Pov - jakeកើតនៅក្នុងត្រកូលអភិជន មានលុយចាយមិនខ្វះ ហើយក៏ជាគ្រួសារដែលមានមុខមាត់នៅក្នុងសង្គមទៀតផង តែតាំងពីធំពេញរូបពេញរាងមកគេមិនដែលប៉ះពាល់លុយគ្រួសារម្តងណាឡើយតែងតែរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯងនិងក្លាយទៅជាម្ចាស់ក្រុមហ៊ុនដល់ធំមួយត្រឹមតែអាយុ25ឆ្នាំប៉ុណ្ណោះ។
រីឯអ្នកវិញត្រឹមជាក្មេងស្រីកំព្រាម្នាក់ដែលរស់នៅជនបទនិងមករកការងារធ្វើនៅទីក្រុងហើយក៏បានជួបនិងjake អ្នកទាំងពីរក៏បានស្រឡាញ់គ្នាតាំងពីពេលនោះមក។
គ្រួសារខាងប្រុសមិនជំទាស់នឹងទំនាក់ទំនងអ្នកទាំងពីរទេ ប៉ុន្តែពួកគាត់ក៏មិនបានបង្ហាញទំនាក់ទំនងអ្នកទាំងពីរទូលំទូលាយដែរអាចថាគាត់ខ្លាចបាក់មុខដោយសារតែកូនប្រុសតែម្នាក់របស់ខ្លួនដែលល្អសឹងគ្រប់ដប់ទៅធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងនារីកំព្រាម្នាក់ដែលមានប្រវត្តិមិនច្បាស់លាស់នោះទេ។
អ្នកនិងjakeក៏បានមករស់នៅតែពីរអ្នកដូចប្តីប្រពន្ធ ទោះបីអ្នកមិនទទួលបានផ្កាស្លាដើម្បីបំពេញមុខមាត់ខ្លួនក៏ដោយប៉ុន្តែអ្នកក៏មានក្តីសុខព្រោះបាននៅជិតមនុស្សដែលខ្លួនស្រឡាញ់។
"បងសន្យាថានឹងមើលថែអូនឲបានល្អអស់មួយជីវិត" jakeនិយាយទាំងមើលទៅអ្នកពោរពេញដោយក្តីស្រឡាញ់
《Skip》
អស់រយៈពេលយូរគួរសមដែរហើយ ទំនាក់ទំនងស្នេហាទាំងអស់មិនប្រាកដថាដូចពេលស្រឡាញ់គ្នាដំបូងៗរហូតទេ តែងតែមានភាពល្វីងជូរចត់ខ្លះហើយ"ម្នាក់ស្រីដែលថើបគ្នាជាមួយបងនឹងណាគេ?" អ្នកបង្ហាញរូបថតដែលjakeនិងមនុស្សស្រីម្នាក់ទៀតថើបគ្នានៅក្នុងក្លឹប
"អូនឯងបានរូបនឹងមកពីណា" jakeនិយាយរៀងស្លុតបន្តិចដែរ ព្រោះចាប់បានលឿនពេក
"អូនបានមកពីណាមិនសំខាន់ប៉ុន្តែចង់សួរថាម្នាក់ស្រីនឹងណាគេ?"អ្នកនិយាយរៀងសម្លុតបន្តិច
"នាងជាដៃគូរសហការជំនួញជាមួយបងទេ ហើយរូបថតនឹងមែនជាការពិតទេ អូន..." គេព្យាយាមនិយាយដោះសារតែអ្នកក៏និយាយកាត់
"Jakeអូនមិនមែនល្ងង់មិនដឹងខ្យល់អីដល់ថ្នាក់បងធ្វើអីខ្លះអូនមិនដឹងទេ" អ្នកនិយាយម៉ាត់ៗទាំងបង្អុរទឹកភ្នែកចុះមក
"បងសុំទោសy/n" jakeឃើញអ្នកយំដូចនោះក៏ព្យាយាមចាប់ដៃលួងលោមអ្នកតែអ្នកក៏គ្រវាសដៃគេចេញ
ដោយអស់ជម្រើសគេក៏សុខចិត្តប្តូរកេរ្តិ៍ខ្មាសខ្លួនលុតជង្គង់នៅចំពោះមុខអ្នក "បងសុំទោសពិតមែនបងសន្យាឈប់ធ្វើបែបនឹងទៀតហើយដោយសារតែស្រាទើបបងធ្វើខុសមួយពេលលើកលែងទោសឲបងផង"
