Chapter 06

54 2 0
                                    

"Ellieta's scenario"

សម្លេងទូរស័ព្ទបន្លឺកាត់ភាពស្ងប់ស្ងាត់នៃបរិវេណបន្ទប់ទូលាយ អូសទាញចំណាប់អារម្មណ៍អ្នកដែលអង្គុយនៅសូហ្វាក្បែរបង្អួចឱ្យងាកមករកមុនរហ័សឈោងដៃទៅចាប់យកនឹងទទួលភ្លាមៗទាំងទឹកមុខញញឹមដុះដាលដូចផ្កា ..

«Ellieta: Shua~»
«Joshua: Ellឱ្យបងសុំទោស សុំទោសៗដែលបងប្រហែសមិនបានមើលសាររបស់Ell ពេលនេះEllនៅឯណា? នៅកូរ៉េមែនទេ? ទៅដល់តាំងពីពេលណា? ស្នាក់នៅឯណា? ផ្ញើអាសយដ្ឋានឱ្យបងផងបានទេ?»
«Ellieta: ឈប់សិនៗ .. បងកុំនិយាយញាប់ពេកខ្ញុំស្ដាប់មិនទាន់ទេ»
«Joshua: Sorry~ បងអន្ទះសារណាស់ខូចចិត្តបំផុតដែលមិនបានជួបEllតាមការណាត់»
«Ellieta: មិនអីទេ ខ្ញុំដឹងពីការងារបងស្រាប់ .. ខ្ញុំមកដល់កូរ៉េកាលពីពីរថ្ងៃមុន .. បងមិនបាច់មករកខ្ញុំដល់ផ្ទះទេ បើបងមកកូរ៉េពេលណាខ្ញុំទៅជួបបង»
«Joshua: ការសម្ដែងបញ្ចប់នៅយប់នេះហើយ បងនឹងហោះទៅកូរ៉េវិញទាំងយប់ ថ្ងៃស្អែកបងនឹងទូរស័ព្ទទៅEllម្ដងទៀតល្អទេ?»
«Ellieta: ល្អ .. ខ្ញុំចាំបងណា .. ខ្ញុំមើលការសម្ដែងបងពីចម្ងាយ ស៊ូៗណា៎»
«Joshua: sank-kyuuu~~ will see you soon»
«Ellieta: Humm .. bye bye»

  ខ្សែទូរស័ព្ទត្រូវកាត់ផ្ដាច់បន្សល់ញញឹមបំពេញថ្ពាល់រលោងដដែល នេត្រាងាកសម្លឹងទៅបរិយាកាសខាងក្រៅដោយអារម្មណ៍នឹកនាដល់ម្ចាស់ឈ្មោះដែលរំណ្ដំពេញអង្គនៃគំនិត .. Joshua Alessio Jonathan ក្សត្សាគ្រងចង្វាក់នៃទ្រូងខាងឆ្វេងនាង .. ជារឿងមិនគួរឱ្យកើតមានសោះក្នុងជីវិតដែល មានម្ចាស់រួចហើយមួយនេះ .. ដឹងច្បាស់ណាស់ថាមិនអាចទៅរួច តួនាទីជាអ្នកពរពោះដល់ទាយាទត្រកូលChoi ត្រូវបានបង្គាប់បង្រៀននិងប្រកាសប្រាប់នាងតាំងពីវ័យជំទង់ សេចក្ដីសម្រេចនេះចារច្បាស់លាស់លើវាសនានាងដោយគ្មានការកែប្រែ ចាប់កំណើតជាគ្រាប់ពេជ្យរបស់Rosiea ដើម្បីបម្រើតម្រូវការអ្នកដែលអង្គុយគ្រងបល្ល័ង្កត្រង់នោះ ។

•••••••••••
"Cafe house"

  ហាងកាហ្វេក្នុងបរិយាកាសស្ងប់ស្ងាត់ មិនអ៊ូអរដោយហ្វូងមនុស្សមមាញឹក មានភាពឯកជនយ៉ាងកំហិតសម្រាប់អតិថិជនកម្រិតលំដាប់ថ្នាក់តែម្យ៉ាង មិនប្លែកដែលដេគ័រខាងក្នុងស្រទន់ថ្លៃថ្នូរ មានអំណាចលាក់បង្កប់រកថាមិនត្រូវ .. ម្ចាស់កាយរឹងមាំក្នុងកម្ពស់សែនខ្ពស់អង្គុយក្រេបកាហ្វេត្រជាក់ៗដោយឫកពា មានរបៀនរៀបរយ ទម្រង់មុខសង្ហាជាសមិទ្ធផលរួមបញ្ជូលរវាងអ្នកម្ដាយជាជនជាតិកូរ៉េខាងត្បូង និងលោកឪពុកជនជាតិអាមេរិក ប៉ុន្តែមានវង្សត្រកូលខ្សែស្រលាយក្រោមឪពុកទីពីរជាជនជាតិអ៊ីតាលី-អង់គ្លេសទៅវិញ ស្ដាប់ហើយក៏យល់ថាស្មុគស្មាញ .. Joshua Alessio Jonathan សិល្បៈករក្នុងវិស័យតន្ត្រីpop ជាអ្នកគ្រងឈ្មោះល្បីល្បាញពាក់កណ្ដាល សកលលោក តន្រ្តីដែលបំពេញតម្រូវការយុវ័យក្នុងសតវត្សរ៍ទំនើបកាល ទទួលបានសន្ទុះគាំទ្រសឹងស្មានមិនដល់ ត្រឹមរយៈពេលប៉ុន្មានឆ្នាំនៃការបើកបង្ហាញalbumដំបូងបង្អស់ទៅកាន់សង្គមតន្រ្តីPop .. ក៏ជាមនុស្សតែមួយ និងតែម្នាក់ដែល ម្ចាស់ខ្លួនតូចនេះឈោងប្រាថ្នាណាស់ ធ្លាប់រំពឹងស្រមើស្រមៃថាអាចគេចខ្លួនផុតពីបន្ទុកឥតហេតុផលដែលគ្រួសារទម្លាក់មកឱ្យនាងទទួលខុសត្រូវព្រោះតែពាក្យថាសច្ចៈនិងកេរ្តិ៍ឈ្មោះ .. ធ្លាប់សង្ឃឹមថាពិតជាអាចហោះហើរទៅឆ្ងាយតាមពន្លឺដែលនាងកោតសរសើរតាំងពីយូរពីយារ .. សោកស្ដាយដែលសិទ្ធរបស់នាង មានសេរីភាពបានត្រឹមសម្លឹងគេពីចម្ងាយបែបនេះ ឬទោះបីគេគិតចំពោះនាងជាស្នេហាពណ៌ជម្ពូប្រសព្វទិស ក៏អ្នកទាំងពីរមិនអាចទៅរួច .. ។

You've reached the end of published parts.

⏰ Last updated: Sep 16, 2024 ⏰

Add this story to your Library to get notified about new parts!

« Lily of the Valley »Where stories live. Discover now