លោកពូ

677 33 12
                                    

Jake sim
Jungwon
Jakewon

Jungwon pov:
ពីរឆ្នាំហេីយដែរលោកប៉ាទុកខ្ញុំចោល នៅប្រទេសកូរ៉េ ខ្ញុំពិតជានឹកគាត់ណាស់ ព្រោះតែកាងារទេីបតម្រូវអោយខ្ញុំនឹងលោកប៉ាត្រូវរស់នៅបែកគ្នាបែបនេះ តែខ្ញុំនៅសំណាងល្អណា ព្រោះមានលោកពូចាំមេីលថែរហូតមក គាត់ ឈ្មោះ សុឹម ជេយ៉ុន តែខ្ញុំហៅគាត់ថា ពូជេគ ពូជេគ
ប្រាប់ចុះ គាត់អាយុ35ឆ្នាំហេីយណា តែគាត់សង្ហារណាស់ ដូចកម្លោះអាយុ18អញ្ជឹង គាត់ជាប្អូនពៅរបស់លោកប៉ា តែម៉ាក់ផ្សេងគ្នា ។

End pov

ក្រាក....!! ជេីងស្រឡូនតូចលូកចេញពីបន្ទប់ទឹកជាមួយឆុតគេងយប់ពណ៍ ស ត្រឹមភ្លៅ សំដៅទៅតុគ្រឿងសម្អាងរាងតូចស្រវាអង្គុយចុះមុខកញ្ជក់ ដេីម្បីធ្វេី skincare routine 20នាទីក្រោយមកក៏បានរួចរាល់..!!

ភឹប...!! ជុងវ៉ុនទម្លាក់ខ្លួនលេីពូកទន់ៗ យកខ្នេីយមកអោបនឹងទ្រូងមុខរីកដូចគ្រាប់ជីពេលគិតដល់រឿងម្យ៉ាងជុងវ៉ុនស្រវាក្រោកពីក្រែយ៉ាងលឿនយក ទូរស័ព្ទមកមេីល..!!

"ម៉ោង 9យប់ ហិក..ពូជេគបែបមកពីធ្វេីការហេីយ ទៅរកពូជេគសិន '' គ្រាន់តែនឹកគិតដល់ពូកម្លោះភ្លាមរាងតូចងាកមកយកតុកត្តាដែរពូទិញជូនអោបជាប់ខ្លួនបេីកទ្វារចេញពីបន្ទប់ខ្លួនបាត់ ដំណេីរមួយៗសំដៅទៅបន្ទប់របស់ពូខ្លួនទាំងញញឹមស្រស់...!!

''តុក..តុក..''

"អ្នកណា ? '' កម្លោះចាស់វាចាឡេីងទាំងដែរខ្លួនកំពុងតែប្តូរសម្លៀកបំពាក់

"ជុងវ៉ុន ណាពូជេគ បេីកទ្វារបន្តិចមកពូ ''រាងតូចស្រែកឡែតៗពីខាងក្រៅ
"មិនទាន់គេងទៀតហេស? '' ជេគរអូតិចៗម្នាក់ឯងសឹមដេីរទៅបេីកទ្វារអោយរាងតូចចូល

"អឹបប..'' ដូចកូនស្វាអញ្ចឹងជុងវ៉ុន ជេគបេីកទ្វារមិនទាន់ទេហក់មកអោបចង្កេះនាយជាប់តែម្តង 17ឆ្នាំហេីយមិនចោលចរិកក្មេងនឹងសោះ

"យ៉ាងមិចនឹងអាល្អិត'' ជេគញញឹមលេងសក់រាងតូច ដោយឈរស្ងៀមៗអោយរាងតូចអោបរឹតតាមចិត្តចង់ ព្រោះទម្លាប់នឹងរាងតូចស្រាប់ហេីយ មិនចម្លែកទេ

"នឹកពូណាស់'' រាងតូចដៃតោងចង្កេះអ្នកជាពូជាប់ ព្រមទាំងងេីបមុខឡេីងនិយាយនឹងពូខ្លួន មិនចោលទេអាមុខcuteនឹង ឃេីញហេីយសែនខ្នាញ់

ONE night⚠️Where stories live. Discover now