+ព្រឹកថ្ងៃថ្មី
សំឡេងនាឡិការោទ៍បានលឺឡើងពេញបន្ទប់ដែលដាស់រាងតូចឱ្យក្រោក ពីដំណេកឯដៃក៏រាលរកនាឡិកាចុចបិទ
«នេះខ្ញុំដេកឡើងថ្ងៃរះចាំងភ្នែកតែម្តង»មាត់ចាប់ផ្តើមស្ងាបព្រោះដេកមិនទាន់ឆ្អែត
*តុកៗ*
«អ្នកណាគេ»ni-kiស្រដីឡើង
«គឺខ្ញុំពីយ៉ាអ្នកប្រុស លោកស្រីអោយខ្ញុំមកមើលអ្នកប្រុសតើភ្ញាក់ហើយឬនៅ?»ពីយ៉ា
«គឺខ្ញុំភ្ញាក់ហើយទៅប្រាប់អ្នកម៉ាក់វិញចុះបងពីយ៉ា»ni-kiប្រាប់ពីខាងក្នុងទៅ
«ចា៎អ្នកប្រុស»ក៏ដើរចេញទៅ
«រកទៅងូតទឹកតិចសិនរាងស្អិតខ្លួនតិចៗ»
ក៏ឈានជើងចុះពីលើគ្រែទៅយកកន្សែងដើរចូលបន្ទប់ទឹក
+skipពីយ៉ាក៏ចុះមកជាន់ក្រោមដើរទៅផ្ទះបាយ ទៅរកលោកស្រីnishimura ដែលកំពុងតែចម្អិនម្ហូបសម្រាប់កូនប្រុស
«លោកស្រីអ្នកប្រុសគឺភ្ញាក់ហើយចា៎»ពីយ៉ា
«មិនអីទេចឹងឯងទៅធ្វើការឯងវិញទៅណា»លោកស្រីnishimura
«ចា៎លោកស្រី»ពីយ៉ាក៏ទៅបន្តការងាររបស់ខ្លួនវិញ
+Skip
11នាទីបន្ទាប់ពីងូតទឹករួចរាងតូចក៏បានផ្លាស់សម្លៀកបំពាក់រួចដើរចុះមកជាន់ក្រោម ក៏ឃើញអ្នកម៉ាក់ដែររៀបចំអាហារពេលព្រឹកសម្រាប់ខ្លួន
«good morning អ្នកម៉ាក់»ដើរទៅថើបម៉ាក់
«good morning ni-ki»
«ម្ហូបដែលអ្នកម៉ាក់ធ្វើឈ្ងុយដល់ហើយ»ni-kiសរសើរ
«ចឹងឆាប់ញាំុទៅណាម៉ាក់រកទៅនិយាយទូរស័ព្ទមួយភ្លេត»មានអ្នកតេមក
«ឈប់សិនអ្នកម៉ាក់ចុះលោកប៉ាគាត់ទៅណាបាត់ហើយ»ni-ki
«ប៉ារបស់កូនគឺទៅក្រុមហ៊ុនបាត់ហើយព្រោះមានការប្រញាប់ទាំងព្រឹក»
«បាទម៉ាក់»ni-kiក៏ចាប់ផ្តើមញាំុអាហារ
ចំណែកលោកស្រីnishimura ក៏ដើរចេញមកខាងក្រៅដើម្បីនិយាយទូរស័ព្ទបន្តិច
YOU ARE READING
សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ❤️/heeki
Fanficស្នេហាដែលកើតចេញពីការផ្សំផ្គុំរបស់គ្រួសារតែក៏ស្រឡាញ់យល់ចិត្តគ្នា