EP18: មនុស្សថ្មីចេស

343 55 13
                                    

   ត្រូវមួយថូកផ្ការហើយ មិនស្រែកយំបែរជាឈរសើច អស់សំណើចនឹង កញ្ញា Kenya ដែលយកថូកមកវាយក្បាលខ្លួនទៅវិញ

" អែងសើចស្អីហាស៎ " Kenya នាងចាប់ផ្ដើមឆ្ងល់តែម្ដងមិចក៏សើចចេញទៅវិញទាំងដែលនាងយកថូកផ្កាវាយឡើងបែកក្បាលទៅហើយនឹង

" សើចនាងនឹងហើយ " និយាយហើយក៏ដើរទៅជិតនាងហើយក៏ដាក់ខ្លួបអង្គុយហើយក៏ដៃទៅប៉ះត្រង់កន្លែងដែលនាងវាយមិញ

" Hmm...មានអីដៃនាងនេះធ្ងន់គ្រាន់បើតើ " រាងតូចនិយាយទាំងធ្វើមុខបែប សរសើបែបចំអកអីចឹងទៅហើយនៅមើលដៃដែលប្រលាក់ឈាមនឹងទៀត( កូននាងខ្ញុំដូចរោគចិត្តមិចទេ )

" អែងនេះឆ្គួតទេហេស យើងវាយបែកក្បាលហើយមកអង្គុយញញឹមដាក់យើងទៀត " នាងចង់កើតឆ្គួតទៅហើយនៅពេលដែលនាងវាយហើយមកអង្គុយសើចទៀត ឈាមត្រជាក់ម៉ងហា៎

" ក្បាលបែកបុិននឹងមានទៅអីទៅ " រាងតូចយកដៃប៉ះកន្លែងចេញឈាមនោះម្ដងទៀតហើយក៏យកមកលិឌទៀតផង

" អែ-អែង រោគចិត្តហើយ " នាងក៏ស្រែកឡើងធ្វើឲអ្នកដែលដើរចូលមកក៏ត្រូចភ្ញាក់ផ្អើលដូចគ្នា

" កើតរឿងអីនឹង " jay ដោយសារតែលឺនាងស្រែកលឺៗពេកក៏ចុះមកតែម្ដងខ្លាចមានរឿងអីមិនល្អអីចឹងហាស៎

" បងjay ក្មេងនេះវារោគចិត្តណាស់ខ្ញុំយកថូកវាយក្បាកវាហើយវានៅសើចដាក់ខ្ញុំទៀត " នាងនិយាយរៀបរាប់ទាំងមិនគិតថា ជាន់ដានអែងទេមើលទៅ

" នាងវាយក្បាល sunoo ហេស " sunghoon លឺហើយឡើងខឹង នេះវាយគេបែកក្បាលហើយមករំអួយរឹកដាក់បងគេទៀត

" ហ្ហឹក ហ្ហឹក ហ្ហឹក ...ឈឺណាស់ " រាងតូចឃើញចរឹកនាងបែបនេះហើយក៏ធ្វើពុតជាយំហើយក៏ងើបដើរមកជិតនាងទៀតផង ទាំងក្បាលហូរឈាម តក់តក់កាត់ភ្នែក

" Su--- យ៉ាង" Heeseung រកសួរថាកើតអីទៅហើយតែក៏ត្រូវស្ងាត់មាត់វិញពេលលឺរាងតូចសើចទៅវិញ ហ្ហាក់ យំសុខៗមិចក៏សើចវិញចឹង ??

" ហ្ហឹស...ហ្ហើយ....ខ្ញុំសម្ដែងសមដែលទេ " រាងតូចដើរមកទល់មុខនាងហើយក៏ញញឹមទៀតផង ដៃក៏យកទៅប៉ះឈាមដែលប្រលាក់ក្រោមភ្នែកនោះ

" នាងយកថូកមកវាយក្បាលខ្ញុំឡើងបែកហើយនៅមករំអួយបានទៀត ហ្ហើយ ខ្ញុំដូចជាជ្រេញដល់ហើយណាសុំទៅលាងរបួសសិនហើយណា " រាងតូចយកដៃដែលប្រលាក់ឈាមយកទៅប៉ះច្រមុះនាងបន្តិចនាងឡើងស្រែកម៉ងហាស៎

Inherit the heart💓 { មរតកបេះដូង }🔞Where stories live. Discover now