Pov - អ្នកនិងjayបានទាក់ទងគ្នារយៈពេល5ឆ្នាំមកហើយ ហើយjayក៏ស្រឡាញ់អ្នកណាស់ដែរ ប៉ុន្តែមានរឿងមួយដែលអ្នកលាក់មិនដែលប្រាប់គេឲដឹងទាល់តែសោះ
តើមានរឿងអីបានដល់ថ្នាក់សង្សាររបស់ខ្លួនស្រឡាញ់គ្នារាប់ឆ្នាំហើយក៏មិនឲគេដឹងទៀត?
នៅក្នុងបន្ទប់ងងឹតម្នាក់ឯងមានតែភ្លើងអំពូលតូចដែលដាក់នៅលើតុបើកទុកបំភ្លឺដល់នារីម្នាក់ដែលកំពុងតែអង្គុយនៅលើកៅអីមើលក្រដាសឯកសារស្អីមិនដឹងទាំងត្រម៉ងត្រមោចតែម្នាក់ឯង
"វាដល់ពេលហើយ" អ្នកនិយាយឡើងបន្ទាប់ពីមើលក្រដាសឯកសារទាំងនោះអស់ចិត្ត
រួចអ្នកក៏លើកដៃចុចបិទកូនអំពូលតូចនៅក្បែដៃរួចក៏ចូលសម្រាកទៅ《ថ្ងៃស្អែកឡើង》
នៅក្នុងបន្ទប់officeមួយកន្លែង មនុស្ស3នាក់បានអង្គុយនៅលើសាឡុងនិយាយពិភាក្សាគ្នា
"ឯងប្រាកដចិត្តហើយអី?" jiyunនាងបានឧទានសំណួរឡើងទៅអ្នកបន្ទាប់ពីនិយាយពិភាក្សាគ្នាដឹងសាច់ការអស់
អ្នកក៏បានងក់ក្បាលបញ្ជាក់ថាខ្លួនប្រាកដចិត្តហើយ
"ហឹម បើសិននឹងជាអីដែលy/nចង់បានហើយខ្ញុំនឹងធ្វើតាម" han-suបុរសម្នាក់ក្នុងចំណោមមនុស្សស្រីទាំងពីរនាក់នោះក៏ដកដង្ហើមធំមុននិយាយ
《ប៉ុន្មានថ្ងៃក្រោយមកទៀត》
នៅរៀងយប់បន្តិចយើងបានឃើញគូរសង្សាមួយគូរដើរកាន់ដៃគ្នានៅតាមដងផ្លូវដែលមានភ្លើងចម្រុះពណ៌ជាច្រើនគូរស្នេហាពីរនាក់នេះមើលទៅម្នាក់ៗក៏មិនក្មេងណាស់ណាដែរ សុទ្ធតែមនុស្សពេញវ័យខ្ទង់20ជាងអស់ហើយប៉ុន្តែពួកគេទាំងពីរនៅតែផ្អែមល្អែមជាមួយគ្នាដូចកាលគ្រាដំបូងអញ្ជឹង
យើងអាចក្រឡែកមើលខាងប្រុសដែលបានយកចិត្តទុក្ខដាក់ចំពោះខាងស្រីដូចជាឥឡូវនេះ ជើងនាងកំពុងឈឺដោយសារតែពាក់ស្បែកជើងកែងព្រោះថាខ្លួនធ្វើការនៅក្រុមហ៊ុនហើយក៏មិនបានប្តូរស្បែកជើងទាន់ពេលមកណាត់ជួបគ្នា
Jayបន្ទាប់ពីឃើញជើងអ្នកមិនស្រួល គេក៏បានឲអ្នកអង្គុយនៅលើកៅអីមួយដែលដាក់តាមផ្លូវ នាយទត់ជង្គង់ខ្លួនរួចក៏ដោះស្បែកជើងកែងអ្នកមើលរបួសដែលក្រហមជាំនិងកែងជើងនោះ
YOU ARE READING
ENHA Short Novel - Khmer (💔)
Short Storyជាលក្ខណៈshort povដែលបញ្ចប់ទៅវិញដោយទឹកភ្នែក ឬ ភាពឈឺចាប់។ អ្នកចង់មើលshort povបែបរហេមរហាមអាចចូលមើលក្នុងនេះបាន។