Episode 10 :Lee Rowon

92 11 5
                                    

Help support novel admin pg na
ចប់ពីរឿងនេះ Admin Min 🥴 💜 នឹងនាំមកនូវរឿង Minsung ជាច្រើនទៀតជូនអ្នកទាំងអស់គ្នា 💋💜

__________________________________

"ឯងត្រូវការអ្វីជាពិសេសទេ? " រាងក្រាស់ សួរទៅកាន់ Jisung

"អត់ទេ..ប៉ុន្តែខ្ញុំចុកចង្កេះខ្លាំងណាស់ " រាងតូចប្រាប់ទៅ Leeknow វិញទាំងមុខស្អុយ នាយតូចឈឺចង្កេះចង់ស្លាប់ទៅហើយ

"ទៅញុំាការ៉េម? " Leeknow ឱនសួរអ្នកដែលទាបជាងខ្លួន

"មែនឬលោកម្ចាស់?" Jisung សួរតបវិញទាំង ញញឹមលឹបភ្មែក ឯងរាងក្រាស់ក៏មិនបាននិយាយអ្វីឡើយ ក៏យកដៃទៅឱបង្កេះតូច តម្រង់ទៅហាងយកតែម្តង

"អួយ~~បែបនេះមកគ្រាន់ខ្លះ " រាងតូច ថាឡើងក្រោយដាក់គូចដល់ តុអង្គុយ

"ឯងនៅទីនេះហើយយើងទៅ រើសការ៉េម " Leeknow ថាចប់ នាយសង្ហាក៏ដើរចេញបាត់ទៅ

"ហើយ~~ជាតិនេះឯងសំណាងណាស់ Han Jisung ទាំងទន់ភ្លន់ ទាំងសង្ហា ទាំង--គ្រប់យ៉ាងតែម្ដងណា ហាហា " Jisung នៅអង្គុយនិយាយ ម្នាក់ឯង លើកសរសើរពីរាងក្រាស់ឥតដាច់

បែរមកមើលរាងក្រាស់ ឯណេះវិញ កំពុងតែរង់ចាំយកការ៉េម ក៏ស្រាប់តែត្រូវម្តាយចុង call មក ទោះមិនប្រាប់ក៏នាយទាយដឹងថាជា ពត៌មានខ្លួននឹងរាងតូចដែរ

"អ្នកស្រីមានការងារអ្វី? " គ្រាន់តែចុចទទួលភ្លាម រាងក្រាស់សួរភ្លែត

'Minho--កូនកំពុងតែគិតអ្វីនឹង? ខាងលោកប៉ាអ្នកម៉ាក់របស់Yeri មិនសុខចិត្តឡើយ កូនមិចនឹងអាច-" ខ្សែម្ខាងទៀតនិយាយមិនទាន់ចប់ផង រាងក្រាស់ក៏កាត់

"មិនសុខចិត្តទេក៏ផ្តាច់ពាក្យទៅ " Leeknow និយាយហីៗ នាយអត់ខ្វល់ស្រាប់ទៅហើយ

'មិនថាយ៉ាងណាកូនត្រូវតែរៀបការ 'អ្នកស្រីលី និយាយផ្តាច់អហង្ការ

"សាកទៅ--ខ្ញុំនឹងដាក់គ្រាប់បែបឲ្យងាប់ទាំងពូជមិនខាន បើអ្នកស្រីចង់ ងាប់ណាស់ក៏សាកទៅចុះ " Leeknow និយាយទាំងអស់សំណើច រួចក៏ចុចបិទបាត់

គិតអ្វីនឹងបានជាមក និយាយបែបដាច់ខាតជាមួយ នាយ ? ឡប់ទេដឹង ត្រឹមជាម្តាយចុងរបស់គេ អ្នកស្រីគ្មានសិទ្ធិមកជ្រៀតជ្រែកជីវិតគេឡើយ គេមិនសម្លាប់ចោលតាំងពីថ្ងៃដំបូងដែល អ្នកស្រីឈានជើងចូលក្នុងគ្រួសារនេះ ក៏បុណ្យគុណណាស់ទៅហើយ

You've reached the end of published parts.

⏰ Last updated: Aug 11 ⏰

Add this story to your Library to get notified about new parts!

We meet again.You belong to me!Where stories live. Discover now