ភាគ០២៖បងរាប់វារហូតឬ?

30 7 0
                                    

នាយនិងភរិយា បានចំណាយពេលពេញមួយថ្ងៃដើម្បីបង្កើតអង្គចងចាំមួយដែលជាថ្ងៃដំបូងនៃអាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេ
បានបង្ករូបភាពមួយដែលគូរស្នេហ៍តែងតែធ្វើវា ។
" ថេយ៍!! " សម្លេងរាងក្រាស់ហៅភរិយាយ៉ាងស្រទន់ កែវភ្នែកគេ
បាញ់សម្លឹងទៅកាន់ផែនខ្នងប្រពន្ធកំពុងឈររើសសម្លៀកបំពាក់ឲ្យ
ខ្លួនសម្រាប់ធ្វើដំណើរ ហើយក៏រើសមួយចំនួនទុកក្នុងវ៉ាលី ។
" បាទ!! "
" អូនឲ្យបងជួយទេ!! " ឲ្យនាយអង្គុយសំកុកសម្លឹងមើលគេធ្វើ រាង
ក្រាស់មិនស្រណុកចិត្ដសោះ ។
" ឆាប់មកអ៊ីចឹង!! " ថេយ៍មិនបធិសេធទេកាលលឺដូច្នេះ សាកមិន
ព្រមមើលនាយប្រាកដជាគិតថាហេតុអ្វីនាយមិនព្រមមានះជួយគេ
នៅសញ្ជិតគិតកំហុសរហូតឥឡូវហើយ ។
" បាទ!! " ជុងហ្គុកញញឹមភ្លាមៗ រហ័សក្រោកទៅជួយនាយតូច អ្វី
ដែលគេជួយគឺរៀបចំខោអាវដាក់ចូលក្នុងវ៉ាលី ។
" នេះបង!! " នាយតូចហុចខោអាវបត់ហើយឲ្យនាយដាក់ចូល ។
ពួកគេបន្ដរៀបចំខោអាវរួចទើបបញ្ឈប់វ៉ាលីចំនួន៤ នាយបានរៀប
ចំសម្ភារះ និងគ្រឿងសំអាងខ្លះៗទុកឲ្យប្រពន្ធ ពួកគេមានគម្រោងការធ្វើដំណើរកំសាន្ដនៅក្រៅប្រទេស រយះពេលបួនទៅប្រាំថ្ងៃ ។
" បង!! "
" បាទ!! "
" ដល់ម៉ោងទៅធ្វើការហើយ បងនៅជួយអូនដល់ពេលណា "
ថេយ៍ខ្នាញ់ចិត្ដនិងស្វាមី នេះម៉ោងជិត៧ព្រឹកហើយនាយនៅជួយគេ
មិនខ្ចីក្រោកទៅសម្អាតខ្លួនដើម្បីទៅធ្វើការនៅក្រុមហ៊ុនសោះ ។
" បងមិនទាន់រួច!! " នាយនៅធ្វើបន្ដ មិនខ្វាយខ្វល់ច្រើនទេ សំខាន់
នាយត្រូវជួយប្រពន្ធឲ្យរួចរាល់សិន ។
" បង!! " ថេយ៍ច្រត់ចង្កេះ សម្លក់មុខ ស្មានមិនដឹងថាមិនចង់ទៅធ្វើ
ការមែន ចាំបាច់យកលេសថាធ្វើមិនទាន់រួច ។
" បន្ដិចទៀតអូន!! "
" បន្ដិចទៀតរបស់បងស្មានណា លោកប្ដី!! "
" ហ៊ឹម!! ៥នាទីទៀតអូន "
" ច្បាស់ទេ!! "
" ប្រាកដណាស់អូន!! " បបូរមាត់ឆ្លើយតបប្រពន្ធ ឯដៃនៅធ្វើការ
ដដែរ ។
៥នាទីក្រោយនាយរួចរាល់ សម្ដៅទៅបន្ទប់ទឹកសម្អាតកាយឯនាយ
តូច យកឈុតធ្វើការដាក់លើតុ ថេយ៍នៅខ្វះសម្ភារះតិចតួចអ៊ីចឹងត្រូវទៅខាងក្រៅ ដើម្បីទិញវាបន្ថែម ។
" អូនបងរួចហើយ!! " នាយរហ័សចេញមកខាងក្រៅ ដោយល្វែង
ខាងលើចំហរចោល ឯខាងក្រោមបិទបាំងដោយកន្សែង ។
" នោះខោអាវរបស់បង!! "
" បាទ!! "
ពួកគេរៀបចំខ្លួនប្រាណរួចស្រេច ទើបបានចុះមកខាងក្រោម នាយ
ទៅក្រុមហ៊ុនដើម្បីចាប់ចែងការងារខ្លះៗពេលខ្លួនមិននៅ នាយមុន
ចាកចេញឃើញកាយស្ដើងកំពុងស្ពាយ៍កាបូប ។
" អូនទៅណា!! "
