បន្ទាប់ពីបើកឡានមកដល់កន្លែងគេលក់របស់ញាុំក៏នាំគ្នាចុះទៅ ហើយក៏ទិញបានរបស់ញាុំខ្លះ ដើរទៅញាុំក្នុងឡានវិញ
«ហឹម មឹកអាំងនេះឆ្ងាញ់មែន បងចង់ភ្លក់មួយម៉ាត់ទេ»ហើយheeseung ក៏បានញាុំមួយម៉ាត់
«ពិតជាឆ្ងាញ់ដូចអូននិយាយមែន បានញាុំអាហារដែលគេក្រៅហាងបែបនេះឆ្ងាញ់ម៉្យាងដែល ក៏មិនអស់លុយច្រើនអីណាដែលមែនni-ki»
«មែនហើយ»ក៏បន្តញាុំរហូតទាល់តែអស់ក៏បានបើកឡានចេញទៅផ្ទះវិញ ទម្រាំតែមកដល់ផ្ទះវិញគឺរាងយប់ជ្រៅគួរសមដែរ
សំលេងឡានបានឈប់ នៅមុខផ្ទះរាងតូច
«មុនអូនចេញទៅបងសុំមួយសឺតសិន»ni-kiក៏អោនទៅជិត ឱ្យរាងក្រាស់ថើប
«មាត់អូននៅផ្អែមដដែល កុំភ្លេចសុបិត្តឃើញបងផងណា»heeseung
«មិនដឹងស្អីបងឯងទេ ចូលចិត្តណាស់ពូកែធ្វើឱ្យគេអៀននឹង»និយាយហើយក៏ប្រញាប់ចុះឡានហើយរត់ចូលក្នុងបាត់
«កាន់តែគួរឱ្យស្រឡាញ់ហើយ»អង្គុយមើលរាងតូចរត់ចូលបាត់ទើបបើកឡានចេញទៅ
+បន្ទប់ni-ki
«ni-kiអើយni-kiអៀនទៀតហើយ បានគូរដណ្តឹងក៏ពូកែធ្វើឱ្យអៀនទៀត»ដល់បន្ទប់ភ្លាមស្តីឱ្យខ្លួនឯងភ្លាម
«ណាស់ហើយ រកទៅផ្លាស់សម្លៀកបំពាក់សិន និងអាលបានចូលដេក ស្អែកត្រូវទៅក្រុមហ៊ុនផង»
កាត់មកមើលរាងក្រាស់វិញញឺមមិនឈប់ទេតាំងពីក្នុងឡានរហូតដល់បន្ទប់ក៏នៅញញឹមព្រោះបានថើបរាងតូច ហើយការសារភាពក៏បានសម្រេចទៀត
«យប់នេះដឹងតែដេកលក់ស្រួលហើយ»ញញឹមអស់ចិត្តក៏ដាក់ខ្លួនដេកយកតែម្តង ខ្ជិលដូរសម្លៀកបំពាក់
+ព្រឹកថ្មី
បើកភ្នែកមិនទាន់ទេគឺមានសំលេងទូរស័ព្ទគេតេមកទាំងព្រឹកតែម្តង ឯni-kiដែរកំពុងតែគេងលក់ស្រួលក៏ត្រូវភ្ញាក់ដោយសំលេងទូរស័ព្ទ ដៃរាវរកទូរស័ព្ទ
«អាឡូជំរាបសួរ ខ្ញុំni-kiនិយាយ»
«មិនបាច់ជំរាបយើងទេni-ki គ្នាsunoo»
«ហើយតេមកអីទាំងព្រឹកនិងរកដេកមិនបាន»នៅបិទភ្នែក
«មកពីមានការសំខាន់បានតេទៅនិងហ គ្នាបានឃើញវីដេអូឯងនិងសង្សារឯង សុំឯងរៀបការ មានគេថតផុសណាវើយ លូយខ្លាំងណាស់សម្លាញ់»អរជាងម្ចាស់ខ្លួនគេទៀត
YOU ARE READING
សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ❤️/heeki
Fanfictionស្នេហាដែលកើតចេញពីការផ្សំផ្គុំរបស់គ្រួសារតែក៏ស្រឡាញ់យល់ចិត្តគ្នា