ភាគទី4 : ហេតុអ្វីគ្រប់យ៉ាងវាពិបាកទទួលយកខ្លាំងបែបនេះ?

548 81 6
                                    

                       // Next Day //

រាងតូចច្រឡឹងរូបសម្រស់ស្រស់ស្អាតកំពុងតែអង្គុយនៅខាងមុខកញ្ចក់ក្នុងបន្ទប់គេងរបស់ខ្លួនដើម្បីរៀប ចំខ្លួនចេញទៅកម្មវិធីជាមួយនឹងបុរសជាសង្សារប៉ុន្ដែការពិតគេក៏មិនបានចង់ទៅប៉ុន្មានដែរ! ព្រោះគេមាន
អារម្មណ៍ឈឺក្បាលមិនសូវជាស្រួលខ្លួនប៉ុន្មានឡើយ
តែដោយសារអ្នកម្ខាង បង្ខំខ្លាំងពេកទើបគេព្រមដាច់ ចិត្តយល់ព្រមទៅជាមួយ។

*Ring Ring !!!!

សំឡេងទូរស័ព្ទរោទ៍បានបន្លឺឡើងទើបជាហេតុធ្វើឪ្យ
ថេយ៉ុង ត្រូវភ្ញាក់ពីការភ្លឹកហើយក៏ងាកបែរទៅសម្លឹង
មើលទូរស័ព្ទនៅលើតុគ្រឿងសម្អាង រួចប្រញាប់លូក
យកទូរស័ព្ទមកកាន់ចុចទទួល។

                           "ហាឡូ"

"បងកំពុងរង់ចាំអូននៅខាងមុខផ្ទះ? តើពេលនេះអូនរួចហើយមែនទេ?"

             “អឹមរួចហើយ ចឹងចាំថេយ៍ចេញទៅ”

ក្រោយនិយាយសន្ទនាគ្នាចប់ ថេយ៉ុង ក៏បានចុចបិទ
ទូរស័ព្ទវិញរួចប្រញាប់ងើបក្រោកឈរដើរចេញពីក្នុងបន្ទប់របស់ខ្លួនចុះទៅខាងក្រោម ប៉ុន្តែខណៈនោះគេ
បានជួបនឹងអ្នកមើលថែរបស់គេព្រោះពួកគេទាំងពីរ
នៅផ្ទះជាមួយគ្នា។

« បងរីនយប់នេះខ្ញុំប្រហែលជាត្រឡប់មកផ្ទះវិញរៀងយប់ជ្រៅណាព្រោះអីខ្ញុំត្រូវទៅកម្មវិធីជាមួយនឹងលោក យូម៉ាយ »

« មិនបាច់ប្រាប់ឡើយ! ព្រោះលោក យូម៉ាយ ក៏បានប្រាប់បងតាំងតែពីពេលពួកយើងនៅក្រុមហ៊ុនម្ល៉េះ »

« អរ..បើអញ្ចឹងខ្ញុំទៅសិនហើយណាប៉ុន្តែបងកុំនៅដ៏យប់ជ្រៅពេកគួរតែឆាប់ចូលគេងដូចគ្នាព្រោះថ្ងៃនេះបងក៏ហត់នឿយពេញមួយថ្ងៃដែលហើយ » ថេយ៉ុង
និយាយប្រាប់ដោយក្ដីបារម្ភ! ក៏ប៉ុន្តែអ្នកម្ខាងគឺជាអ្នក មើលថែថ្មីរបស់គេ ដែលទើបហ្នឹងនៅជាមួយគេបានរយៈពេលមួយឆ្នាំប៉ុណ្ណោះ។

ព្រោះដោយសារកាលពីមុនវាមានបញ្ហាខ្លះៗដូចនេះ
ទើបអ្នកមើលថែចាស់របស់រាងតូចត្រូវបាន យូម៉ាយ បណ្ដេញចេញ! ហើយក៏បានរកអ្នកថ្មីឪ្យមកមើលថែ
ថេយ៉ុង ជំនួសគឺជា អារីន នេះឯង។

តើបេះដូងអ្នកនៅមានខ្ញុំទេ? Where stories live. Discover now