Prologue

233 11 0
                                    

    "Lily of the valley"ផ្កាសម្បុរសក្បុស រូបរាងជាកណ្ដឹងតូចច្រឡឹង ក្លិនផ្អែមប្រហើរសែនស្រទន់ ជារុក្ខលម្អដ៏ប្រណីត ដែលអ្នកណាក៏ប្រាថ្នាយកមកធ្វើជាម្ចាស់ .. មិនខុសពីកែវភ្នែកដែលគេសម្លឹងលើនាងសរសេរចាត់ថ្នាក់ជាវត្ថុចារិក ជាគ្រឿងលម្អដែលសន្មត់មកថាជារបស់គេតែម្នាក់ .. ប្រៀបដូចLily of the valleyក្នុងផ្ទះកញ្ចក់ទូលាយល្វឹង ស្ថិតក្រោមចក្ខុបង្គាប់ទោះដោយបង្ខិតបង្ខំ ក៏ត្រូវទាមទារជម្រិតយកមកដោយខានមិនបាន .. ។

«ថ្ងៃដែលនាងឈានជើងចូលភូមិគ្រឹះនេះ នាងបានក្លាយជាសម្បត្តិរបស់យើងហើយ.. មិនថារូបរាងកាយ ឬដួងព្រលឹង.. បេះដូងនាងក៏គួរជាកម្មសិទ្ធរបស់យើងដូចគ្នា.. នាងចង់ឬមិនចង់ ក៏គ្មានផ្លូវជ្រើសរើស»

«ខ្ញុំមានមនុស្សរបស់ខ្ញុំហើយ.. រវាងពួកយើងទោះបីលោក ព្យាយាមបង្ខំដោយកម្លាំងកំហែងក៏មិនអាចទៅរួច.. ឬបើគិតថាអាចយកចិត្តខ្ញុំទៅគ្រប់គ្រងបានដូចលោករំពឹងក៏សាក លមើលទៅ!»

« Lily of the Valley »Where stories live. Discover now