គេព្យាយាមនិយាយលួងលោមអ្នក ដោយក្តីស្រឡាញ់អ្នកក៏បានលើកលែងទោសឲគេពិតមែន។
_______________
តែថាមនុស្សខ្លះខុសម្តងចេះកែតែមនុស្សខ្លះវិញក៏កាន់តែប្រហើនទៅៗ អ្នកចាប់បានjakeលួចមានស្រីជាច្រើនដង
ហើយពេលខ្លះក៏មានអ្នកថតឲមើលពេលខ្លះក៏ឃើញនៅនឹងភ្នែកច្បាស់ៗតែម្តង ហើយគេក៏តែងរកលេសនិងប្រើវីធីចាស់ដោយការលុតជង្គង់មុខអ្នកដើម្បីសុំទោសរហូត អ្នកវិញក៏តែងតែលើកទោសឲគេរហូតដូចគ្នា។
លើកនេះក៏ដឹងទៀតហើយមានអ្នកផ្ញើវីដេអូរបស់jakeនឹងនារីម្នាក់ទៀតដែលកំពុងដើរចេញពីសណ្ឋាគារមួយកន្លែងទៅឡានរបស់ខ្លួនទាំងស្និទ្ធស្នាល មិនចាំបាច់ប្រាប់ក៏ដឹងថាអ្នកទាំងពីរទៅទីនោះធ្វើអ្វីដែរ អ្នកមើលវីដេអូនោះទាំងទឹកភ្នែកហូរតក់ៗដោយភាពឈឺចាប់។
Jakeត្រឡប់មកវិញភ្លាមក៏ឃើញថាអ្នកបានរៀបចំវ៉ាលីខ្លួននិងអង្គុយនៅលើសាឡុងចាំគេរួចបាត់ហើយ
"អូនចង់ទៅណា?" jake
អ្នកក៏បាននិយាយរឿងរ៉ាវគ្រប់យ៉ាងឲjayស្តាប់ហើយអ្វីដែលគេធ្វើនោះគឺលុតជង្គង់ពីមុខអ្នកនិងព្យាយាមប្រើពាក្យលួងលោមទៀតហើយ
"បងសុំទោសផ្តល់ឱកាសឲបងម្តងទៀតមកy/n បងរស់នៅខ្វះអូនអត់បានទេបងស្រឡាញ់អូនណាស់"
តែពេលនេះអ្នកក៏លែងលង់ខ្លួនជឿនឹងពាក្យសម្តីរបស់គេទៀតដែរ "បើសិនជាបងស្រឡាញ់ខ្ញុំពិតមែនហេតុអីក៏បងនៅតែធ្វើរឿងដែលខ្ញុំមិនចូលចិត្តដដែលៗបែបនេះរហូតទៅវិញ?"
Jakeឆ្លើយនឹងសំណួរអ្នកមិនចេញមានតែឱនមុខសុំទោសអ្នកជាច្រើនដងទាំងយំផងអីផង "បងសុំទោស បងពិតជាសុំទោសពិតមែនផ្តល់ឱកាសឲបងម្តងទៀតមក"
អ្នកឃើញចឹងក៏ហូរទឹកភ្នែកមួយដំណក់មកដែរតែការហូរទឹកភ្នែកមួយនេះក៏ជាការផ្តល់ឲជាលើកចុងក្រោយសម្រាប់មនុស្សប្រុសដូចជាjakeហើយក៏សង្ឃឹមថានឹងលែងជួបមនុស្សដូចជាគេម្តងទៀត
"មនុស្សប្រុសដូចជាបងគ្មានពាក្យថាគ្រប់គ្រាន់ទេ" អ្នកបញ្ចប់ប្រយោគមួយឃ្លានេះហើយក៏បានដើរចាកចេញពីផ្ទះទាំងអូសវ៉ាលីខ្លួនទៅ
*របស់ខ្លះត្រូវបង្ខំចិត្តបោះបង់ ទោះស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ...*
___The Ending___
YOU ARE READING
ENHA Short Novel - Khmer (💔)
Short Storyជាលក្ខណៈshort povដែលបញ្ចប់ទៅវិញដោយទឹកភ្នែក ឬ ភាពឈឺចាប់។ អ្នកចង់មើលshort povបែបរហេមរហាមអាចចូលមើលក្នុងនេះបាន។