ភាគទី1 : បងសង្ឃឹមថាអូននឹងមិនធ្វើដូច្នោះ

2K 110 6
                                    

ស្រ្ដីវ័យចំណាស់ មានវ័យអាយុហាសិបឆ្នាំជាងកំពុង
តែដើរទៅដើរមកដើម្បីបំពេរលួងលោមឪ្យចៅស្រីនៅ ក្នុងរង្វង់ដៃរបស់ខ្លួនព្រមបាត់យំប៉ុន្តែយ៉ាងណានោះ
នាងតូចជាចៅស្រីនៅតែមិនព្រមបាត់យំដដែលថែម
ទាំងយំកាន់តែខ្លាំងៗ..ដល់ថ្នាក់ក្រហមពេញមួយតួរខ្លួន។

*ង៉ា..ង៉ាៗៗៗ !!!

« ហូចៅសម្លាញ់របស់យាយបាត់យំទៅណាចៅណាបន្តិចទៀតប៉ារបស់ចៅក៏ត្រឡប់មកពីស្រែវិញហើយ » ស្រ្ដីវ័យចំណាស់នៅតែព្យាយាមលួងលោមចៅស្រី
ព្រោះចង់ឪ្យនាងបាត់យំវិញ។

ប៉ុន្តែនៅខណៈនោះស្រាប់តែបានឃើញមានម៉ូតូមួយគ្រឿងបើកចូលមក ឈប់ចតនៅឯខាងមុខផ្ទះស្របពេលដែលរាងក្រាស់ម្នាក់កំពុងប្រញាប់ប្រញាល់ចុះ ពីលើម៉ូតូរត់ចូលមកខាងក្នុងផ្ទះ! ដើម្បីមកមើលកូនស្រីរបស់ខ្លួន។

« ជូមី »

« ជុងហ្គុក ឯងមកល្អហើយ មកជួយមើលកូនរបស់
ឯងព្រោះអីនាងយំមិនព្រមបាត់សោះ » ខណៈពេល ងាកទៅបានឃើញកូនប្រុសរត់ចូលមកខាងក្នុងផ្ទះ
ស្រ្ដីវ័យចំណាស់ក៏បាននិយាយប្រាប់ទៅកាន់នាយ។

« ឈប់ចាំបន្តិចសិនម៉ាក់! » រាងក្រាស់ប្រញាប់ដោះ
អាវកំពុងពាក់ចេញរួចហើយយកកន្សែងមកជូតខ្លួន
ព្រោះទើបតែមកពីស្រែ ប្រសិនបើចាប់បីកូនស្រីទាំងបែបនេះវាច្បាស់ជាធ្វើឪ្យមានមេរោគជាប់ទៅលើខ្លួន ប្រាណកូនស្រីមិនខាន។

« រួចហើយ..ឪ្យនាងមកខ្ញុំមក » ជុងហ្គុក បានប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនព្រមទាំងលាតដៃចាំទទួល យកកូនស្រីទើបស្រ្ដីវ័យចំណាស់ព្រមហុចចៅស្រីឪ្យទៅឪពុករបស់នាងជាអ្នកពរវិញ។

« ហៃយ៉ាពេលបានឪពុកជាអ្នកពរបែបនេះស្រាប់តែ
បាត់យំភ្លាមៗនៀក » ស្រ្ដីវ័យចំណាស់បាននិយាយ
ថាទាំងអស់សំណើចព្រោះគ្រាន់តែឪពុកទទួលយក
ទៅពរភ្លាមចៅស្រីស្រាប់តែព្រមបាត់យំភ្លាមៗតែម្ដង
ចំណែកឯ ជុងហ្គុក បានឮម្ដាយនិយាយដូច្នោះទើបឈ្ងោកមុខសម្លឹងមើលកូនស្រីដោយការញញឹមដាក់នាង។

« តើកូននឹកប៉ាឬ? កូនចង់ឪ្យប៉ានៅលេងជាមួយកូនមែនទេ? ប៉ាសូមទោសណាព្រោះប៉ារវល់តែទៅមើលស្រែ » ជុងហ្គុក ដាក់ខ្លួនអង្គុយចុះនៅលើកៅអីក្បែរនោះរួចនិយាយប្រាប់ទៅកាន់កូនស្រីនៅក្នុងរង្វង់ដៃដែលកំពុងតែងើយសម្លឹងមើលមកកាន់នាយហើយធ្វើភ្នែកម៉ក់ៗយ៉ាងគួរឪ្យក្នាញ់នោះព្រោះនាងទើបតែមានអាយុមួយខួបជាងប៉ុណ្ណោះ។

តើបេះដូងអ្នកនៅមានខ្ញុំទេ? Where stories live. Discover now