" អូនទៅខាងក្រៅលោកប្ដី!! "
" អូន!! " នាយលឺប្រពន្ធចេញទៅខាងក្រៅ ចិត្ដចង់ប្ដូរចិត្ដមិនចេញ
ទៅធ្វើការទេ ទុកចោលទៅសំខាន់បណ្ដើរប្រពន្ធវិញល្អជាង ។
" កុំមានគំនិតចោលការងារ មកដើរមួយអូន!!ឆាប់ទៅៗ ឆាប់រួចបានត្រឡប់មកផ្ទះវិញ " នាយតូចចង្អុលមុខ តាមទាន់គំនិតនាយកុំ
មកឆ្លៀតឱកាសរកលេសចោលការងារឲ្យសោះ ។
" បង!! " នាយអេះអុញ មិនចង់ទៅណាសោះ ។
" ឆាប់ទៅធ្វើការទៅ ប្រយ័ត្នអូនខឹង!! "
" បាទ តែអូនប្រាប់បងសិនមក ថាអូនទៅណាអូន " នាយមកឱប
ក្រសោបប្រពន្ធពីក្រោយ ឆ្លៀតទម្លាក់បបូរមាត់ថើបកញ្ចឹងកប្រពន្ធ
មួយខ្សឺត ។
" អូនទៅទិញរបស់ខ្លះនៅផ្សារ!! "
" ហើយអូនទៅណាទៀត!! "
" ប្រហែលអូនទៅផ្ទះវិញទេដឹង!! "
" ចេញពីផ្សារមកក្រុមហ៊ុនមកណាអូន "
" អត់ទេ អូនចង់សម្រាកនៅផ្ទះ!! "
" ក្រុមហ៊ុនយើងក៏មានពូកដែលអូន មកគេងនៅក្រុមហ៊ុនមក "
ហេតុចង់ឲ្យនាយតូចមក ស្អីក៏នាយអាចនិយាយរួចដែល ទាំងក្រុម
ហ៊ុន គ្មានបន្ទប់គេងផង សង្ស័យថេយ៍យល់ព្រម នាយឲ្យគេដឹកមក
ក្រុមហ៊ុនដាក់ពូកលើឥដ្ឋការ៉ូហើយសង្ស័យ ។
" កុំមកកុហក គ្មានពូកស្អីទេ មកបោកអូន " ថេយ៍ប្រកែក គេមិនជឿ នាយទៅក្រុមហ៊ុនរាល់ដងមានពូកឯណា កោតនាយកុហកគេ
ទៅរួចដែរ ។
" សារនេះប្រាកដជាមានអូន!! " នាយនិយាយទាំងម៉ឺងម៉ាត់ ប្រាកដ
ជាមានពូកមិនខាន ។
" បានអូននិងទៅក្រុមហ៊ុន ប្រសិនបើគ្មានពូកទេ បងប្រាកដជាចប់
ក្នុងដៃរបស់អូនហើយ!! " ថេយ៍គម្រាមនាយទុកជាមុន ។
" ល្អៗ ប្រាកដជាមាន សឺត!!បងទៅធ្វើការហើយអូន " នាយទម្លាក់
បបូរមាត់លើថ្ពាស់ក្រពុំមួយខ្សឺតហើយដើរសម្ដៅទៅឡានបាត់ ។
" ប្រុសសម្អុយនេះ!! " ថេយ៍សើចតិចៗ ហើយមិនគិតសម្ដីមុននេះ
ច្រើនដើរទៅចូលក្នុងឡានធ្វើដំណើរទៅផ្សារ ។
ឯនាយក្រាស់ កំពុងញាប់ដៃញាប់ជើងតេទៅរកជំនិតឲ្យរៀបចំពូក
ដាក់ក្នុងការិយាល័យរបស់នាយថែមគ្រែល្អប្រណិតមួយផង ទីធ្លា
កន្លែងនាយធំណាស់ នៅមានវាំងននទុកបាំងគ្រែកុំឲ្យអ្នកដទៃចូល
មកដល់ឃើញវាទៀតផង ធ្វើយ៉ាងណាឲ្យរួចរាល់មុនពេលថេហ្យុង
មកដល់ នាយជំនិតក៏ដូចចិត្ដរៀបចំគ្មានឲ្យទាស់ចិត្ដសូប្បីបន្ដិច ។
នាយក្រាស់សរសេររឿងរ៉ាវថ្ងៃនេះបន្ថែម វាជាថ្ងៃទីពីរ នៃការរៀប
ការរបស់នាយនិងថេហ្យុង នាយកត់ពីសកម្មភាព និងរឿងអស់
សំណើចដែលនាយហ៊ានភ្នាល់ថាមានពូកនៅក្រុមហ៊ុន កំពុងតែសរសេរសុខៗ ស្រាប់លេចមុខប្រពន្ធនាយមក ។
" លោកប្ដី!!នេះបងតែងតែរាប់វារហូតមែនទេ " ថេយ៍ភ្ញាក់ផ្អើលនា
ពេលឃើញនាយសរសេរច្បាស់ៗថាថ្ងៃទីពីរ សៀវភៅនោះតាំងពី
ថ្ងៃរៀបការមក នាយមិនដែលបានអានសោះ ។
