"Philwon ធ្វើតាមអ្វីដែលឯងគិតថាត្រូវ" នាយកម្លោះចុច Send Video ទាស់សម្តីរវាង Jisung នឹង លេខាភ្លើងនរកនោះទៅ ឲ្យជំនិតរបស់ខ្លួន ជាមួយក្រសែរភ្នែកចង់ហែកសាច់ ស្រីស្រស់ជា ជំរាកៗទៅហើយ
"បាទ" ក្រោយកម្លោះ ភីលវ៉ុន Replyហើយ ទើបនាយបិទទូរស័ព្ទទុក
#Cut
ល្ងាចឡើងម៉ងប្រមាណជា 8កន្លះ ឡាន Bugatti ពណ៌ខ្មៅរលោងស្រិល បានចតនៅមុខវិមានដោយ Leeknowផ្ទាល់ នាយក្រាស់មិនបានឲ្យ Phil won បើកឲ្យនោះទេ ព្រោះនាយត្រូវទៅធ្វើភារកិច្ចដែល Leeknow បានដាក់ឲ្យ
រាងសង្ហាររបស់ លីណូ បានចុះពីលើឡានមកដផយមាន អ្នកបម្រើ នឹងមេដោះជាអ្នក ដោះអាវក្រៅ នឹងមកយកកាបូបពីដៃ ប្រៀបបានទៅនឹង អ្នកអង្គម្ចាស់យ៉ាងចឹង ...ឯរាងតូចJisung ដែររត់ចុះមកពីជាន់ខាងលើថានឹង មកទទួលនាយដែលនោះ តែចង្រៃយកអី រត់ជិតដល់ហើយ ក៏ទាក់ជើងនឹងអ្វី មិនដឹងដួលផ្កាប់មុខ(🤦🏻♀️) ឃើញបែបនោះ leeknow ដែលប្រុងទៅទ្រ ក៏ហួសពេលដែរ
"អួយ..ហិហិ" រាងតូច បានត្ឹមស្ញេញអស់អ្វីនិយាយ ឯរាងក្រាស់ ក៏បានត្រឹមតែ
"ល្ងង់!!" ថារួច នាយក្រាស់ ក៏លើកបីJisung ឡើងដើរសម្តៅទៅតុបាយ បានត្រឹមទង្វើប៉ុននេះ មិនថាជាមេដោះ ឬអ្នកផ្សេងទៀតឡើយ មិននឹងស្មានថាម្ចាស់ វិមានក៏ចេះនូវទង្វើរទន់ភ្លន់បែបនេះដែលសោះ
រាងក្រាស់បានដាក់ Jisung នៅលើភ្លៅទៀតហើយ ឯរាងតូចទោះអៀន បន្តិចមែនតែក៏មិនបានប្រកែកអ្វីដែរ ព្រោះថាប្រកែកទៅក៏គ្មានបានផលអ្វីដែល ជម្រើសគឺមានត្រឹមតែ អង្គុយស្ងៀមៗចាំគេបញ្ចុកប៉ុន្នឹង..
"ឯងញុំសាច់ មាន់នេះទេ? " Leeknow សួរទៅកាន់អ្នកលើភ្លៅរបស់ខ្លួន ដែលនៅក្នុងមាត់មានអាហារឡើងណែន
"ញុំ" Jisung រាងតូចឆ្លើយ ងុលៗព្រោះតែកំពុង ទំពារអាហារឡើង ប៉ោងថ្ពល់ (Cute so hard 😭💓)
រាងក្រាស់សួរបែបនេះក៏ដោយសារតែ កាលពីជាតិមុន រាងតូចមិនអាចញុំសាច់មាន់បានទេ តែញុំនឹងត្រូវ ដឹកចូលពេទ្យមិនខាន រាងតូចមិនដែលបានស្គាល់ជាតិសាច់មាន់នឹងគេទេ
ក្រោយញអាហារបានចប់ ក៏នៅតែត្រូវគេបីមកខាងលើបន្ទប់ទៀត (ថ្នម) ។ Leeknow មិននិយាយអ្វីច្រើនឡើយ នាយដាក់រាងតូចលើSofaថ្នមៗ ហើយក៏ដកទូរស័ព្ទចេញពី ហោប៉ៅឲ្យទៅរាងតូចលេង មុននឹងទាញកន្សែងទៅសម្អាតខ្លួន បាត់ មួយសន្ទុះក្រោយទើបនាយចេញមកវិញ
"លោកម្ចាស់!!មកនេះមកខ្ញុំផ្លុំសក់ឲ្យ " រាងតូចដែលត្រៀមប្រដាប់ប្រដាសម្ងួតសក់ជាស្រេចនោះ ហៅរាងក្រាស់ឲ្យមករកខ្លួន
"អឹម~~" នាយក្រហឹមបន្តិច ហើយក៏ដើរទភអង្គុយឲ្យ រាងតូចផ្លុំាក់ឲ្យ
Leeknow សែនភ្លឹក នឹងសម្រស់របស់ អ្នកម្ខាងទៀត កាយវិការពោពេញទៅដោយភាពទន់ភ្លន់ នឹងយកចិត្តទុកដាក់ ។ ការដែរនាយបានមកឃើញទិដ្ឋភាពបែបនេះពេញភ្នែកនៅចំពោះមុខ ពិតជាសំណាងសម្រាប់ នាយក្រាស់ណាស់
"លោកម្ចាស់..ខ្ញុំសុំសួរមួយបានទេ?" ខណៈដែលកំពុង ផ្លុំសក់សុខរាងតូចក៏នឹកឆ្ងល់ឡើង មក
"មានអ្វី?"
"លោកថាខ្ញុំមកទីនេះក្នុងនាមជាកូនបំណុល ប៉ុន្តែនូវរាល់ការងារទងអស់គ្មាននរណានៅក្នុងវិមានឲ្យខ្ញុំជួយឡើយ ថែ..ថែមទាំងត្រីវបានហៅថាជា អ្នកប្រុសទៀតផង " Jisung ដែលនិយាយមកដល់ត្រឹមនេះ នាយតូចអៀនខ្លួនមិនស្ទើរឡើយ
"ហឹស--ក៏យើងមិនមែនយកឯង មកធ្វើអ្នកបម្រើក្នុងផ្ទះឯណា! " រាងក្រាស់ និយាយទាំងសើច ហឹសៗដើមក
'មើលទៅដល់ពេលត្រូវសុីអូនហើយ ' រាងក្រាស់ Leeknow សម្លឹងទៅមុខ អ្នកដែរនៅចំពោះមុខទាំង ក្រសែភ្នែកថាមិនត្រូវ
ឯរាងតូច Jisung ឃើញLeeknow សម្លឹងមកខ្លួនឯង ដោយក្រសែរភ្នែកបែបនេះក៏ទ្រឹងគិត ទើបត្រូវ លីណូ ងើបឈរ ឡើង នឹងឱនមកជិត ខ្សឹបនឹងត្រចៀកថា
"តែជាអ្នកបម្រើលើគ្រែទៅវិញទេ.." រាងក្រាស់ ថាចប់ក៏ឱន មកថើបរាងតូច យ៉ាងទន់ភ្លន់
{ អូសទៀយមក ដល់ហើយ}🌚🫦
By : Min 🥴💜
YOU ARE READING
We meet again.You belong to me!
RomanceLee Minho X Han Jisung Top. Btt ស្នេហាផ្អែមល្ហែម ពីរជាតិ by: min 🥴💜