part 02 : ពឹងពាក់...‼️

293 33 7
                                    


+

[haerin~ ឯងមកជួយយើងផង!] minji ដែលនៅខ្សែម្ខាងទៀតនិយាយឡើងជាមួយសំឡេងដង្ហក់ៗពិបាកស្ដាប់ ធ្វើអោយ haerin ឆ្ងល់ខ្លាំងណាស់ហើយក៏បូករួមជាមួយចិត្តបារម្ភខ្លះដែរ...

"minji មែនទេ?ឯងកើតអី...??"

[ត្រូវហើយគឺយើង...អា៎...ឯងមក condo យើងបន្តិចមកចាំយើងផ្ញើ location ទៅ...]

"អោយខ្ញុំទៅរកឯងធ្វើអី!?"

[មិនបាច់សួរនាំច្រើនទេ មកអោយលឿនមក! ឯងនិងដឹងហើយ]

"យ៉ាងម៉េចនឹង?ធ្វើអីឆ្កួតៗទៀតហើយ"

[យើងសូមអង្វរណា...បើឯងមិនមកទេយើងប្រាកដជាស្លាប់មិនខាន អា៎ស~ ពិបាកក្នុងខ្លួនណាស់...] សំឡេងថ្ងួចថ្ងូរសុំអង្វររបស់ minji ក៏ធ្វើអោយ haerin សញ្ជឹងគិតបន្តិចដែរតែនាងនៅតែមិនយល់ដដែល

‹ ឬក៏គេជួបរឿងអីមិនល្អទេដឹង?អេ៎មិនអាចទេ...សម្បត្តិដូចនាងស្រមោចប៉ះមិនបានផង ច្បាស់ណាស់នេះជាល្បិចរបស់គេទេ › នាងគិតនៅក្នុងចិត្តប្រហែលជា minji ហៅនាងទៅព្រោះមាន party នៅក្នុង condo របស់គេជួបជុំមិត្តៗអ្នកមាន ហើយហៅនាងទៅគ្រាន់តែចង់អួតសម្ភារៈនិយមអស់់នោះតែប៉ុណ្ណោះ

"អឹម...ខ្ញុំទៅក៏បានចាំបន្តិចសិនទៅ" និយាយហើយខ្សែទូរស័ព្ទសងខាងត្រូវបានដាក់ចុះ haerin ចេះតែព្រមអោយតែ minji អស់ចិត្តទៅតាមពិតពេលនេះការសិក្សាសំខាន់ជាងព្រោះជីវិតរបស់នាងត្រូវការចំណាត់ថ្នាក់ខ្ពស់គ្រួសាររបស់នាងតឹងរឹងខ្លាំងណាស់

5 នាទីក្រោយមក....

"មិនកើតទេដឹងដែលខ្ញុំទុកគេចោលបែបនេះ?" haerin ចេះតែរសាប់រសល់នៅមិនសុខព្រោះតែនាងបានទុក minji ឱ្យនៅតែឯង

*ផាំង*

នាងទះតុររៀនមួយទំហឹងងើបឈរឡើងដាច់ចិត្តថានឹងទៅជួប minji តាមពាក្យសម្ដីមែន រៀបហ្នឹងទាញកាតាបស្ពាយចេញទៅហើយនាងក្រឡេកឃើញសម្ភារៈសិក្សាថ្លៃៗដែលគ្រួសាររបស់នាងបានផ្ដល់ឲ្យសម្រាប់នាង ឃើញបែបនេះហាក់ដូចជាមិនដាច់ចិត្តសោះចុះបើម៉ាក់ប៉ាតាមទាន់វិញនោះ??មិនចប់ហើយទេហី...

នាងដើរទៅដើរមកនៅតែសម្រេចចិត្តមិនទាន់បានបន្តិចក្រោយមកក៏ស្រាប់តែនឹកឃើញគំនិតល្អមួយ....

វិថីស្នេហ៍យើង🌿 | bbangsaz |Where stories live. Discover now