ផ្ដើមសាច់រឿងបង្ហាញឪ្យឃើញពីមន្ទីពេទ្យមួយកន្លែងនៅក្នុងបន្ទប់មួយដែលមានមនុស្សដេកបំពាក់អុកសុីសែន នៅក្បែរខ្លួនរបស់គេក៏ឃើញមានមនុស្សប្រុស2នាក់អង្គុយសម្លឹងមុខរបស់អ្នកជំងឺមុននឹងពោលមកយ៉ាងក្រៀមក្រំ
"សូនូយ៉ា ហេតុអ្វីក៏ជីវិតឯងមានតែបញ្ហាបែបនេះ ឆាប់ដឹងខ្លួនមកណា យើងនឹងនីគីនៅទីនេះ ឆាប់មកទៅសាលារៀនជាមួយពួកយើងជិះដល់ថ្ងៃប្រលងហើយ ហេតុអ្វីក៏ឯងចូលបន្ទប់មួយវិញទៅវិញ ហឹក"
សូនូ? ត្រូវហើយមនុស្សដែលដេកលើគ្រែមានឈ្មោះថា គីម សូនូ អាយុ22ឆ្នាំគេជានិស្សិតឆ្នាំទី3 គេជាក្មេងកំព្រា ប៉ាម៉ាក់របស់គេគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាំងពីគេមានអាយុ15ឆ្នាំម្លេះ សព្វថ្ងៃគេជាបុគ្គលលិកនៅក្លឹបមួយកន្លែង ដែលគេមកដេកនៅលើគ្រែនេះក៏ព្រោះតែត្រូវមេកានៅក្លឹបកន្លែងគេធ្វើការចង់យកគេទៅលក់ឪ្យថៅកែម្នាក់ គេខំប្រឹងរត់គេពីថៅកែម្នាក់នោះមិនប្រយ័ត្នក៏ត្រូវឡានទំនិញមួយបើកបុកមួយទំហឹង"កុំបារម្ភអី សូនូជាមនុស្សល្អ គេជាមនុស្សរឹងមាំមិនយូរទេគេនឹងដឹងខ្លួនហើយ" នីគី
"យើងសង្ឃឹមចឹងចុះ"ជុងវ៉ុន
"ឯងអង្គុយមើលគេទៅ យើងទៅទិញអីយកមកញាំសិន"នីគី
"អឹម ឆាប់មកវិញណា"
នីគីនិយាយហើយគេក៏ដើរចេញទៅបាត់ទៅទុកឪ្យជុងវ៉ុនជាអ្នកមើលសូនូបន្ត__________________
"ម្ចាស់តូចពួកឯងនៅឯណា"
"នៅក្នុងបន្ទប់លោកម្ចាស់មិនទាន់ឃើញគាត់ចុះមកទេ" អ្នកបម្រើ
"អឹម ទៅធ្វើការទៅ" គេនិយាយហើយក៏ដើរឡើងទៅខាងលើ
+ក្រាក..
"នែ ឯងឆាប់ក្រោកឡើង"ស្ងាត់ គ្មានការឆ្លើយតប
"បានមិនក្រោកមែនទេ" គេក៏ដើរចូលក្នុងបន្ទប់ទឹកនឹងចេញមកវិញជាមួយទឹក1កែវ
ឈូ....
"មេឃភ្លៀងមែនទេនឹង ឈ្លក់សឹងស្លាប់ហើយ" អ្នកដែលត្រូវគេជះទឹកដាក់ក៏ងើបឡើងទាំងវង្វេងវង្វាន់
"ងាប់បាត់ក៏ល្អហើយ មិនបាច់នាំទុក្ខដល់យើង"
"លោកជាអ្នកណា?"