បម្រើមើលតែជាកូនស្តេច

176 25 8
                                    

ភាគទី2

      + ពេលយប់

ក្រោយពីរការសន្លប់មួយនោះអស់ជាច្រើនម៉ោងរាងកាយរបស់ក្មេងតូចក៏ចាប់ផ្តើមកម្រើកឡើង ទាំងត្របកភ្នែកដែលបិទអស់ពេលជាយូរសម្លឹងមើលភ្លឹសៗព្រាលៗរហូតដល់ស្វាងឃើញច្បាស់ថាអ្វីដែលគេកំពុងឃើញគឺជាពិដានពណ៍សប៉ុណ្ណោះ។

"អុះ Min ដឹងខ្លួនហើយមែនទេ"Suga បានចេញពីរក្នុងបន្ទប់ទឹកវិញក្រលាស់ភ្នែកទៅក៏ឃើញ Jimin បើកភ្នែកភ្លឹសៗសម្លឹងមើលទៅពិដានខាងលើទាំងស្ងៀមស្ងាត់។ គេស្ទុះដើរចូលក្បែរគ្រែ ទាំងសួរទៅ jimin ទាំងក្តីត្រេកអរ។

"ហ្អឹម ហឺ ហឺ "គ្រាន់តែស្តាប់ឮសម្លេងមនុស្សនិយាយ jimin ក្រោកស្ទុះវឹងពឹតខ្នងនិងក្បាលគ្រែ អង្គុញជើងទាំងពីរដៃអោបចូលដាក់ចង្ការលើក្បាលជង្គង់រួញ'ក'ចូលទាំងរាងកាយរញីរញ័រ កែវភ្មែកសម្លឹងមើលទៅ Suga ទាំងភ័យខ្លាច គេប្រឹងដកដង្ហើមញ៉ាប់ៗ ស្ទើរតែគាំងបេះដូងម្តងៗ ព្រោះតែភាពភ័យខ្លាចរបស់គេនិងហើយ។

"អា៎ កុំខ្លាចអីយើងជាមនុស្សល្អទេ"Suga និយាយទាំងសើចស្ញេញបញ្ចេញធ្មេញសស្ញាចលិបភ្មែកអស់រលីង ទង្វើមួយនេះផងដែល តាំងពីដឹងក្តីមកនេះក៏ជាលើកដំបូងសម្រាប់ Suga ហើយដែលបានញញឹមអស់ពីរចិត្តថ្លើម ។.jimim ជាក្មេងសំណាងដំបូងគេដែលបានឃើញស្នាមញញឹម Suga  ។ អាល្អិត Suga ប្រឹងដើរតិចចូលទៅក្បែរ jimin ប៉ុន្តែសាមីខ្លួននោះចេះតែខិតចេញពីរគេ ទើប Suga បញ្ឈប់សកម្មភាព ដើរចូលក្បែរទៀត។

"អរ៎ មែនហើយ យើងបានឲ្យចុងភៅធ្វើបបរមក នេះក្លិនឆ្ងុយណាស់ តើmin min ចង់ញាំទេ"ទោះបីក្នុងបន្ទប់មួយនេះមានគ្នាពីរនាក់ក៏ដោយ ចុងក្រោយក៏នៅតែ Suga ទេដែលនិយាយតែម្នាក់ឯង រីឯ jimin នោះវិញ គិតតែសម្លឹងមើលមុខ Suga មិនដឹងគិតក្នុងគំនិតល្អឬគំនិតអាក្រក់នោះឡើយ ។ Suga គេបានដើរយកចានបបរដែលបានពឹង Taehyung ប្រាប់ចុងភៅធ្វើឲ្យនោះ ក៏បានចម្អិនធ្វើឆ្អិនរួចរាល់មុនពេល jimin មិនទាន់ដឹងខ្លួនឯណោះ ពេលដឹងថា jimin ដឹងខ្លួនភ្លាម Suga ក៏បាននឹកឃើញដល់បបរ ទើបគេដើរទៅយក និយាយផងញញឹមផង ទាំងមិនភ្លេចចោទសួរ Jimin ទាំងទឹកមុខភ្លឹសៗ។
Jimin ប្រឹងសម្លឹងមើលចានបបរនិង suga ឆ្នាស់គ្នា ឃើញស្នាមញញឹមរបស់ suga ហើយ ក៏ធ្វើឲ្យ jimin រាងបាត់ញ័រខ្លាចខ្លះ គេប្រែរៀបរឹកអង្គុយធម្មតាវិញ ដោយមិនរាករេភ្នែកឈប់សម្លឹងមើលមុខ Suga ឡើយ ថ្វីបើរាងកាយឈប់រញីរញ័រលែងខ្លាចក៏ពិតមែន ប៉ុន្តែក្នុងចិត្តនៅតែស្ថិតក្នុងភាពភ័យខ្លាចដូចដើម។

🎉 You've finished reading 🥢🔞សង្រ្គាមស្នេហ៍បងប្អូនភ្លោះទាំងបី🔞🥢 🎉
🥢🔞សង្រ្គាមស្នេហ៍បងប្អូនភ្លោះទាំងបី🔞🥢Where stories live. Discover now