part 01 : so ខ្មឺត...

215 25 5
                                    

+

ថ្ងៃថ្មីព្រះអាទិត្យរះបញេ្ចញពន្លឺយ៉ាងស្រស់ត្រកាលមកលើភពផែនដី បង្ហាញនូវសម្រស់ដ៏ឆើតឆាយរបស់សាលារៀនវិទ្យាល័យមួយនៅចំកណ្តាលទីក្រុង seoul ជាវិទ្យាល័យដែលគ្រប់គ្នាតែងតែស្រមៃប្រាថ្នាចង់រៀននៅទីនោះ

បន្តិចក្រោយមកឡានសេរីទំនើបតម្រៀបគ្នាបើកចូលមកក្នុងសាលារៀនធ្វើអោយសិស្សៗនាំគ្នាមើកលាន់ព្រោះតែភាពងើយឆ្ងល់ ភ្លាមៗនោះនារីម្នាក់ចុះពីលើឡានមក មើលទៅដំណើរឬកពារបូករួមជាមួយសម្ភារៈនិយមជុំវិញខ្លួនច្បាស់ណាស់នាងគឺមកពីគ្រួសារអភិជនមិនខាន។ សិស្សស្រីម្នាក់នេះមានឈ្មោះថា Kim minji ជាកូនស្រីតែម្នាក់គត់របស់ត្រកូល kim ដែលជាអ្នកជំនួញលំដាប់ជួរមុខនៅក្នុងប្រទេសកូរ៉េ នាងទើបតែត្រឡប់មកប្រទេសកំណើតវិញបន្ទាប់ពីនៅ New York អស់រយៈពេលជាច្រើនឆ្នាំ នាងឈានជើងដើរក្នុងបរិវេណសាលារៀនទាំងមានភាពជឿជាក់នៅក្នុងខ្លួន ព្រោះទាំងស្អាតឆ្លាតថែមទាំងជាកូនអ្នកមានទៀតដូច្នេះសញ្ជាតិឆ្មើងឆ្មៃតែងតែមាននៅជាប់ខ្លួនហើយ អ្វីដែរកាន់តែធ្វើឱ្យនាងកាន់តែពេញចិត្តទៀតនោះគឺនៅពេលដែលមនុស្សគ្រប់គ្នាផ្ដោតសំខាន់មកលើនាងជាពិសេស។

#ក្នុងថ្នាក់

"ថ្ងៃនេះមានសិស្សថ្មីផ្ទេចូលមក...កុំភ្លេចស្វាគមន៍គ្នាផង" មិនទាន់ដល់ម៉ោងចូលរៀនផងលោកគ្រូបន្ទុកថ្នាក់បានចូលមកសិស្សគ្រប់គ្នាក៏បានចូលអង្គុយតាមតុររៀងខ្លួន លោកគ្រូក៏បានប្រាប់ថាមានសិស្សថ្មីគ្រាន់តែនិយាយមិនទាន់ចប់ផងសាមីខ្លួនគេក៏បានដើរចូលមកតាមក្រោយ

"hello!! ឈ្មោះខ្ញុំ Minji សុំស្គាល់ផង..." នាងលើកដៃ hello ទៅកាន់គ្រប់គ្នានៅក្នុងថ្នាក់រួមជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ប្រិមប្រិយ។ ភាពអ៊ូអរមួយសន្ទុះនោះក៏បានស្ងប់ស្ងាត់វិញលោកគ្រូក៏បានចេញទៅខាងក្រៅសិស្សៗមួយចំនួននិយាយចង់អោយ minji មកអង្គុយជាមួយខ្លួនតែនាងបានបដិសេធដោយគួរសមហើយក៏ដើរទៅអង្គុយតុរមួយដែលទំនេរនោះវិញ។ សម្របខ្លួនជាមួយសាលាថ្មីបានបន្តិចនាងក្រឡេកទៅឃើញសិស្សស្រីអង្គុយនៅខាងក្រោយនាងដែលកំពុងស្ដាប់កាស់ហើយកត់មេរៀននោះមើលទៅដូចជាប្រហែលៗ

វិថីស្នេហ៍យើង🌿 | bbangsaz |Where stories live. Discover now