Pov - ស្នេហាដែលស្គាល់គ្នាតាមមិត្តភក្តិ ហើយក៏តាមរយៈonlineសូម្បីតែជួបមុខគ្នាក៏មិនដែលជួបផង ស្នេហាបែបនឹងស្រឡាញ់គ្នាបានដោយរបៀបមិចទៅហើយក៏បានយូរពិនណាទៅ?
ខ្ញុំKim y/nឥឡូវនេះខ្ញុំនិងមករៀបរាប់ពីប្រវត្តិស្នេហាដល់សែនវិលមុខរបស់ខ្ញុំ ស្នេហាដែលម្នាក់ៗគឺថាសម្តែងរៀងៗខ្លួនស្មើដៃគ្នាតែម្តង ប៉ុន្តែអ្វីដែលសំខាន់នោះនៅក្នុងស្ថានភាពស្នេហានេះខ្ញុំបានធ្វើរឿងមួយដែលហួសចិត្តយ៉ាងខ្លាំង សូម្បីតែពេលនេះខ្ញុំក៏សួរខ្លួនឯងថាកាលនិងមិចបានគិតចឹងទៅវិញ?ឆ្កួតមែនទែនហើយ
《ឥឡូវខ្ញុំមករៀបរាប់ថាមិចបានយើងស្គាល់គ្នា》
នៅហាងកាហ្វេមួយកន្លែងមនុស្សស្រី4នាក់បានមកអង្គុយផឹកអី ជជែកគ្នាលេងហើយក៏ធ្វើកិច្ចការសាលានៅទីនោះ"y/nហា" Yi-suម្នាក់ក្នុងចំណោមទាំង4នាក់ក៏សួរមកកាន់អ្នកដែលកំពុងឱនធ្វើកិច្ចការខ្លួននៅក្នុងlaptop
"ហឹម អីគេ?" អ្នកក៏មើលទៅនាង
"នៀកម្នាក់នឹង មិចដែរ?" Yi-suក៏យកទូរស័ព្ទដៃខ្លួនរួចមិនដឹងចុចអីខ្លះទេក៏បង្វែរឲអ្នកមើល ហើយក៏ឃើញថាជារូបភាពរបស់មនុស្សប្រុសម្នាក់
"មានអីគ្រាន់បើតាស" You
"ម្នាក់និងឈ្មោះLee Heeseung 18ឆ្នាំ ធ្លាប់រៀនសាលាជាមួយយើងពីមុនហើយឥឡូវក៏រៀនគួរគណិតជាមួយគ្នាដែរ" Yi-suក៏និយាយពណ៌នាពីម្នាក់នៅក្នុងរូបនោះឲអ្នកស្តាប់
"មិចបានឯងប្រាប់យើងពីគេ?" អ្នកសួរទាំងឆ្ងល់
"គឺថាអាមួយនិងចង់បានសង្សារវាសុំឲយើងជួយរកឲមួយ ហើយយើងក៏បានឲរូបឯងទៅៗព្រោះហែងស្អាតហ៎រ ណាមួយចំណោមយើងទាំងអស់គឺនៅតែឯងនឹងហើយsingle" Yi-suនិយាយរៀបរាប់ឡើង
អ្នកឮចឹងហើយធ្វើទឹកមុខឡើងឆ្ងល់រួចក៏ឱនមុខមកចុចធ្វើការបន្តមុននិយាយ "យើងមិនចាប់អារម្មណ៍ទេ"
"ទៅ មិនចាប់អារម្មណ៍ក៏មិនអីដែរ តែឯងសាកលេងឆាតជាមួយអាគាត់និងសិនទៅណា ក្រែងមិចម៉ាលស្រឡាញ់គ្នា យើងក៏បានឲaccountឯងទៅheeseungហើយដែរ ចឹងតិចទៀតប្រហែលគេfollowមកឯងហើយចាំទទួលផង" Yi-su
YOU ARE READING
ENHA Short Novel - Khmer (💔)
Short Storyជាលក្ខណៈshort povដែលបញ្ចប់ទៅវិញដោយទឹកភ្នែក ឬ ភាពឈឺចាប់។ អ្នកចង់មើលshort povបែបរហេមរហាមអាចចូលមើលក្នុងនេះបាន។