" បងកត់ទុកវាណាអូន!! " នាយសរសេររួច ក៏បិទសៀវភៅហុចឲ្យ
ថេហ្យុងអាន ។
" ខិខិ!!បងគួរឲ្យស្រឡាញ់ម្ល៉េះ " ថេហ្យុងក្ដិចថ្ពាស់នាយតិចៗទាំង
ខ្នាញ់ក្រោយអានសៀវភៅរួច ។
" ... " នាយមិននិយាយអ្វីក្រៅពីញញឹមដាក់ថេយ៍ ។
" ឯណាពូកដែលបងនិយាយ!! " ថេហ្យុងមកដល់ទាមទារសន្យា
ឯណាថាមាននោះ ។
" ម៉ោះបងជូនអូនដើរទៅ!! " នាយក្រោកពីកៅអី ហើយកាន់ដៃរាង
តូចមកកាន់វាំងននពណ៍បៃតង ដែលបិទជិតហើយក៏បើកវា
" ហៃយ៉ា!! បងទើបធ្វើវាមែនទេ "
" ដើម្បីអូន ប្រាកដជាធ្វើវាហើយ "
" ខិខិ!!អរគុណបង " ថេយ៍គេងលេងនៅលើពូក ។
" បងទៅធ្វើការសិន អូនគេងចុះណា សឺត!! " នាយថើបថ្ងាស់នាយ
តូចមួយខ្សឺតហើយដើរទៅធ្វើការបន្ដ ។
" បាទ!! " ថេហ្យុងគេងលេងមើលទូរស័ព្ទ នាយតូចមើលបណ្ដើរ
សើចបណ្ដើរទំនងរឿងនោះជារឿងកំប្លែងហើយ ឯជុងហ្គុកបាន
ស្ដាប់សម្លេងសើចប្រពន្ធ នាយញញឹមមិនបានគិតថាវារំខាននាយ
ទេ នាយចង់ឲ្យប្រពន្ធសប្បាយចិត្ដ និងរីករាយ មើលចុះវ័យគេគឺ
កំពុងស្វែងរកអ្វីថ្មីៗ និងសិក្សារៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅ ។
ប្រសិនសួរថាខ្លួន ខ្លាចអន់ គេមើលមកមិនសម នោះនាយតប
ទៅវិញភ្លាមៗគ្មានឲ្យចាំយូរទេ ខ្លួនអន់ តើការអន់ថោកនោះអាចធ្វើ
ឲ្យប្រពន្ធខលួនពិបាកចិត្ដទេ ការមើលមកមិនសម តើនាយធ្វើតាម
តម្រូវចិត្ដប្រពន្ធឬធ្វើតាមអ្វីៗដែលអ្នកដទៃចង់បាន ក្រែងនាយរៀប
ការជាមួយថេហ្យុងមិនអ៊ីចឹង តើគ្រាន់ធ្វើដើម្បីប្រពន្ធវាថោកអន់ឬ
អ៊ីចឹងដដែលនាយយកកូនគេមកឈឺចាប់ស្អិតទ្រូងរាល់ថ្ងៃធ្វើអី ។
ប្រសិនខ្លាចខ្លួនអន់ គ្មានអំណាច មើលមកមិនសម កុំយកអ្នកដទៃមករស់នៅរងសម្ពាធជាមួយយើងឲ្យសោះ វាគ្មានប្រយោជន៍ទេ
មានតែសាងបាបកម្មធ្លាក់មកលើខ្លួនទៀត ។
រៀបការ វាមិនមែនជារឿងងាយទេ ប៉ុន្ដែប្រសិនបើយើងចេះរៀបចំ
ឲ្យសប្បាយ រីករាយ និងបន្ដកាន់ដៃគ្នាជានិច្ច មិនថាមានរឿងអ្វីក៏
ដោយយើងត្រូវចេះរៀនដោះស្រាយ រៀនបើកចិត្ដសិក្សាកំហុស
និងទទួលយកអ្វីដែលយើងបានប្រព្រឹត្ដិ រឿងខ្លះវាមិនសមបំណងក៏
ប្រលែងចោល រឿងល្អកត់ចំណាំទុក ពេលខ្លះទៀតវាអាចនិងស្មុកស្មាញ់និងពិបាកស្រាយចំណងនោះ យ៉ាងណាយើងត្រូវជឿជាក់លើគ្នាទៅវិញទៅមក បន្ដកាន់ដៃទៅមុខជំនះរាល់បញ្ហានាៗ ។
រង់ចាំភាគបន្ដ
សរសេរដោយ៖ហាណែល

You've reached the end of published parts.

⏰ Last updated: 5 hours ago ⏰

Add this story to your Library to get notified about new parts!

ឧត្ដមស្វាមីWhere stories live. Discover now