Chapter 05

34 1 0
                                    

"The Kamal"

  Ellitetaបណ្ដើររាងកាយតូចច្រឡឹងចូលទៅខាងក្នុងតាមម្ចាស់កាយកម្ពស់ខ្ពស់ដែលបោះជំហានវែងៗទៅមុខមិនឈប់ មិនក្រឡេកក្រោយមើលដំណើរប្រញាប់នាងសូម្បីបន្តិច កាន់តែឱ្យនាងឃ្នើសចិត្តជាមួយចរិតគ្មានឫកពាទន់ភ្លន់នេះហោចណាស់គួរតែរងចាំអ្នកថ្មីស្រឡាងមិនស្គាល់ច្បាប់ទម្លាប់ប្រទេសដូចនាងដែរបែរជាសម្ដែងឥរិយាបថនឹងធឹងដូចចម្លាក់បដិមា .. នាំឱ្យនាងត្រូវធ្លាក់ខ្លួនដូចតួត្លុកក្នុងស្ថានភាពគ្មានរំពឹងលើខ្លួនឯងក្រៅពីគេ .. ។

«មកដល់ហើយមែនទេ? ឯណាEllieta!?» សម្លេងKaiបន្លឺឡើងជាមួយកែវភ្នែកនៃចម្ងល់ខណៈឃើញត្រឹមYeonjun ដើរចូលមកបង្ខាំមុខមាំទាំជាប់តាមទម្លាប់មិនកែប្រែ .. នេត្រាពណ៌ងងឹតងាកសម្លឹងម្ចាស់ខ្លួនតូចកម្ពស់ទាបដែលដើរតាមមកពីក្រោយខ្នង ចង្អុលខ្សែភ្នែកបង្ហាញទៅអ្នកដែលឈរចំពោះមុខដោយ ជាសញ្ញាណចម្លើយគ្មានពាក្យសម្ដីជាសម្លេង ប្រអប់ដៃជ្រែងចូលហោប៉ៅគ្រងលើកាយទូលាយកម្ពស់ខ្ពស់ស្រលះសរសេរពាក្យធុញទ្រាន់លើដំណើរយឺតយូររបស់នាងច្បាស់ប៉ុន្តែមិនព្រមនិយាយស្ដីអ្វីសូម្បីពាក្យកន្លះម៉ាត់ ..
«welcome to kamal» ប្រយោគក្នុងសម្លេងស្រទន់ស្រាលស្របពេលដងខ្លួនសង្ហាបន្ទាបចុះបន្តិចដោយឫកពាទន់ភ្លន់ ពិតជាផ្ទុយដាច់ស្រលះពីអ្នកម្ខាងទៀតដែលឈរក្បែរ .. Ellietaញញឹមផ្អែមឆ្លើយតបទៅអ្នកទល់មុខ ហើយឱនមុខគោរពតបត្រលប់តាមចរិតគួរសម
«សួស្ដីKai»
«បាទ! សួស្ដី អញ្ជើញចូលទៅខាងក្នុងតែម្ដងទៅខ្ញុំបានឱ្យគេរៀបចំរួចរាល់ហើយ» និយាយបណ្ដើរ ប្រអប់ដៃក្រាស់ណែនាំរាងកាយចង្កេះតូចចូលទៅខាងក្នុងបណ្ដើរ មិនបានខ្វល់ពីអ្នកសង្ហាដែលឈរប្រសព្វនេត្រាពីជ្រុងម្ខាងក្នុងប្រយោគទទេស្អាត ប្រកាន់ភាពមិនដឹងមិនឮបណ្ដោយឱ្យនាងមានសន្ទនាទៅមកជាមួយKaiទាំងស្រុង

«លោកចាំបាច់ដែរទេដែលមករៀបចំទទួលខ្ញុំដោយផ្ទាល់បែបនេះ?» នាងស្រដីឡើងនិងដើរសម្លឹងឈុតកូនក្រមុំក្នុងទម្រង់ម៉ូដសែនប្រណីតធ្វើឡើងដោយមានតែមួយប៉ុណ្ណោះសម្រាប់នាងតែម្នាក់
«ប្រាកដណាស់ នេះជាពិធីពិសេសរបស់សម្ព័ន្ធChoi ដែលសំខាន់គឺមង្គលការរបស់មិត្តខ្ញុំតែម្ដង ហេតុអីថាមិនចាំបាច់ដែលខ្ញុំត្រូវមកទទួលដោយផ្ទាល់?» ចុងប្រយោគអ្នកសង្ហានាងងក់ក្បាលតិចៗដោយយល់ថាសមហេតុសមផលប្រអប់ដៃច្រឡឹងបំបោសចាប់លើសាច់ក្រណាត់សូត្ររលោងនៃឈុតកូនក្រមុំលម្អតែងឡើងដោយរចនាស្បៃខាងលើបន្ថែមដោយរោមសត្វហង្ស ចម្លែកភ្នែកចម្លែកចិត្តពណ៌ប្រដេញនៃឈុតទាំងមូលមិនមែនពណ៌សតែជាពណ៌មាសស្រាលបែបrose gold រំលេចបន្ថែមដោយត្បូងពេជ្យសុទ្ធសាធ ..
«មួយឈុតនេះសម្រាប់ពិធីថតរូបជុំគ្រួសារម៉ូដនេះអ្នកម៉ាក់ជាអ្នកកម្មងដោយផ្ទាល់ ចំណែកឈុតសនេះវិញទើបសម្រាប់ក្នុងពិធី» ឃើញនាងមានចំណាប់អារម្មណ៍លើឈុតពណ៌មាសស្រាលនេះជាងគេ Kaiរហ័សអធិប្បាយតាមការកំណត់ បញ្ជារបស់លោកស្រីChoi .. គ្រប់ឈុតទាំងអស់នាងសឹងតែមិនជឿនឹងភ្នែកថានេះជារូបរាងពិត ដែលមនុស្សប្រតិដ្ឋឡើងឱ្យចេញពីសមិទ្ធផលឥតខ្ចោះលើសពីបរិយាយ នាងប្រហែលអ្នកមានសំណាងជាងគេយ៉ាងប្រាកដដែលមានសិទ្ធគ្រងលើឈុតក្សត្រីយ៍ឆើយឆាយអ្វីខណៈនេះ .. ផ្ទុយស្រលះ ដែលមានចិត្តសោកសៅ ក្រឡេកទៅជ្រុងម្ខាងនៃម្ចាស់រាងកាយកម្ពស់ខ្ពស់ឥរិយាបថនឹងធឹងនៃទឹកមុខលោហៈធាតុមិនបង្ហាញចំណាប់អារម្មណ៍លើតថជុំវិញអីបន្តិច អ្នកសង្ហាត្រឹមងក់ក្បាលយល់ស្របលើពាក្យអធិប្បាយគ្រប់ម៉ាត់ដែលអ្នកជាមិត្តនិយាយ ដោយគ្មានសំនួរត្រលប់សូម្បីមួយខ .. ។

« Lily of the Valley »Donde viven las historias. Descúbrelo ahora