សួនកម្សាន្តមានខ្មោច

246 19 7
                                    

ផ្តើមរឿង

      ពពកប្រែជាខ្មៅស្រអាប់ភ្លែកបន្ទរព្រោងព្រាតស្នូរសម្លេងផ្គរលាន់គ្រឹមៗ មិនប៉ុន្មានផងក៏មានដំណក់ទឹកភ្លៀងជាច្រើនស្រក់ចុះមកនៅម្តុំសួនកម្សាន្តដ៏ធំមួយកន្លែង...

"ហ្អឹកៗ ប៉ាៗ-ម៉ាក់ៗ"អមជាមួយសម្លេងទឹកភ្លៀងកំពុងធ្លាក់ចុះ ស្របគ្នាទន្ទឹមនិងពេលនោះក៏មានសម្លេងក្មេងប្រុសវ័យ5ឆ្នាំឈរស្រែកយំនៅកណ្តាលទឹកភ្លៀងតែម្នាក់ឯង កែវភ្នែកមូលក្រឡង់ៗទាំងគូរ រេមើលឆ្វេងស្តាំដូចកំពុងស្វែងរកអ្នកណាម្នាក់ទាំងក្នុងចិត្តក្មេងតូចភិតភ័យញ័រខ្លួនចំប្រក់។

ផាំងៗ**⛈️

"អាយយយ៎ ហ្អឹក ហ្អឹក ប៉ាៗម៉ាក់ៗ " សម្លេងផ្គរលាន់បានបំភ័យឲ្យក្មេងតូចស្រែកយ៉ាងរន្ធត់យំដង្ហើយហៅឈ្មោះប៉ាម៉ាក់ទាំងភាពភ័យខ្លាចញីរញ័រខ្លួនដូចកូនសត្វចាបធ្លាក់ទឹក
   
នៅក្នុងសួនកម្សាន្តនោះគឺមានតែគេម្នាក់ឯងកំពុងឈរយំនៅកណ្តាលទឹកភ្លៀងកែវភ្នែកឡេងឡង់ៗកំពុងងាកតាមរកនរណាម្នាក់ នាពេលល្ងាចដ៏ស្ងាត់ជ្រងំៗនេះផងដែលគឺគ្មាននរណាម្នាក់បានមើលឃើញពីក្មេងតូចដ៏កំសត់ដែលកំពុងឈរអោបតុក្តាយំយ៉ាងសស្រាកសស្រាំម្នាក់នេះទេ។

      បើយើងក្រឡេកនៅផ្នែកម្ខាងទៀតក៏មានក្មេងប្រុសពីរនាក់កំពុងចូលជ្រកទឹកភ្លៀងនៅក្បែរៗសួនកម្សាន្តនេះទាំងម្នាក់ៗអោបដៃរងារញ៉ាក់ញ័រជាខ្លាំង។

"បងប្រាប់ហើយថាចាំស្អែកចាំមកលេង ឃើញទេ? ព្រោះតែភាពរឹងចចេសរបស់អូននិងទើបបងត្រូវខាតការសិក្សា"សម្លេងស្តីបន្ទោសទាំងម្ចាស់សមីខ្លួនដែលត្រូវបានគេស្តីបន្ទោសនោះគឺអោនមុខចេះដៃកេសក្រចកខាំមាត់ខ្លួនឯងបន្លប់ភាពភ័យខ្លាច នៅពេលបងប្រុសទីបីស្រែកសម្លុតស្តីបន្ទោសខ្លាំងៗដាក់គេ។ ចំណែកអ្នកកម្លោះវ័យ12ឆ្នាំត្រូវជាបងមានចរឹកយល់ដឹងរាក់ជ្រៅច្បាស់លាស់ដូចមនុស្សចាស់គេជាក្មេងដែលចូលចិត្តការសិក្សារខ្លាំងថ្នាក់អាចនិយាយថាញៀនក៏បានផងដែល កំពុងតែខឹងប្អូនឡើងមុខក្រហម ខឹងព្រោះតែភាពក្បាលរឹងរបស់កូនពៅម្នាក់និងឌឺចចេស ប្រាប់ជារឿយៗថាចាំស្អែកចាំមកលេងនៅសួនកម្សាន្តមិនព្រមរំអុករហូតអ្នកជាបងព្រមគ្រាន់មកដល់មិនទាន់លេងផងមេឃក៏ភ្លៀងស្ទើរតែបាក់ពពកធ្លាក់សង្កត់ពីរលើទៅហើយ។

🥢🔞សង្រ្គាមស្នេហ៍បងប្អូនភ្លោះទាំងបី🔞🥢Where stories live. Discover now