+Night 🌃
នៅក្នុងក្លឹបដែលរាងក្រាស់យើងមកម្សិលមិញយើងឃើញថាមានមនុស្សអ៊ូអរស្រែកកងរំពងពេញក្លឹបបង្ករជាចម្ងល់ដល់រាងក្រាស់ទាំង6ជាខ្លាំង
"មានរឿងអីនឹងមើលទៅក៏អ៊ូអរម្លេះ?" នីគី
"យើងមិចនឹងដឹង សួរអាអូនមួយនោះមើលថាមានរឿងអី" ជេយ៍
"ប្អូនមកនេះបន្តិច" នីគីនិយាយព្រមទាំងបក់ដៃហៅ
"បាទ ត្រូវការអ្វីដែលបង?" អ្នករត់តុ
"គេធ្វើអីមែនទេ បានជាអ៊ូអរម្លេះ"
"បាទគឺចេះទេបង ថ្ងៃនេះមេការបានឪ្យ Dancer ប្រមាណជា7នាក់ឡើងរាំបង្ហាញដល់ភ្ញៀវអញ្ចឹងហើយបានជាមានមនុស្សអ៊ូអរបែបនេះ " អ្នករត់តុរៀបរាប់ប្រាប់ទៅអ្នកកម្លោះទាំង6
"គ្រាន់តែរាំសោះ ម្នាក់ៗក៏ជ្រួលជ្រើមម្លេះ?" ជុងវ៉ុនសួរទាំងឆ្ងល់ Dancer នឹងស្អាតពិនណាបានជាម្នាក់ៗជ្រួលជ្រើមម្លឹងៗ
"បាទបងអ្នករាំម្នាក់ជាអ្នកក្រឡុកស្រានៅទីនេះដែលពួកគេចាប់មកដេញថ្លៃយករហូត ប៉ុន្តែត្រូវមេការបដិសេដ ប្រហែលពួកគេចង់ឃើញអ្នកក្រឡុកស្រាម្នាក់នឹងហើយ"អ្នករត់តុ
"អ៎រ យកស្រាឪ្យបង4.5ដបមក"ជេយ៍
"បាទ សូមចាំបន្តិចបង" អ្នករត់តុនិយាយរួចក៏ដើរចេញទៅ សល់តែកម្លោះសង្ហាៗយើងនៅពិភាក្សារឿងស្នេហ៍
"មិញក៏មិនឃើញAngel សោះអញ្ចឹងនៀក"នីគីនិយាយទាំងអើតមើលចុះឡើងរកAngelរបស់គេ
"តិចព្រឹកមិញគេកុហកយើងទៅ"ហុីសុឹង
"កុហកអីបងហុី?"ជេគសួរទាំងឆ្ងល់ ម្នាក់ៗនាំគ្នាសម្លឹងមុខហុីសុឹងគ្រប់គ្នា
"ព្រឹកមិញនៅបន្ទប់ទឹកគេថា យប់នេះឪ្យយើងមកចាំនៅក្លឹបណា តែឥឡូវអត់ឃើញសោះ"
"ហើយចាំនៅក្លឹបធ្វើអី មានអីនៅក្លឹបនេះមែនទេ?"សុងហ៊ុនក៏បង្កើតចម្ងល់មួយទៀតដល់អ្នកគ្រប់គ្នា
"ដើម្បីស្គាល់គ្នាឪ្យច្បាស់ទេដឹង" ហុីសុឹងនិយាយដោយសម្លេងធម្មតាបំផុត
"WHAT???" All
"ចុះបងឯងអត់ទាន់ស្គាល់គ្នាទេ?"ជេគ