Heeseung
Jungwon
HeewonJungwon pov : ខ្ញុំ យ៉ាង ជុងវ៉ុន ជាសិស្សថ្មីប្តូរមកពីជនបទ ដោយសារគ្រួសារខ្ញុំត្រូវផ្លាស់ប្តូរមករស់នៅសេអ៊ូលវិញ ចូលរៀនថ្ងៃដំបូងខ្ញុំក៏ត្រូវសិស្សទីក្រុងធ្វេីការbully ទៅហេីយមិនដឹងថារៀនតទៅមុខទៀតបានឬអត់ទេ ពួកគេតែងតែធ្វេីបាបខ្ញុំរហូតទាំងផ្លូវចិត្ត ទាំងផ្លូវកាយ ...!!
ក៏ប៉ុន្តែចាប់តាំងពីមានគ្រូបន្ទុកថ្នាក់ប្តូរចូលថ្មីមក គាត់តែងតែជួយការពាខ្ញុំពីពួកនោះ នឹងជួបបង្រៀនមេរៀនណាខ្ញុំមិនសូវយល់ផងដែរ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅបន្តិចដែរ ដូចមានបងប្រុសម្នាក់ចាំជួបយ៉ាងអញ្ចឹង តែមានរឿងម្យ៉ាងដែរខ្ញុំនឹកស្មានមិនដល់ពីលោកគ្រូ។
End pov
វឹបប...!! វឹបប...!! ដុំក្រដាសហេីរសំដៅមកក្បាលរបស់ជុងវ៉ុន ពីសិស្សប្រុសស្រីក្នុងប៉ុន្មានក្នុងថ្នាក់ ពួកគេអង្គុយពីក្រោយជុងវ៉ុន សម្លឹងមេីលជុងវ៉ុនដោយក្តីមិនពេញចិត្តមិនយល់ថាហេតុអី
"អូយយ '' រាងតូចស្រែកហេីយទប់ក្បាលត្រង់កន្លែងដុំក្រដាសទាំងនោះប៉ះត្រូវ ពិតជាឈឺណាស់ តេីវាគ្រាន់តែជាក្រដាសទេឬ? ជុងវ៉ុនបែរមកខាងក្រោយមេីលអ្នកដែរបង្កហេតុ ពួកគេមិនបានមានអារម្មណ៍ថាខុសអីទេ មានឌឺដងថែម ជុងវ៉ុនទឹកមុខស្មេីរធេងសម្លឹងមេីលពួកនោះយ៉ាងស្ងៀមស្ងាត់ រឿងនេះកេីតឡេីងលេីគេរាល់ថ្ងៃពេកហេីយ តែជុងវ៉ុនជ្រេីសរេីសមិនមាត់ យ៉ាងណាក៏មិនអាចឈ្នះគេបានដែរ មានតែទ្រាំ..!!
" សម្លឹងអី..? '' ក្មេងប្រុសម្នាក់ក្នុងចំណោមនោះ និយាយអោយជុងវ៉ុន ទាំងរឹកពារសេីចចំអក ..!!
"ក្មេងស្រុកស្រែសោះ ចង់មករៀនសាលានៅទីក្រុងអីណា ហឹស គួរអោយអស់សំណេីច '' ក្មេងស្រីម្នាក់ទៀតបន្លឺឡេីងប្រាប់មិត្តនាងទាំងដៀងនៅផែនខ្នងរបស់ជុងវ៉ុន
"Ha ha '' សំឡេងសេីចរបស់ក្មេងប៉ុន្មាននាក់នោះ បន្លឺឡេីងគឹល ឮពេញថ្នាក់ សឹមមានក្រដាស់មូលដុំៗហោះមករកជុងវ៉ុន ជារឿយៗ ខ្លះត្រូវខ្លះមិនត្រូវ...!! ចំណែកសិស្សផ្សេងទៀតដែរឃេីញរឿងនេះក៏មិនបានជួយឃាត់ឬអេីរពេីរអីដែរ ពួកគេសុខចិត្តអង្គុយមេីល...!!