងថ្មបាក់ពីអ្នកដទៃ ជាពិេសសជាឧបករណ៍បិទបាំងនៃភេទ
ខ្លួនឯង វាអាក្រក់ពេកហើយ ។
" អត់ទេ!! អូនស៊ូឈឺខ្លួនឯងក៏មិនធ្វើបាបនរណាម្នាក់ដែរ " វាគ្រាន់ជាឧទាហរណ៍ក៏ដោយ នាយមិនអាចធ្វើអ៊ីចឹងបានទេ អាណិតនាង
មនុស្សគ្មានកំហុសហេតុអ្វីត្រូវអូសមកពាក់ពន្ធ័ ?
" ក្មេងកំហូច!! អង្គុយមកបងផ្លុំសក់ឲ្យឆាប់បានស្ងួត " នាយទាញរាងស្ដើងអង្គុយ ហើយផ្លុំសក់របស់គេឆាប់ស្ងួតហ្នឹងបានឆាប់បាន
គេងទាំងអស់គ្នា ។
" បងហ្អា!! "
" បាទអូន!! "
" អូនឃ្លាន!! "
" អូនចង់ញុំាអ្វី!! " នាយមិនបានថាស្ដីឲ្យអ្នកជាប្រពន្ធបែបមកសួរ
គេវិញតើចង់ញុំាអ្វីទៅ ?
" ហ៊ឹម!! "
" អូនកំពុងគិតឬ? " នាយអស់សំណើចមួយសារទៀតដោយសារ
ប្រពន្ធ មើលចុះប្រហែលកំពុងគិតថាគួរញុំាអ្វីហើយ ។
" អឹម!! " កាយស្ដើងគ្រហឹមហើយងក់ក្បាល មិនខុសទេ គេកំពុង
គិតពីចំណីអាហារមែន ។
" អូនគិតបណ្ដើរៗទៅ យូរបន្ដិចទើបបងផ្លុំសក់រួចចាំប្រាប់បងមកចុះ
ណាប្រពន្ធបង!! " នាយសើចដើមក ខ្នាញ់ចរិតខ្យូតៗរបស់អ្នកជា
ប្រពន្ធ មើលចុះសញ្ជឹងគិតណាស់ ។
រង់ចាំភាគបន្ដ
សរសេរដោយ៖ហាណែល

ឧត្ដមស្វាមីWhere stories live. Discover now